Trending now

អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ នៅកម្ពុជាត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ

16:16 | 05/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- នារសៀលថ្ងៃទី ៣ ខែមេសា គណៈកម្មាធិការដឹកនាំការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ លេខ ៥១៥) នៃខេត្ត Gia Lai បានរៀបចំការទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai) ។ យុទ្ធជនពលីចំនួន ១៦ នាក់នេះជាយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានពលីជិវិតនៅលើទឹកដីនៃប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។

អដ្ឋិធាតុយុទ្ធជនពលីបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។ (រូបថត៖ Tien Phong)

អដ្ឋិធាតុយុទ្ធជនពលីចំនួន​ ១៦ នាក់នេះ​ត្រូវបានរកឃើញដោយក្រុម K 52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ដោយ​រកឃើញនៅខេត្តចំនួន ៣ នៅតំបន់ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាគឺ ខេត្ត​រតនគីរី (អដ្ឋិធាតុ​ចំ​នួន​ ៣ ) ខេត្តព្រះវិហារ (អដ្ឋិធាតុ​ចំនួន​ ៥ ) ខេត្តស្ទឹងត្រែង (អដ្ឋិធាតុ​ចំ​នួន​ ៨ ) ។ ការទទួល​អដ្ឋិធាតុយុទ្ធជនពលី និង​កម្មាភិបាល​ និង​យុទ្ធ​ជន​នៃ​ក្រុម​ K 52 ត្រូវ​បាន​ធ្វើ​ឡើងយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

ទាំងមនុស្ស និងយានយន្ត នៃក្រុម K 52 បន្ទាប់ពីបាន​អនុវត្ត​ការ​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​ហើយ​នោះ​ត្រូវបានបញ្ជូន​ទៅតំបន់​ដាក់​ឲ្យ​នៅ​ដាច់ឡែក​ពី​គេ​លេខ ២ (នៃកងវរសេនាតូចថ្មើរជើងលេខ ៩៩១ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai ) ដើម្បីអនុវត្តការដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​តាម​ការកំណត់។ បន្ទាប់មក អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំ​នួន​ ១៦ នាក់ត្រូវបានយកទៅដាក់​នៅ​អគា​គោរព​វិញ្ញា​ណ​ក្ខ​ន្ធ​យុទ្ធ​ជន​ពលី​នៃ​ស្រុក Duc Co ដើម្បីការពារ និងគោរពបូជាតាមទំនៀមទម្លាប់។ គណៈកម្មាធិការដឹកនាំលេខ ៥១៥ របស់​ខេត្តនឹងកំណត់ពេលវេលាសមស្រប ដើម្បីរៀបចំពិធី​គោរព​វិញ្ញា​ណ​ក្ខ​ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី។

នេះជាលើកទី ២០ ហើយដែលក្រុម K52 បានអនុវត្ត​ដោយ​ជោគជ័យនូវ​ការ​ស្វែងរក ជិកគាស់ និងធ្វើ​មាតុភូមិនិវត្ត​ន៍​អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលី​ជិវិត​នៅប្រទេស​កម្ពុជា រហូត​មកទល់​ពេល​នេះ​អដ្ឋិធាតុ​យុទ្ធ​ជន​ពិលី​ត្រូវជិកគាស់ ប្រមូល និងធ្វើមាតុភូមិនិវត្តន៍មាន​ចំនួនសរុប ១,៤២៨ នាក់ហើយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់