Trending now

មហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្ត An Giang លើកទី១២ បានប្រារព្ធយ៉ាងឧិឡារិក

10:58 | 12/04/2019 (យោងតាម baotintuc.vn)

យុគសម័យ - នាថ្ងៃទី ១១ ខែវិច្ឆិកា នៅវត្ត Spel Loi ឃុំ Vinh Trung ស្រុក Tinh Bien បានប្រារព្ធពិធីបើកមហោស្រព វប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្ត An Giang ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ជនរួមជាតិខ្មែរនៅខេត្ត An Giang រួមដៃគ្នាកសាងស្រុកកំណើតសម្បូររុងរឿង”។

ប្រធានមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ ខេត្ត An Giang លោក Nguyen Khanh Hiep បានផ្តល់ទង់ ដល់ក្រុមកីឡាដែលចូលរួមក្នុងមហោស្រពលើកនេះ

ពិធីបុណ្យនេះបានទាក់ទាញសិល្បករ តួអង្គ តន្រ្តីករ អត្តពលិក អាជ្ញាកណ្តាល ជាង ៥០០ នាក់ ជាជនជាតិខ្មែរនៅក្នុងខេត្ត ដើម្បីចូលរួមក្នុងការសម្តែងនិងការប្រកួតប្រជែងផងដែរ។

អញ្ជើញថ្លែងក្នុងពិធីបើក ប្រធានមន្ទីវប្បធម៍ កីឡានិងទេសចរណ៍ខេត្ត An Giang លោក Nguyen Khanh Hiep បានឱ្យដឹងថាៈ ពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរលើកទី ១២ ខេត្ត An Giang បានប្រព្រឹត្តទៅនៅចំទៅនឹងបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្មែរនៅភាគខាងត្បូង។ នេះក៏ជាឱកាសមួយ សម្រាប់ជនរួមជាតិជាជនជាតិភាគតិចក្នុងខេត្ត ជួបជុំគ្នា ផ្លាស់ប្តូរនិងរឹតបន្តឹងសាមគ្គីភាពនៅក្នុងមហាគ្រួសារបណ្តាជនជាតិវៀតណាម ដើម្បីរួមកម្លាំងកាយចិត្ត សកសាងប្រទេសជាតិ។ តាមនោះរួមចំណែកក្នុងការថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ បំពេញតាមតម្រូវការខាងជំនឿសាសនារបស់ជនរួមជាតិខ្មែរ។

បន្ទាប់ពីពិធីបើក នៅវត្ត Spel Loi បានប្រព្រឹត្តទៅមហោស្របសិល្បៈមហាជន, មហោស្រពវប្បធម៌ម្ហូបអាហារ នៃក្រុមអ្នកស្រុកទាំងប្រាំដែលមានជនជាតិខ្មែរកំពុងរស់នៅ រួមមាន ស្រុក Tri Ton, ស្រុក Tinh Bien, ស្រុក Thoai Son, ស្រុក Chau Thanh និងស្រុក Chau Phu។

អត្តពលិកប្រកួតប្រជែងក្នុងវិញ្ញាណសារបាល់ទះ


អត្តពលិកប្រកួតប្រជែងក្នុងការវិញ្ញាសាររុញដំបង

ក្នុងអំឡុងពេលបីថ្ងៃដែលប្រព្រឹត្តទៅមហោស្រព (ពីថ្ងៃទី ១១ និង ១៣ ខែមេសា) ពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិខ្នែរខេត្ត An Giang លើកទី១២ ឆ្នាំ២០១៩ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា: បាល់ទះ បាល់ទាត់ និងល្បែងប្រជាប្រិយជាច្រើន ជាពិសេស គឺការតាំងបង្ហាញរូបភាពនិងវត្ថុបុរាណដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរនៅខេត្ត An Giang។

យោងតាមលោក Nguyen Khanh Hiep ពេលដែលបានចូលរួមពិធីបុណ្យវប្បធម៌, កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្ត An Giang ប្រជាជននិងភ្ញៀវទេសចរនឹងបានទស្សនានូវលក្ខណៈវប្បធម៌ម្ហូបអាហារនិងពិធីបុណ្យនានារបស់ជនរួមជាតិ។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាសមួយសម្រាប់ខេត្ត An Giang ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពខាងវិញ្ញាណសំរាប់ជនរួមជាតិជាជាតិខ្មែរ។ ជាពិសេសគឺការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិនិងកសាងខេត្ត An Giang កាន់តែសម្បូររុងរឿងនិងស្រស់ស្អាតជាង។

ទិវាបុណ្យវប្បធម៍ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ ខេត្ត An Giang ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកថែរក្សានិងលើកកម្ពស់តំលៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្ត An Giang និយាយដោយឡែកនិង បងប្អូនជនជាតិខ្មែរណាមបូនិយាយរួម។ តាមនោះ រួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខេត្ត An Giang ទៅកាន់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ៕

(យោងតាម baotintuc.vn)

(យោងតាម baotintuc.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ