Trending now

សហគមន៍ប្រជាជនវៀតណាមនៅកម្ពុជា រួមគ្នាជំនះការលំបាកដោយសារជំងឺរាតត្បាតកូវីដ១៩

10:53 | 26/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នេះគឺជាការប្រគល់ជូនអំណោយលើកទី៣របស់ក្រុមពាណិជ្ជករនៅកម្ពុជាដើម្បីជួយដល់ជនក្រីក្រនៅរាជធានីភ្នំពេញដែលមានអំណោយសរុបជិត ៣០០ កញ្ចប់។

ប្រជាជនសប្បាយរីករាយនៅពេលដែលទទួលបានអំណោយនេះ (រុបថត៖ vov.vn)

នារសៀលថ្ងៃទី ២៥ ខែឧសភា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ពាណិជ្ជករ វៀតណាមមួយចំនួននៅកម្ពុជាបានរៀបចំពិធីចែកដើម្បីជួយដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាម ដែលមានជីវភាពរស់នៅលំបាកដោយសាររងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

គណកម្មការរៀបចំពិធីបានប្រគល់អំណោយចំនួន ១៣០ កញ្ចប់រួមមានអង្ករ ស្ករ ប៊ីចេង ទឹកត្រីស្ករគ្រាប់ ជូនដល់គ្រួសារក្រីក្រដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ដោយប្រាក់ចំណូលក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ អំណោយទាំងនេះត្រូវបានឧបត្ថម្ភដោយពាណិជ្ជករវៀតណាមមួយចំនួននិងពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

លោក Le Manh Hung ម្ចាស់ភោជនីយដ្ឋាន Hoa Sen នៅភ្នំពេញដែលជាប្រធានក្រុមធុរកិច្ចដែលបានរៀបចំពិធីចែកអំណោយបានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជីវិតរបស់សហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាម ភាគច្រើនជាអ្នកធ្វើការដោយសេរី ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សូម្បីតែអង្គភាពអាជីវកម្មខ្នាតតូចដូចជាភោជនីយដ្ឋានផ្ទាល់របស់លោកក៏ប្រឈមមុខនឹងការលំបាកជាច្រើនដែរ។

ប្រជាជនសប្បាយរីករាយនៅពេលដែលទទួលបានអំណោយនេះ (រុបថត៖ vov.vn)

ឈ្វេងយល់យ៉ាងជ្រៅអំពីស្ថានភាពលំបាករបស់ប្រជាជន ពាណិជ្ជករវៀតណាមមួយចំនួន ដែលកំពុងធ្វើពាណិជ្ជកម្មនៅប្រទេស កម្ពុជា បានរួមគ្នាបរិច្ចាគអំណោយតូចៗដើម្បីចែករំលែកនិងជួយលើកទឹកចិត្តបងប្អូនប្រជាជនឲ្យជំនះពុះពារលើការលំបាកនិងឧបសគ្គនាបច្ចុប្បន្ននេះផងដែរ។

គួរជម្រាបថានេះជាការចែកអំណោយឧបត្ថម្ភលើកទី៣ របស់ក្រុមពាណិជ្ជករដូចពោលខាងលើនេះក្នុងគោលបំណងចង់ជួយដល់ប្រជាជនក្រីក្រនៅរាជធានីភ្នំពេញដែលមានអំណោយសរុបជិត ៣០០ កញ្ចប់។ នាពេលខាងមុខ ក្រុមនេះក៏មានគម្រោងរៀបចំការផ្តល់ជំនួយឧបត្ថម្ភទៅកាន់តំបន់ដទៃទៀតដើម្បីជួយដល់គ្រួសារដែលកំពុងជួបការលំបាកច្រើនដោយគេមិនអាចមកទទួលការ ផ្តល់ជំនួយឧបត្ថម្ភនេះតែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន