Trending now

អាល្លឺម៉ង់កោតសរសើរចំណោះសកម្មភាពថ្លៃថ្នូររបស់សហគមន៍ជនជាតិវៀតណាម

14:27 | 04/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- អង្គការ សមាគមន៍ និងបុគ្គលជនជាតិវៀតណាមមួយចំនួនបានធ្វើការរៃអង្គាស ហើយរៀបចំដេរនិងផ្តល់ម៉ាស់ដល់អាជ្ញាធរ និងប្រជាជនអាល្លឺម៉ង់។ នៅក្នុងបរិបទនៃការខ្វះខាតម៉ាស់ នៅប្រទេសអាល្លឺម៉ង់ សកម្មភាពដ៏ថ្លៃថ្នូរនេះរបស់ សហគមន៍វៀតណាមទទួលបានការកោតសរសើរ និងការវាយតំលៃខ្ពស់ពីមិត្តភក្តិអាល្លឺម៉ង់។

លោកឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ Nguyen Minh Vu។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង)

ការទប់ទល់យ៉ាងសកម្មចំពោះជំងឺ​រាតត្បាតសកល

លោកឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ Nguyen Minh Vu បានឲ្យ​ដឹង​ថា មុនពេលរដ្ឋាភិបាលអាល្លឺម៉ង់បានរឹតបន្តឹងវិធានការ​បង្ការ​ប្រយុ​ទ្ធ​ប្រ​ឆាំ​ង​​នឹង​ជំងឺ​រាត​ត្បាត​ ស្ថានទូត សមាគមវៀតណាម​ក្នុ​ង​សហ​គម​ន៍ និង​ប្រជាជនបាន​ដាក់​កំហិត ពន្យារពេល ​និង​លុបចោល​ព្រឹត្តិ​កា​រ​ណ៍ ​និ​ង​ការប្រមូលផ្តុំគ្នា​នានា​។ ទោះបី​ព្រឹត្តិការណ៍​ជាច្រើ​ន​ត្រូវ​បាន​រៀប​ចំ​យ៉ាង​​យក​ចិត្តទុកដាក់ និងហ្មត់ចត់ដូចជា បុណ្យសែន​ស្តេច​ Hung និង​មហា​សន្តិបាតនៃសមាគមនានា ... ជាពិសេសក្នុងបរិបទដែលឆ្នាំ ២០២០ គឺជាឆ្នាំ​រំ​លឹក​ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ការ​ទូត​វៀតណាម - អាល្លឺម៉ង់ក៏ដោយ​ ក៏​ប៉ុន្តែស្ថានទូត និងប្រជាជន​បាន​អនុវ​​ត្ត​យ៉ាង​​តឹងរឹងចំពោះ​ការរឹកបន្តឹងការ​ធ្វើដំណើរនិងការជួបជុំ។

សារព័ត៌មានសហគមន៍និងសមាគមនានាបានធ្វើ​ការ​​ផ្សព្វផ្សាយ និង​ធ្វើបច្ចុប្ប​ន្នភាពព័ត៌មានដល់ប្រជាជន។ មនុស្ស​ជាច្រើ​នដែលពូកែ​ខាង​ភា​សាអាឡឺម៉ង់​បានចំណាយ​ពេលវេលា ដើម្បី​ប្រមូល បកប្រែ និង​បក​ស្រាយ​​នូវ​បទបញ្ញត្តិថ្មី​របស់រដ្ឋាភិបាល​ ដើម្បី អោ​យប្រជាជនអាចយល់​និងអនុវត្តតាម ព្រម​ទាំង​ស្ម័គ្រ​ចិត្ត​ណែនាំនិង​ជួយប្រ​ជាជ​នក្នុ​ងកា​រដា​ក់ពាក្យ​សុំការជួយឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាល្លឺ​ម៉ង់ផងដែរ។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា សហគមន៍វៀ​តណាមនៅ​អាឡឺម៉​ង់​មានប្រជាជនប្រមាណ ១៨០,០០០ នាក់ ​ដែលប្រមូល​ផ្តុំ​យ៉ាង​​ច្រើនកុះក​រ នៅតាម​ទីក្រុងធំៗដូចជា Berlin, Hamburg, Leipzig, Frankfurt, Munich... ប្រជាជនភា​គ​ច្រើនប្រកបមុខរបរមួយ​ចួន​នួន ​​ដូច​ជា អ្នក​លក់ដូរ បើកភោជនីយដ្ឋាន និង​បំរើសេវាកម្ម​នានា​ ដូច​ជា​ហាង​​លក់ទំនិញ ហាងធ្វើក្រចក និងហាងលក់ផ្កាជាដើម។ ដូច្នេះ ក្នុងប​រិ​បទ​ដែល​រដ្ឋាភិបាលអាឡឺម៉ង់​ចា​ត់​វិធានការ​យ៉ាងម៉ឺងម៉ា​ត់សម្រាប់​​ទប់​ស្កាត់កា​ររីករាលដាលនៃ​ជំងឺ​រាត្បាត​ដូចជា ការរឹតត្បិតការប្រមូលផ្តុំគ្នា ការបិទភោជនីយដ្ឋាន​ដែលមិនចាំបាច់ រួម​ទាំងបិទ​កន្លែងសេវាកម្មនានា​ ​បាន​ធ្វើ​ប្រ​ជា​ជន​ជួប​ការលំបាកជាច្រើនដែរ។

ម៉្យាងវិញទៀត រដ្ឋាភិបាលអាល្លឺម៉ង់បានចេញវិធានការណ៍​ជួយសង្គ្រោះ​សេដ្ឋកិ​​ច្ចជាច្រើនក្នុងនោះមានទាំងកញ្ចប់​ថវិកាធំ (រហូតដល់ ៥០ ពាន់​លានស​អឺរ៉ូ) សម្រាប់ជួយ​គាំ​ទ្រ​ចំពោះ​សហគ្រាស​ខ្នាតតូច អ្នកលក់រាយ និង​ពលក​រ​ស៊ីឈ្នួល​ដែល​រងផលប៉ះពាល់ដោយសារជំងឺរាតត្បាត​។ ជាទូទៅ ប្រជា​ជ​នគោរ​ពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនិងការណែនាំ​របស់រ​ដ្ឋាភិបាលអាល្លឺ​ម៉ង់ ហើយព្យាយាមប្រើប្រាស់​ការ​ជួយ​គាំទ្រ​នានា​ពី​ភា​គី​អាល្លឺម៉ង់​ដើម្បីជំ​នះកា​រលំបាក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិ​ន​បើ​ស្ថា​នភាពជំងឺរា​តត្បា​ត​មានភាពស្មុគស្មាញ និងវិធា​នការណ៍​រឹតប​ន្តឹង​ដែល​​អូសបន្លាយ​រយៈ​ពេល​យូរ ដែលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការងារ​និង​ជីវិតរ​​បស់ប្រជាជនវៀតណាម​យើង។ ស្ថានទូ​តបាន​ផ្លាស់ប្តូរ និង​កៀរគ​រសមា​គមនានា​ឲ្យ​មាន​ការ​ណែនាំ និងការ​ជួយ​គាំទ្រដល់​ប្រជាជន​​ដើម្បី​ជំ​នះ​គ្រាដ៏​លំបាកនេះ។

អង្គការ សមាគមន៍​និងបុគ្គល​វៀតណាម​​មួយ​ចំនួន​បាន​ធ្វើការ​រៃ​អង្គាស ហើយ​រៀបចំដេរ និងផ្តល់ម៉ាស់ដល់អាជ្ញាធរ និងប្រជាជន អាល្លឺម៉ង់។

នៅ​ក្នុង​បរិ​បទនៃការខ្វះខាតម៉ាស់​ នៅប្រ​ទេសអាល្លឺ​ម៉ង់ សកម្មភា​ព​ដ៏​ថ្លៃថ្នូ​រ​​នេះ​របស់​សហគមន៍វៀតណាម ទទួល​​បានការកោតស​រសើរ ​និងការ​​វាយ​តំ​លៃ​ខ្ពស់​ពីមិត្តភក្តិអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានមានប្រសាសន៍ថា៖ “ប្រជាជ​ន​ជឿ​ជាក់ និងពេញចិត្តចំពោះការការងារ​បង្ការប្រយុទ្ធប្រឆាំង​កា​ររីក​រាលដា​​លនៃជំងឺរាតត្បាត​ក្នុងស្រុក ​ដោយឲ្យដឹងថា ក្នុងបរិបទ ដែល​ប្រទេ​ស​នៅ​តែជួប​ការលំបាកជាច្រើន រដ្ឋាភិបាល និងប្រព័ន្ធនយោ​បាយទាំ​ងមូលរ​បស់វៀ​ត​ណាម​បានចាត់​វិធាន​ការ​យ៉ាងតឹងរឹង និង​មានប្រ​សិទ្ធភាព ​រួម​ចំណែ​កក្នុង កា​រទប់​ស្កាត់ការផ្ទុះ​ឡើងនៃរោ​គរាត​ត្បាត​” ។

ធ្វើការទាន់ពេលវេលាក្នុងការការពារពលរដ្ឋ

ក្នុងការគាំរពារពលរដ្ឋ និងជួយប្រជាជន លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែកថា ស្ថានទូតតែងតែធ្វើបច្ចុប្បន្នភាពព័ត៌មាន​អំពី​​​បទប្បញ្ញត្តិ និងអនុសាសន៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ និង​វៀត​ណាម។ ជាពិសេស​បទប្បញ្ញត្តិនានា​ស្តីពី​ជនអន្តោប្រវេសន៍​នៅលើគេហទំព័រ​របស់ស្ថា​នទូត និងកុងស៊ុល ដោយ​ការពារប្រជាជន និង​​​ឆ្លើយត​ប​សំណួរ​របស់​ប្រជាជនបានទាន់ពេលវេលា។

ក្នុងបរិបទដែលប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបកំពុង​រឹ​តបន្តឹ​ងការ​ត្រួត​​ពិនិត្យ​ព្រំដែន ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន​បានពន្យារពេល ឬ​លុប​​ចោ​ល​ជើង​​ហោះហើរដោយគ្មានការជូនដំណឹងជាមុននោះ ស្ថានទូត​​​​បាន​ជួយ​​ដល់​ពលរដ្ឋវៀតណា​មដែលមាន​បំណងវិលត្រឡប់​ទៅ​ប្រ​ទេស​កំណើត​​វិញ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គស្ថាន​កុង​ស៊ុលវៀ​តណា​ម នៅFrankfurt ការិយាល័យកុងស៊ុល ក្រុមហ៊ុនអា​កាសច​​រណ៍វៀ​តណាម និងក្រុមហ៊ុ​នអាកាស​ចរណ៍ដើម្បីធានា​ថាពលរ​ដ្ឋ​វៀតណា​មបាន​វិលត្រឡប់ទៅប្រទេស កំណើតវិញ​តាមផែន​ការ​​​។ រហូ​ត​មកដល់ពេលនេះ មិនមានពលរដ្ឋវៀតណាមណាម្នាក់ ត្រូ​វបានជា​ប់​គាំង​នៅក្នុងព្រលានយន្តនៃប្រទេសអាល្លឺម៉ង់ទេ។

យោងតាមព័ត៌មានដែលស្ថានទូតទទួលបាន រហូត​មកដល់​ពេលនេះ​មានមនុ​ស្សជាង ២០ នាក់នៅក្នុ​ងសហគម​ន៍វៀតណា​មនៅប្រទេ​សអាល្លឺម៉​ង់បានឆ្លងមេរោគ covid -១១ ហើយ​ ប៉ុន្តែគ្មាននរណា​ម្នាក់​ឈឺ​​ធ្ងន់​ធ្ង​រ​ដែលត្រូវទៅមន្ទីរពេទ្យទេ ហើយ​អ្នក​ទាំង​អស់​នេះ​បាន​ដាក់​ខ្លួន​​ឯង​នៅ​ដាក់​ដោយ​ឡែក​ពីគេ​ និង​ព្យាបាលនៅ​ផ្ទះតាម​ការណែ​នាំរ​បស់​​វេជ្ជបណ្ឌិតអាល្លឺម៉ង់។

ចូលរួមក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់ និងផ្តល់​គោល​នយោបា​យ

ក្នុងការការពារស្ថាប័នតំណាង ឯកអគ្គរដ្ឋទូត Minh Vu បា​នមាន​ប្រសា​ស​ន៍​ថា ស្ថានទូតតែងតែធ្វើបច្ចុប្បន្នភាព​នូវ​រាល់ប​ទប្បញ្ញត្តិ និង អនុសា​សន៍​របស់រដ្ឋាភិបាលអាល្លឺម៉ង់ រដ្ឋាភិបាលវៀតណាម ក្រសួងការ​បរទេ​ស​​ដល់មន្ត្រី បុគ្គលិក​នៃស្ថានទូត និងក្រុមគ្រួសារ។ ទន្ទឹមនឹងនោះ ស្ថានទូតបាន​ចេញបទបញ្ជាជាក់លាក់របស់ស្ថានទូតចំពោះ​មន្ត្រី បុគ្គលិក និងក្រុមគ្រួសារស្តី​ពី​ការបង្ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​​ស្រប​​តាមស្ថានការណ៍ជាក់ស្តែង។

ស្ថានទូតក៏អនុវត្តការធ្វើការនៅតាមផ្ទះជាប្តូរវេណ ដើម្បី​កាត់ប​ន្ថយកា​រទាក់​ទងគ្នារវាងមន្រ្តី និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ខណៈ​ពេល​​នៅតែ​ធា​នាការអនុវត្តការងារ ហើយ​​បាន​ដាក់​ឧ​បករ​ណ៍សម្លា​ប់មេរោគ និ​ងណែនាំដល់ម​ន្រ្តី បុគ្គលិក និងប្រជាពលរដ្ឋ​ឱ្យអ​នុវត្ត​​យ៉ាង​ម៉ឺង​​ម៉ាត់នូ​វ​វិ​ធានការបង្ការ​ទប់ស្តាត់​ជំងឺរា​តត្បាតនៅឯ​​ទីស្នា​ក់ការ​ស្ថាន​ទូត​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស