Trending now

សហគមន៍ជនជាតិវៀតណាមនៅស៊ីបគាំទ្រម៉ាសនិងវត្ថុចាំបាច់ដើម្បីជួយប្រទេសសាមីប្រយុទ្ធប្រឆាំងនឹង COVID-19

17:26 | 28/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 មានភាពស្មុគស្មាញ សហគមន៍វៀតណាមនៅស៊ីបបានរួមដៃគ្នាដើម្បីគាំទ្រម៉ាសនិងស្បៀងអាហារដើម្បីជួយប្រជាជនរស់នៅប្រទេសសាមីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះនៅទីក្រុង Limassol។

ប្រជាជនវៀតណាមនៅស៊ីបបានគាំទ្រប្រទេសសាមីក្នុងការប្រឆាំងនឹងជំងឺរាតត្បាត។

សហគមន៍វៀតណាមនៅស៊ីបដែលក្នុងនាមជាសមាជិកក្រុមប្រឹក្សាអន្តរវប្បធម៌នៃទីក្រុង Limassol បានអមដំណើរជាមួយទីក្រុងនេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយបរិច្ចាគម៉ាសនិងវត្ថុចាំបាច់ជាមូលដ្ឋាននៅហាងលក់ សារពោះភ័ណ្ឌសង្គមនៃទីក្រុង Limassol។

ប្រជាជនវៀតណាមបានបរិច្ចាគម៉ាសនិងស្បៀងអាហារសម្រាប់កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅស៊ីប។

តាមរយៈការបរិច្ចាគទាំងសម្ភារៈទាំងស្មារតីពីបុគ្គលនានា ចលនាគាំទ្រប្រជាជនស៊ីបក្នុងការប្រឆាំងនឹង COVID-19 បាននិងកំពុងរីកដុះដាលឥតឈប់ឈរក្នុងចំណោមសហគមន៍វៀតណាម។

ប្រជាជនជាតិវៀតណាមនៅស៊ីបរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ចលនានេះទទួលបានការគាំទ្រពីក្រុមគ្រួសារវៀតណាមជាច្រើន។

វត្ថុចាំបាច់ត្រូវបានឧបត្ថម្ភដល់កិច្ចការប្រឆាំងនឹងជំងឺរាតត្បាតនៅស៊ីប។

ការគាំទ្ររបស់សហគមន៍វៀតណាមនៅស៊ីបត្រូវបានទទួលស្គាល់និងកោតសរសើរដោយសារព័ត៌មានរបស់ប្រទេសសាមី។


កាសែតស៊ីបមួយបានចុះផ្សាយអត្ថបទអំពីសកម្មភាពគាំទ្ររបស់សហគមន៍វៀតណាម។

មិនដូចបណ្តាប្រទេសអឺរ៉ុបភាគច្រើន សហគមន៍វៀតណាមនៅស៊ីបមានសមាជិកភាគច្រើនគឺជាពលករចំណាកស្រុក ក្រៅពីនេះ មាននិស្សិត ឬក្រុមគ្រួសារមួយចំនួនតូច។ ហេតុដូច្នេះហើយ នៅពេលដែលមានការកើនឡើងដោយជំងឺរាតត្បាតសកល COVID-19 សហគមន៍វៀតណាមនៅស៊ីបក៏មានវិធីពិសេសក្នុងការទទួលបានព័ត៌មាននិងទប់ទល់នឹងជំងឺរាតត្បាតផងដែរ។

ប្រជាជនវៀតណាមនៅស៊ីបបាននិងកំពុងមានសកម្មភាពចាំបាច់និងទាន់ពេលវេលាដើម្បីធានាការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងសហគមន៍ ក៏ដូចជាជួយប្រជាជនរបស់ប្រទេសសាមីដោយមានបំណងចង់ច្រានថយក្រោយជំងឺរាតត្បាតសកលនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ