Trending now

សហគ្រាសជាច្រើនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈសម្រាប់ការបង្ការទប់ស្កាត់នឹង COVID-19

12:24 | 04/04/2020 (ប្រែសម្រូលដោយសាមេត)

ចាប់ពីថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ២ ខែមេសា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ទទួលបានការជួយឧបត្ថម្ភសំភារៈនិងថវិកាសម្រាប់ការទិញបរិក្ខាសុខាភិបាលពីសហគ្រាស និងសប្បុរសជនដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 នៅតាមព្រំដែន។

ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត Dak Lak ទទួលបានការគាំទ្រពីក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Kien Nam។

ពោលគឺ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Kien Nam (សង្កាត់ Go Vap - ទីក្រុងហូជីមិញ) បានប្រគល់ជូននូវទឹកលាងដៃស្ងួតប្រឆាំងបាក់តេរីស្លាកសញ្ញា Peka Antis ចំនួន ១០០០ ដបនិងមេជាតិប្រេងឧសថប្រឆាំងនឹងមូសស្លាកសញ្ញា Bio Peka និងប្រាក់ចំនួន ២០ លានដុង តម្លៃសរុបប្រហែល ១០០ លានដុង; សមាគមនារីនៃកងកម្លាំងប្រដាប់អាវុធនៅខេត្ត Dak Lak បានបញ្ជូនម៉ាស់ការពារប្រឆាំងបាក់តេរីចំនួន ១០០០ សន្លឹកជាដើម;

វរសេនីយ៍ទោ Nguyen Doan Hoa ប្រធានផ្នែកនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak បានឲ្យដឹងថា៖ តំបន់ព្រំដែនមានការលំបាកលើគ្រប់វិស័យ ខណៈដែលតំរូវការសម្រាប់ឧបករណ៍ការពារនិងបរិក្ខាសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាតគឺធំធេងនិងមានសារៈសំខាន់ជាពិសេស។ ដោយមានការយកចិត្តទុកដាក់និងការគាំទ្រសំភារៈសុខាភិបាល ចាំបាច់របស់អង្គការនិងបុគ្គលនានា បានរួមសហការជាមួយកងទ័ពការពារព្រំដែនក្នុងការអនុវត្តការងារបង្ការនិងរាំងស្កាត់នឹង Covid-19 ប្រកបដោយប្រសិទ្ធភាព៕

(ប្រែសម្រូលដោយសាមេត)

(ប្រភពព័ត៌មាន: bienphong.com.vn)

(ប្រែសម្រូលដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន