Trending now

ស្ថានទូតនិងសហគមន៍ជនវៀតណាមនៅកម្ពុជាចែករំលែកការលំបាកជាមួយអាណិកជនបន្ទាប់ពីករណីគ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ

16:30 | 11/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី១០កក្កដា បន្ទាប់ពីបានជ្រាបនូវករណីគ្រោះអគ្គិភ័យកើតមានឡើងព្រឹកព្រលឹមថ្ងៃដដែលនៅរាជធានីភ្នំពេញ (កម្ពុជា) បណ្តាលឲ្យឆេះផ្ទះនិងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួរសារចំនួន៦៧គ្រួសារ ក្នុងនោះភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាមនោះ ស្ថានទូតវៀត ណាម សមាគមខ្មែរ-វៀតណាមនិងសហគ្រាសវៀតណាមមួយចំនួនដែលកំពុងមានសកម្មភាពនៅកម្ពុជា បានទៅសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភចំពោះគ្រួសារទទួលរងការខូចខាត។

ប្រជាជនកំពុងប្រមូលទ្រព្យនៅសេសសល់ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងការសួរសុខទុក្ខចំពោះគ្រួសារដែលរងការខូចខាតដោយគ្រោះអគ្គិភ័យនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នឹងបន្តស្នើឲ្យរដ្ឋអំណាចតំបន់ឲ្យផ្តោតការយកចិត្តទុកដាក់ថែមទៀតនិងបង្កលក្ខណៈងាយស្រួលដើម្បីជួយឲ្យបងប្អូនស្ថិរភាពជីវភាពរស់នៅ។ ស្ថានទូតនិងអង្គភាពទាក់ទិននានានឹងបន្តកៀងគរអ្នកជួយឧបត្ថម្ភឲ្យមានវិធានការជួយឧបត្ថម្ភជាក់ស្តែង ជួយឲ្យបងប្អូនជំនះពុះពារនូវការលំបាកយ៉ាងឆាប់ៗ។

ធ្វើការចែករំលែកនិងលើកទឹកចិត្តចំពោះគ្រួសាររងការខូចខាត ឯកអគ្គរដ្ឋទូត លោក Vu Quang Minh តំណាងសមាគមខ្មែរ-វៀត ណាមនិងតំណាងក្រុមហ៊ុននានានៅកម្ពុជាបានប្រគល់ប្រាក់ឧបត្ថម្ភបន្ទាន់ដំបូង សំដៅជួយឲ្យបងប្អូនឆ្លងកាត់ក្តីលំបាកចំពោះមុខ។

សូមបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យកើតមានឡើងនៅម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន៥៩ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសារ៦៦គ្រួសារ។

យោងតាមប្រភពព័ត៌មានពីប្រជាជននិងបូលីសតំបន់ងា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងណាក៏ដោយ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

រូបថតៈ nhandan

នៅក្នុងប្រត្តិបត្តិការជួយនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២២គ្រឿង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារចំនួន០៦គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំ នួន១គ្រឿង រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងម៉ារិនចរាចរណ៍ផ្លូវទឹកចំនួន២គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ១២៩ ជើង។

បន្ទាប់ពីរឿងហេតុកើតមានឡើងនោះ ស្ថានទូតនិងសមាគមខ្នែរវៀតណាមបានបញ្ចូនតំណាងចុះកន្លែងកើតហេតុ ជួបធ្វើការជាមួយរដ្ឋអំណាចនិងបូលីសតំបន់ ដើម្បីស្វែងរកដំណោះស្រាយជួយ សង្គ្រោះបន្ទាន់សម្រាប់ក្រុមគ្រួសារជនរងគ្រោះ។ បច្ចុប្បន្ននេះ ជីវភាពរបស់គ្រួសាររងគ្រោះគឺជួបការលំបាកយ៉ាងខ្លាំង ដោយសារកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សា ខណៈដែលផ្ទះរបស់ពួគគេត្រូវអគ្គិភ័យបំផ្លាញទាំង ស្រុង។ គ្រួសារទាំងអស់នៅទីនេះ មានបំណងទទួលបានការយកចិត្តទុកដាក់ថែមទៀតរបស់ស្ថាប័នមានសមត្ថកិច្ច សប្បុរសជន ដើម្បី ជួយឲ្យបងប្អូនឆ្លងផុតគ្រាលំបាក ស្ថិរភាពជីវភាពរបស់ខ្លួន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម