Trending now

រឹតបន្តឹងថែមទៀតទំនាក់ទំនងប្រពៃណីរវាងវៀតណាមនិងកម្ពុជា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៤ ខែមករា នៅទីក្រុងហាណូយ លោក Tran Thanh Man លេខាគណៈកម្មាធិការមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក ទេពងន អនុប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីភាពនិងអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកវៀតណាមចូលរួមក្នុងពិធីរំលឹកខួបអនុ ស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជាបានឈ្នះរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩-ថ្ងៃទី៧ខែមករាឆ្នាំ២០១៩)។

លោក Tran Thanh Man និងលោក ទេព ងន នៅក្នុងពិធី (រូបថតៈ nhandan.com.vn)

អញ្ជើញថ្លែងនៅឯជំនួបនេះ លោក Tran Thanh Man បានសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែលបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាមក វៀតណាមដើម្បីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជាបានឈ្នះរបបប្រល័យពូជសាសន៍ ព្រមទាំងអះអាងថា ព្រឹត្តិការណ៍នេះគឺ មានអត្ថន័យសំខាន់ណាស់ ដើម្បីរំលឹកឡើងវិញនូវការចងចាំដ៏វីរភាពរបស់ប្រជាជនទាំងពីរសម្រាប់ជំនាន់ក្រោយនៃ ប្រទេសទាំងពីរឲ្យបានជ្រាប។

អញ្ជើញរំលឹកឡើងវិញពីសុន្ទរកថារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងសុន្ទរកថារបស់លោក ទេពងន ក្នុងពិធីរំលឹកអនុស្សាវិរីយ៍នាពេលព្រឹកនេះ លោក Tran Thanh Man បានលើកឡើងថា សុន្ទរកថានេះបង្ហាញពីភាពស្និទ្ធស្នាលនិងចំណងមិត្តភាពរបស់ប្រជាជនវៀត ណាមចំពោះប្រជាជនកម្ពុជា ក្នុងពេលកន្លងមកនិងរាល់ការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាម ដែលធ្លាប់បំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា។ ពីនោះ ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឲ្យមានការយល់ដឹងត្រឹមត្រូវអំពីដណាក់កាលប្រវត្តិនៃការតស៊ូរបស់ប្រជាជនទាំងពីរនិងជួយដល់ជំនាន់ក្មេងឱ្យយល់ដឹងអំពីការទទួលខុសត្រូវក្នុងការថែរក្សានិងពង្រីកនូវទ្រពសម្បត្តិដែលមិនអាចកាត់ថ្ងៃបាននេះ។

ទន្ទឹមនឹងនោះ លោក Tran Thanh Man ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោក ទេព ងន ក្នុងការកសាងនិងអភិវឌ្ឍន៍កម្ពុជាក៏ដូចជាការកសាងនិងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រ ទេសទាំងពីរ។ លោក Tran Thanh Man បានសម្តែងនូវជំនឿថា លោកទេព ងន នឹងបន្តរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជានាពេលខាងមុខ។

ទិដ្ឋភាពនៃពិធី (រូបថតៈ nhandan.com.vn)

អញ្ជើញថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងមនោសញ្ជេតនារបស់លោក Tran Thanh Man ចំពោះគណៈប្រតិភូ លោក ទេព ងន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃពិធីបុណ្យនេះ ហើយអះអាងថា ប្រទេសនិងប្រជាជនកម្ពុជា តែងតែនឹកចាំនូវគុណបំណាចយ៉ាងជ្រាលជ្រៅ មិនអាចបំភ្លេចបានឡើយ របស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាម ដែលបានជួយទាន់ពេលវេលានិងមានប្រសិទ្ធិភាពលើគ្រប់ជ្រុងជ្រោយដើម្បីរំដោះប្រទេសនិងប្រជាជនកម្ពុជាពីគ្រោះប្រល័យពូជសាសន៍ រួមចំណែកយ៉ាងសំខាន់ទៅសន្តិ ភាពសម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ លោក ទេពងន ក៏បានអះអាងថា គណៈបក្សប្រជាជន រដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ជានិច្ចកាល យកចិត្តទុកដាក់ក្នុងការពូនជ្រុំទំនាក់ទំនងប្រពៃណីរវាងវៀតណាមនិងកម្ពុជា ជាពិសេសទំនាក់ទំនងមិត្តភាព រវាងប្រទេសបី វៀតណាម ឡាវ - កម្ពុជា តែម្តង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់