Trending now

អតីតអគ្គលេខាបក្សលោក Le Kha Phieu តាមរយៈនិទានកថារបស់អតីតឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម

10:58 | 15/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អតីតអគ្គលេខាបក្សលោក​ Le Kha Phieu គឺជាមនុស្សសាមញ្ញមានចិត្តស្មោះត្រង់ទាក់ទាញអ្នកដទៃពីការចាប់ដៃស្វាគមន៍ដល់ការនិយាយច្បាស់ផងដែរ។

លោក Vilayvanh Phomkhe បង្ហាញរូបថតដែលលោកថតជាមួយនឹង លោកអគ្គលេខាបក្ស Le Kha Phieu នៅសន្និសីទស្តីពីជ័យជំនះលើផ្លូវលេខ ៩ ឡាវខាងត្បូង ដែលបានធ្វើឡើងនៅខេត្តក្វាងទ្រី (Quang Tri) កាលពីឆ្នាំ ២០០៦

ធ្លាប់កាន់តំណែងដ៏សំខាន់ជាច្រើនពីមូលដ្ឋានដល់មជ្ឈិមរួមមាន ២ អាណត្តិក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវប្រចាំនៅប្រទេសវៀតណាម លោក Vilayvanh Phomkhe អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឡាវនិងជាអតីតលេខា - អភិបាលខេត្ត Savanakhet បានជួបសំណេះសំណាលនិងមានចំណាប់អារម្មណ៍ល្អជាច្រើនអំពីអតីតអគ្គលេខាបក្ស Le Kha Phieu។

ទទួលដំណឹងថាអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu បានទទួលអនិច្ចកម្ម នៅពេលដែលយើងខ្ញុំកំពុងផ្លាស់ប្តូរការងារជាមួយប្រជាជនដែលធ្វើការនៅកសិដ្ឋានមានចម្ងាយរាប់សិបគីឡូម៉ែត្រពីចំកណ្តាលនៃខេត្ត Bolikhamxay ។ តាមលោក Vilayvanh Phomkhe បានឲ្យដឹងថាអគ្គលេខាបក្ស លោក Le Kha Phieu គឺជាមនុស្សម្នាក់ដ៏សាមញ្ញនិងស្មោះត្រង់ម្នាក់ដែលតែងតែទាក់ទាញអ្នកដទៃពីការចាប់ដៃគ្នាស្វាគមន៍ជាលើកដំបូងរហូតដល់ការធ្វើសន្ទនាយ៉ាងច្បាស់លាស់និងងាយយល់លើបញ្ហានយោបាយនិងការទូតជាដើមផងដែរ។ លោកនៅតែចាំបានថា បានចូលរួមជាមួយគណៈប្រតិភូដើម្បីស្វាគមន៍អគ្គលេខាបក្ស Le Kha Phieu មកបំពេញទស្សនកិច្ចកាន់ប្រទេសឡាវកាលពីឆ្នាំ ១៩៩៨ ចំនៅពេលដែលលោកគឺជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស - អនុប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសនៃបក្សប្រជាជនបដិវត្តឡាវ។

នៅពេលនោះជាលើកដំបូងដែលលោកបានជួបជាមួយអគ្គលេខាបក្ស Le Kha Phieu ហើយបានចាប់ដៃ ស្តាប់សំលេង ក៏ដូចជាបានឃើញផ្ទាល់ភ្នែកអំពីអាកប្បកិរិយាដ៏សាមញ្ញរបស់អគ្គលេខាបក្សរូបនេះ ចាប់ពីពេលដែលគាត់ចុះចេញពីឡាននេះ។ បើយោងតាមលោក Vilayvanh Phomkhe អតីតអគ្គលេខាបក្ស Le Kha Phieu មានចិត្ដសុភាពរាបសាបណាស់។ ក្នុងអំឡុងពេលពីរថ្ងៃនោះគាត់បានធ្វើការនៅកន្លែងជាច្រើនដ៏សកម្ម។ ពេលកំពុងថ្លែងមតិនៅក្នុងសាលប្រជុំ ក៏ដូចជានៅឯពិធីលាងសាយភោជ លោក​ Le Kha Phieu បាននិយាយយ៉ាងច្បាស់លាស់ ខ្លីសមរម្យនិងមានភាពជ្រាលជ្រៅផងដែរ។

លោក Vilayvanh Phomkhe បង្ហាញរូបថតដែលលោកថតជាមួយនឹង លោកអគ្គលេខាបក្ស Le Kha Phieu នៅសន្និសីទស្តីពីជ័យជំនះលើផ្លូវលេខ ៩ ឡាវខាងត្បូង ដែលបានធ្វើឡើងនៅខេត្តក្វាងទ្រី (Quang Tri) កាលពីឆ្នាំ ២០០៦

លោក Vilayvanh Phomkhe ចងចាំជានិច្ចពីភាពរួសរាយរាក់ទាក់ប៉ុន្តែនៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់អគ្គលេខាបក្ស Le Kha Phieu នៅពេលដែលលោកចាប់ផ្តើមកាន់តំណែងក្នុងអាណត្តិក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅពេលដែលលោកស្នើបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតនិងកម្មាភិ បាលឡាវ ទៅសិក្សានៅប្រទេសវៀតណាម ដើម្បីសិក្សាបន្ថែមទៀតក៏ដូចជាជួយប្រទេសឡាវឱ្យមានក្រុមមន្រ្តីកសាងប្រទេសជាតិ អគ្គលេខាបក្សវៀតណាមបានយល់ព្រមនិងសន្យាថានឹងដឹកនាំការដោះស្រាយ បញ្ហានេះភ្លាមៗ។ ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់របស់បក្ស អគ្គលេខាបក្សលោក Le Kha Phieu តែងតែដឹកនាំនិងបញ្ជាឲ្យអាជ្ញាធរវៀតណាមសម្របសម្រួលជាមួយឡាវ ដើម្បីលុបបំបាត់រាល់ការលំបាកនិងឧបសគ្គ ព្រមទាំងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងទទួលបានប្រសិទ្ធិភាពច្រើនថែមទៀតផង។

មានអនុស្សាវរីយ៍ជាច្រើនទៀតអំពីអគ្គលេខាបក្ស Le Kha Phieu ប៉ុន្តែប្រហែលជាភាពរីករាយ ភាពក្លៀវក្លា និងភាពស្វាហាប់ដែលមិនគិតពីខ្លួនឯង គឺជាអ្វីដែលធ្វើឱ្យមនុស្សដូចជាលោក Vilayvanh Phomkhe មានឱកាសទាក់ទងឬធ្វើការងារ ដែលត្រូវតែចងចាំជារៀងរហូតអំពីលោកអតីតអគ្គលេខាបក្ស Le Kha Phieu។ អារម្មណ៍សោកសង្រេងនៅពេលដែលកាន់រូបថតដែលបានថតជាមួយលោកអគ្គលេខាបក្ស Le Kha Phieu នៅសន្និសីទស្តីពីជ័យជំនះលើផ្លូវលេខ ៩ ឡាវខាងត្បូង ដែលបានធ្វើឡើងនៅខេត្តក្វាងទ្រី (Quang Tri) កាលពីឆ្នាំ ២០០៦ លោក Vilayvanh Phomkhe នៅពេលនោះជាលេខាធិការ-អភិបាលខេត្ត Savanakhet បានថ្លែងអំណរគុណចំពោះអគ្គលេខាបក្ស Le Kha Phieu និងក្រសួងការពារប្រទេសវៀតណាម ដែលបានជួយផ្តល់វត្ថុបុរាណក្នុងគ្រាសង្រ្គាមជាច្រើនដល់សារមន្ទីរសម្ព័ន្ធភាព ប្រយុទ្ធវៀតណាម - ឡាវ នៅតំបន់ «ផ្លូវ៩» ។

សម្រាប់អ្នកដែលធ្លាប់មានពេលវេលាទៅសិក្សានិងធ្វើការនៅប្រទេសវៀតណាម ដូចជាលោក Vilayvanh Phomkhe ប្រទេស វៀតណាមតែងតែស្ថិតនៅក្នុង បេះដូងរបស់គេ។ ទន្ទឹមនឹងរូបគំនូររបស់មេដឹកនាំឡាវ រូបភាពអំពីលោកប្រធានហូជីមិញ និងមេដឹកនាំបក្ស រដ្ឋវៀតណាមមួយចំនួនទៀត ដូចជាអតីតអគ្គលេខានក្ស Le Kha Phieu ត្រូវបានព្យួរយ៉ាងឱឡារិកនៅក្នុងបន្ទប់គ្រួសាររបស់លោក នេះបានចាត់ទុកថាជាររបៀបមួយដែលសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណចំពោះបុព្វជន ភាពជាបងប្អូននិងសមមិត្តដែលខ្លួនឯងមានកិត្តិយសបានធ្វើការនិងបានជួបជាមួយគ្នានៅក្នុងឆាកជីវិតនៃសកម្មភាពបដិវត្តន៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស