Trending now

អតីតយុទ្ធជនពួនជ្រុំចំណងមិត្តភាពវៀតណាម - កម្ពុជា

14:47 | 15/07/2020

យុគសម័យ - “ លោកគ្រូខែ្មរ” គឺជាឈ្មោះដ៏ជាទីស្រឡាញ់មួយដែលសិក្ខាកាមជាច្រើនរូបបានផ្តល់ជូន ដល់អតីតយុទ្ធជននៃកងកំលាំងនគរបាលប្រជាជនប្រកដាប់អាវុធ (ឈ្មោះដំបូងរបស់ជាកងទ័ពការពារ ព្រំដែនសព្វថ្ងៃនេះ) លោក​ Tran Quang Du។ បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនចំពោះ ប្រទេសមិត្តកម្ពុជា អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកហើយលោក Tran Quang Du បានបន្តក្លាយជា ស្ពានតភ្ជាប់ក្នុងការពួនជ្រុំចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកគ្រូបង្រៀនភាសាខ្មែរ Tran Quang Du

លោក Tran Quang Du (រស់នៅសង្កាត់ ៣ សង្កាត់ Go Vap ទីក្រុងហូជីមិញ) នាបច្ចុប្បន្ននេះលោក ជានាយករងមជ្ឈមណ្ឌលភាសាខ្មែរនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា និង ជាវរសេនីយ៍ឯកបំរុង ផ្នែកនគរបាលប្រជាជនប្រដាប់អាវុធចូលនិវត្តន៍ផងដែរ។ លោក Tran Quang Du បានចូលបម្រើក្នុងជួរ កម្លាំងនគរបាលប្រជាជនប្រដាប់អាវុធនាខែកញ្ញាឆ្នាំ ១៩៧៨។

បន្ទាប់មកលោកបានទៅបំពេញ កាតព្វកិច្ចអន្តរជាតិនៅឯប្រទេសកម្ពុជាដើម្បីធ្វើការជាមួយកងទ័ពនិងប្រជាជនទីនេះតស៊ូប្រយុទ្ធប្រឆាំង នឹងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅដើមដំបូងនៃការរំដោះ កងទ័ពស្ម័គ្រចិត្តវៀតណាមត្រូវ សម្របសម្រួលជាមួយកងទ័ពនិងកម្លាំងផ្សេងទៀតរបស់ប្រទេសមិត្តដើម្បីទប់ទ្កាត់ការវាយប្រហារឡើងវិញរបស់កម្លាំងនៅសេសសល់នៃរបបប្រល័យពូជសាសន៍ប៉ុលពតព្រមទាំងត្រូវស្តារហេដ្ឋារចនាសម្ព័ន្ធឡើង វិញដើម្បីទទួលស្វាគមន៍ប្រជាជនកម្ពុជាមកកសាងជីវិតឡើងវិញផងដែរ។ ក្នុងកំឡុងពេលនេះ លោក Tran Quang Du បានឆ្លៀតយកឱកាសរៀនភាសារខ្មែរ ដើម្បីទាក់ទងប្រាស្រ័យជាមួយអ្នកស្រុក និងផ្លាស់ប្តូរការងារក៏ដូចជាធ្វើការជាអ្នកឃោសនាមហាជនដើម្បីជួយឲ្យប្រទេសមិត្តអាចកសាងមូលដ្ឋាន ឲ្យបានរឹងមាំនិងឆាប់រហ័សបំផុតផងដែរ។

លោក Tran Quang Duបានចូលរួមនៅក្នុងមជ្ឈមណ្ឌលសមាគមមិត្តភាពវៀតណាម - កម្ពុជា ហើយបច្ចុប្បន្នជានាយករងមជ្ឈមណ្ឌលភាសាខ្មែរ

នាឆ្នាំ ១៩៨៩ លោក Tran Quang Du បានបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្តកម្ពុជា ហើយបាន វិលត្រឡប់មកប្រទេសវិញដើម្បីបំពេញភារកិច្ចថ្មី។ បន្ទាប់មក លោក Tran Quang Du ត្រូវបានចាត់ ឱ្យទៅធ្វើការនៅសាលាកងទ័ពការពារព្រំដែន លេខ ២ (មានគ្រឹះស្ថាននៅខេត្ត Ba Ria – Vung Tau) ដើម្បីបង្រៀនភាសាខ្មែរ។ នាឆ្នាំ ២០១៦ លោកវរសេនីយ៍ឯកបំរុង Tran Quang Du បានចូលនិវត្តន៍។

ទោះបីចូលនិវត្តន៍ប៉ុន្តែជារៀងរាល់ឆ្នាំលោកនៅតែខិតខំប្រឹងប្រែងនិងចំណាយពេលរបស់ខ្លួនក្នុងបង្រៀនភាសាខ្មែរ។ លោកបានចូលរួមនៅក្នុងមជ្ឈមណ្ឌលសមាគមមិត្តភាពវៀតណាម - កម្ពុជា ហើយបច្ចុប្បន្ន ជានាយករងមជ្ឈមណ្ឌលភាសាខ្មែរ។ បច្ចុប្បន្នលោកចូលរួមបង្រៀនភាសាខ្មែរដល់កម្មាភិបាល នាយទា ហាន និងយោធិនទាហានឯកទេសនៅឯសាលាយោធាភូមិភាគទី៧ (ទីក្រុងហូជីមិញ)។

ជាពិសេសអតីតយុទ្ធជន Tran Quang Du ក៏បង្រៀនភាសាវៀតណាមដល់សិក្ខាកាមដែលជាមន្រ្តី កងទ័ពនិងនគរបាលកម្ពុជានៅវិទ្យាស្ថានបច្ចេកទេសជំនាញបំភ័ន្តអក្ខរៈ (សាខាខាងត្បួងវៀតណាម - ទីក្រុងហូជីមិញ)។ អ្នកស្រី Tran Thi Nga (កូនសិស្សមួយរូបរបស់លោក Quang Du) បាននិយាយថា នាឆ្នាំ ១៩៩៦ លោកស្រីចាប់ផ្តើមយកចិត្តទុកដាក់តាមរៀនភាសាខ្មែរពីលោកគ្រូ Quang Du ហើយ បន្ទាប់អ្នកស្រីកក៏បានចូលរួមបង្រៀនភាសាវៀតណាមនៅឯវិទ្យាស្ថានបច្ចេកទេសបំភ័ន្តអក្ខរៈ។ ក្រោយមកៗ លោកស្រីក៏បានបណ្តុះបណ្តាលភាសាវៀតណាម អោយកម្លាំងនគរបាលនិងកងកំលាំង កងទ័ពកម្ពុជាដែលមកសិក្សាជំនាញវិជ្ជាជីវៈនៅវៀតណាមផងដែរ។ លោកស្រីបានចែករំលែកថា៖

“ លោកគ្រូ Du គឺជាមនុស្សម្នាក់ដែលបានធ្វើការនិងតស៊ូអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសកម្ពុជា។ ចំពោះលោកគ្រូ ប្បធម៌និងទំនៀមទម្លាប់នៃប្រទេសមិត្តក៏មិនចម្លែកពីគាត់ទេដែរ។ ក្នុងនាមជាសិស្សរបស់ លោកគ្រូ យើងត្រូវបានទទួលបានកម្លាំង ចករយ៉ាងខ្លាំងពីរូបគាត់ នោះគឺជាភាពរីករាយ សេចក្តីប្រាថ្នា ដើម្បីចូលរួមចំណែកកម្លាំងកាយចិត្តរបស់ខ្លួនក្នុងបុព្វហេតុដ៏ធំធេងរបស់ប្រទេសជាតិ។ រូបខ្ញុំផ្ទាល់មាន អារម្មណ៍ថាមានសំណាងណាស់នៅពេលដែលត្រូវបានលោកគ្រូបង្រៀនហើយឥឡូវនេះគាត់ក៏បានចូលរួមចំណែកដល់ការពួនជ្រុំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជាផងដែរ”។

លោកគ្រូ Quang Du បានរៀបរាប់ថាលោកបង្រៀនភាសាវៀតណាមដល់មន្ត្រីកម្ពុជាគឺជាការងារតភ្ជាប់ និងពួនជ្រុំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែមាននិរន្តរភាពផងដែរ។ លោកបានបន្ថែមទៀតថា៖​“នៅក្នុងនិន្នាការនៃការធ្វើ សមាហរណកម្មពិភពលោកក្រោមឆ័ត្រអាស៊ាននោះ ការរៀនភាសាខ្មែរគឺការងារចាំបាច់ណាស់។ ទំនាក់ទំនងវៀតណាម - កម្ពុជាគឺជាទំនាក់ទំនងមិត្តភាព ដូច្នេះមានមាតាបិដានិងបងប្អូនយើងជាច្រើនជំនាន់និងប្រទេសមិត្តលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីពួនជ្រុំឡើងទំនាក់ទំនងដ៏ថ្លៃថ្នូនោះ។ ហេតុដូច្នេះ យើងត្រូវថែរក្សានិងជួនជ្រុំឱ្យបានស្អិតរមួយនិងយូរអង្វែង ទៀតផង។ យុវជនជំនាន់ក្រោយក៏ត្រូវទទួលមរតក និងលើកកម្ពស់ចំណងសាមគ្គីភាព និងមិត្តភាពរវាង ប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ”។

សិក្ខាកាមកំពុងរៀនភាសាខ្មែរក្នុងថ្នាក់រៀនរបស់លោកគ្រូ Tran Quang Du

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍ថា“ទោះបីស្ថានភាពពិភពលោកនិងតំបន់មានសភាពការណ៍ណាក៏ដោយក៏ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅតែបន្តរក្សានិងពង្រីកជារៀងរហូត។ នេះគឺជាការចាំបាច់សម្រាប់ប្រទេសពីរ ហើយ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយបាននាំមកនូវការជឿទុកចិត្តគ្នានិងជំរុញការអភិវឌ្ឍក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។ ទាំងអស់នេះគឺជាផ្នែកសំខាន់ណាស់ក្នុង ការពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំងពីរនិងប្រទេសទាំងពីរ»។

ដំណើរអស់រយៈពេលជាង ៤០ ឆ្នាំកម្លងមកនេះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាមរតកមិនអាចកាត់ថ្លៃបានឡើយរបស់ប្រជាជនវៀតណាមនិងប្រជាជនកម្ពុជា ហើយជំនាន់ ក្រោយនៃប្រទេសជានិច្ចកាលគោរពនិងថែរក្សាឲ្យបានយ៉ាងល្អផងដែរ។ នៅក្នុងទំនាក់ទំនងដ៏ស្អិតរមួត នេះ យើងត្រូវនិយាយពីអតីតយុទ្ធជនដូចជាលោក Chan Quang Du ដែលត្រូវបានគេចាត់ទុកថាជាខ្សែ ភ្ជាប់ទំនាក់ទំនងដើម្បីរួមចំណែកឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាអតីតកាលនិងបច្ចុប្បន្នកាលផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកឲ្យបានរឹងមាំនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ជឿ ទុកចិត្តគ្នាទៅវិញ ទៅមកនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baophapluat.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់