Trending now

អនុស្សាវរីយ៍របស់ឧត្តមសេនីយ៍ឯកបំរុង Le Kha Phieu នៅសមរភូមិកម្ពុជា

10:00 | 12/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឋានៈជាមេបញ្ជាការរងផ្នែកនយោបាយនិងជាប្រធាននយោបាយរណសិរ្សរណសិរ្ស ៧១៩ លោក Le Kha Phieu បានរាយការណ៍និងបញ្ជាអង្គភាពកងទ័ពស្ម័គ្រចិត្តទាំងអស់នៅសមរភូមិកម្ពុជា។

លោកអតីតអគ្គលេខាបក្សវៀតណាម​ Le Kha Phieu ជួយសំណេះសំណាលជាមួយអតីតយុទ្ធមិត្ត

លោក Le Kha Phieu ជាគំរូដ៏ឆ្នើមអំពីឧត្តមសេនីយ៍ម្នាក់នៅសមរភូមិកម្ពុជា ទោះបីមានការប្រយុទ្ធគ្នាដ៏កាចសាហាវក៏ឃោឃៅប៉ុណ្ណាឬត្រូវបានសត្រូវវាយឆ្មក់ក៏ដោយ លោកនៅតែចូលក្នុងប្រព័ន្ធការពារដើម្បីក្តាប់ជាប់នឹងស្ថានភាពនិងចុះទៅសួរសុខទុក្ខក៏ដូចជាលើកទឹកចិត្តការតស៊ូប្រយុទ្ធដល់កម្មាភិបាល និងយុទ្ធជននៅទីនោះ។ គាត់មានអារម្មណ៍ថាជីវិតនិងគំនិតរបស់យុទ្ធជនដោយ«បេះដូង» និងក្តីស្រឡាញ់ចំពោះយុទ្ធមិត្តនិងសមមិត្តរបស់គាត់។ នោះគឺជាចំណែករបស់លោកវរសេនីយ៍ឯក Nguyen Dinh អតីតអនុប្រធាននាយកដ្ឋានឃោសនានិងបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន វៀតណាមនៅពេលដែលដឹងថាឧត្តមសេនីយ៍ឯកបំរុង និងជាអតីតអគ្គលេខាបក្សវៀតណាម​ Le Kha Phieu ទទួលមរណភាព។

រឿងរ៉ាវជាមួយវរសេនីយ៍ឯក Nguyen Dinh បានចាប់ផ្តើមពីថ្ងៃការពារព្រំដែនភាគនិរតីនៃប្រទេសវៀតណាម និងឆ្លើយតបទៅនឹងការអំពាវនាវដើម្បីជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនៃការបំផ្លិចបំផ្លាញរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីខែមករាឆ្នាំ ១៩៧៩ កងទ័ពកស្ម័គ្រចិត្តវៀតណាមចូលមកប្រទេសកម្ពុជា ដោយមានការសម្របសម្រួលជាមួយកម្លាំងបដិវត្តនិងប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់មកគឺរយៈពេល ១០ ឆ្នាំទៀតដើម្បីជួយឱ្យប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញផងដែរ។

លោកអតីតអគ្គលេខាបក្សវៀតណាម​ Le Kha Phieu បានជួបសំណេះសំណាលជាមួយប្រជាជននៅប្រាសាទ Hung (ខេត្ត Phu Tho) នាថ្ងៃទី ២២ ខែកុម្ភះឆ្នាំ ១៩៩៨ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងការចងចាំរបស់លោកវរសេនីយ៍ឯក Nguyen Dinh ភ្លាមៗបន្ទាប់ពីរំដោះប្រទេសកម្ពុជា វៀតណាមបានជួយយ៉ាងខ្លាំងដល់ប្រទេសរមិត្តក្នុងការកសាងប្រទេសឡើងវិញ។ កងទ័ពស្ម័គ្រចិត្តវៀតណាមក៏បានស្នាក់នៅជួយប្រជាជនប្រទេសមិត្តដើម្បី ជួយការពារនិងទប់ស្កាត់ការវាយប្រហារឡើងវិញពីរបបប្រល័យពូជសាសន៍ ហើយមិនឱ្យពួកវាវិលត្រឡប់មកកាន់កាប់ប្រទេសនេះទៀតឡើយ។ នៅរដូវប្រាំងឆ្នាំ ១៩៨៦ លោក Le Kha Phieu -នៅពេលនោះជាមេបញ្ជាការរងទទួលបន្ទុកខាងនយោបាយនិងជាអនុលេខានៃគណៈកម្មការគ្រប់គ្រងរដ្ឋបាលនៃមេបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំនៅកម្ពុជា នៅតែធ្វើការសំរេចចិត្តចុះពិនិត្យបុស្តិ៍ការពារ និងសមរភូមិការពារនិមួយៗ ដើម្បីចាប់យកស្ថានភាពជាក់ស្តែងនិងសួរសុខទុក្ខក៏ដូចជាលើកទឹកចិត្តយុទ្ធជនផងដែរ ។

លោកវរសេនីយ៍ឯក Nguyen Dinh បានរំលឹកឡើងវិញថា យើងបានឈ្នះនៅសមរភូមិភាគនិរតី ដើម្បីការពារមាតុភូមិហើយរួមគ្នាជាមួយប្រជាជនកម្ពុជាបានយកឈ្នះលើរបបប្រល័យពូជសាសន៍។ ប៉ុន្តែការវាយឈ្នះគឺជារឿងមួយ។ ការស្នាក់នៅនៅប្រទេសមិត្តអស់រយៈពេល ១០ ឆ្នាំទៀតដើម្បីជួយប្រទេសនេះឱ្យរស់រានមានជីវិតឡើងវិញគឺជាបញ្ហាមួយទៀត។ បញ្ហាគឺថាតើធ្វើដូចម្តេចដើម្បីធ្វើឱ្យកងទ័ពស្ម័គ្រចិត្តនិងទាហានស្ម័គ្រចិត្តមានទំនុកចិត្តគ្រប់គ្រាន់និងរឹងមាំគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់ពួកគេដោយជោគជ័យ។ នេះជាបញ្ហាពិបាកប៉ុន្តែយើងបានធ្វើប្រកបដោយជោគជ័យដោយមានសកម្មភាពត្រឹមត្រូវ កក់ក្តៅនិពោរពេញទៅដោយក្តីស្រឡាញ់របស់ឧត្តមសេនីយ៍ឯកបំរុង Le Kha Phieu ។

លោកវរសេនីយ៍ឯក Nguyen Dinh បានបញ្ជាក់ថាក្នុងឋានៈជាមេបញ្ជាការរងនយោបាយទទួលបន្ទុកជាប្រធាននយោបាយនៃរណសិរ្ស ៧១៩ លោក Le Kha Phieu បានមានបទពិសោធន៍ជាទូទៅក្នុងការ បញ្ជាឱ្យអង្គភាពកងទ័ពស្ម័គ្រចិត្តទាំងអស់នៅសមរភូមិកម្ពុជា។ មេបញ្ជាការដ្ឋាន ៧១៩ ដឹកនាំបញ្ជានិង ទាំងកម្លាំងកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញខាងយោធា។ ហេតុដូច្នេះ តួនាទីរបស់មេដឹកនាំម្នាក់នៅក្នុងមេបញ្ជាការដ្ឋានជាន់ខ្ពស់ដែលដឹកនាំផ្ទាល់គឺលោក Le Kha Phieu គឺពិតជាអស្ចារ្យណាស់។

រីឯក្នុងការអប់រំនយោបាយនិងមនោគមវិជ្ជាសម្រាប់កម្មាភិបាលនិងយុទ្ធជនតែប៉ុណ្ណោះ ការអនុវត្តបានយ៉ាងប្រសិទ្ធភាពនូវគោលនយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមកណ្តាលនិងក្រសួងការពារប្រទេសសម្រាប់អង្គភាពកងទ័ពស្ម័គ្រចិត្តកម្ពុជា ដើម្បីកងទ័ពមានគោលជំហររឹងមាំហើយទាហានម្នាក់ៗនៅកម្ពុជាត្រូវបានធានានូវកាតព្វកិច្ចអស់រយៈពេល ១០ ឆ្នាំ ក្រោមពាក្យស្លោកថា «ជួយមិត្តមានន័យថាជួយខ្លួនឯង» ក្នុងគោលបំណងចង់ឱ្យកងទ័ពកម្ពុជាមានភាពមាំមួន រឹងមាំ និងអាចការពារប្រទេសខ្លួនប្រកកបដោយប្រសិទ្ធភាពផងដែរ។ តាមនោះវៀតណាមបានដកកងទ័ពចេញបន្តិចម្តងៗពីប្រទេស កម្ពុជា ហើយចំណុចនោះបានបញ្ហាញពីការគ្រប់គ្រងកងទ័ពដ៏ឆ្នើមរបស់លោក Le Kha Phieu «គាត់គឺជាគំរូភ្លឺចាំងនិងជាគំរូសម្រាប់កម្មាភិបាលនិងយុទ្ធជនម្នាក់ៗនៅក្នុងជួរកងទ័ពទាំងមូលត្រូវតែធ្វើត្រាប់តាមផងដែរ"- លោកវរសេនីយ៍ឯក Nguyen Dinh បានចែករំលែក៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ