Trending now

សមាគមសម្ព័ន្ធយុវជនវៀតណាម ចុះជួយពិនិត្យព្យាបាលជំងឺ និងចែកកង់ដល់សិស្សក្រីក្រ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

22:15 | 23/10/2019

លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារស.ស.យ.ក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងលោក វ៉ ជិនទង់ថាញ់ ប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តឡុងអាន ដឹកនាំក្រុមការងារចុះពិនិត្យព្យាបាលជំងឺ ចែកកង់ដល់សិស្សក្រីក្រ ប្រគល់ផ្ទះមិត្តភាព និងប្រគល់ទទួលសម្ភារកម្សាន្ដកុមារ នៅឃុំត្នោត និងឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

រូបថតៈ FN

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានការចូលរួមពីអភិបាលស្រុកកំពង់រោទិ៍, អនុប្រធាន សមាជិកក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកកំពង់រោទិ៍, គណៈប្រតិភូស.ស.យ.វ ខេត្តឡុងអាន, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមខេត្តឡុងអាន, មេឃុំ ក្រុមប្រឹក្សាឃុំត្នោត គណៈកម្មាធិការស.ស.យ.ក ស្រុក ស.ស.យ.ក ឃុំ និងប្រជាពលរដ្ឋសិស្សានុសិស្ស សរុបចំនួន៥០០នាក់។

រូបថតៈ FN

ថ្លែងនៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្ដិការ រវាងខេត្ដយើងទាំងពីរ (ស្វាយរៀង-ឡុងអាន) នឹងបន្ដថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែនខេត្តទាំងពីរ។

រូបថតៈ FN

លោកបន្តថា ប្រជាជនខេត្តទាំងពីរ តែងតែរួមគ្នាលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោក «ភូមិផងល្អប្រសើរ មិត្ដភាពជាប្រពៃណី សហប្រតិបត្ដិការ លើគ្រប់វិស័យ រឹងមាំយូរអង្វែង»។

រូបថតៈ FN

លោកបញ្ជាក់ទៀតថា ឆាប់ៗខាងមុខនេះ ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត មានទាំងការតាំងពិព័រណ៍ផលិតផល ការប្រគុំតន្ត្រីស្រុកស្រែ បណ្តែតប្រទីប បាញ់កាំជ្រួច ដូច្នេះសូមពលរដ្ឋចូលរួមរីករាយឲ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព៕

(ប្រភព៖ FN)


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់