Trending now

អាស៊ាននិងចិនរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19

14:32 | 21/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - បណ្តាប្រទេសអាស៊ាននិងចិនបានបញ្ជាក់ពីសាមគ្គីភាពនិងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការដោះស្រាយការរីករាលដាលនៃ Covid-19 ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រឆាំង Covid-19។

អាស៊ាននិងចិនរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19

នៅក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ពីសាមគ្គីភាពនិងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ចែករំលែកការខាតបង់សំខាន់ៗដែលប្រទេសចិនកំពុងជួបប្រទះដោយសារការរីករាលដាលនៃជំងឺរាតត្បាត​ និងជឿជាក់ថាជាមួយនឹងការប្តេជ្ញាចិត្តសមត្ថភាពនិងវិធានការរឹងមាំរបស់រដ្ឋាភិបាលចិននឹងជំនះការលំបាកឆាប់ៗនិងគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជូនដំណឹងអំពីស្ថានភាពនិងលទ្ធផលវិជ្ជមានក្នុងការបង្ការប្រឆាំងជំងឺរាតត្បាតនៅទីក្រុង Wuhan ខេត្ត Hubei និងនៅទូទាំងប្រទេសចិន និងថ្លែងអំណរគុណចំពោះការគាំទ្រគ្រប់យ់ាងនៃបណ្តាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិសម្រាប់ប្រទេសចិនក្នុងគ្រាលំបាក ហើយបានបញ្ជាក់ថានឹងខិតខំធានានូវសុវត្ថិភាពនិងការគាំទ្រជាអតិបរមាដល់ពលរដ្ឋនៃបណ្តាប្រទេសអាស៊ានដែលកំពុងរស់នៅសិក្សានិង ធ្វើការនៅប្រទេសចិន។

បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិនបានឯកភាពជំរុញការសម្របសម្រួលព័ត៌មាននិងការចែករំលែកបទពិសោធន៍គាំទ្រដល់ការពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យស្រាវជ្រាវនិងអភិវឌ្ឍថ្នាំព្យាបាលនិងវ៉ាក់សាំងបង្ការជំងឺរាតត្បាត និងឯកភាពទាញយកអត្ថប្រយោជន៍ពីយន្តការសហប្រតិបត្តិការរវាងអាស៊ាននិងចិន។

យោងតាម Reuters រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាស៊ាននិងចិនបានរួមដៃគ្នាហើយស្រែកពាក្យស្លោកថា “ចូររឹងមាំឡើង Wuhan! ចូររឹងមាំឡើង​ ចិន! ចូររឹងមាំឡើង អាស៊ាន!!”

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិនបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីពិសេសអាស៊ាន - ចិនស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ