Trending now

វៀតណាមផ្សព្វផ្សាយនិងការពារប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងផ្តល់អំណោយដល់ប្រជាជនឡាវនៅតាមតំបន់ព្រំដែន

15:32 | 02/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ- នាពេលថ្មីៗនេះ បុស្តិ៍ការពារព្រំដែន Hong Van នៃកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានរៀបចំការឃោសនាស្តីពីការការពារប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រួមទាំងប្រគល់អំណោយដល់ប្រជាជននៅភូមិ Co Tai, ស្រុក Xa Xa Muoi ខេត្តសាឡាវ៉ាន់ (ប្រទេសឡាវ) ។

បុស្តិ៍ការពារព្រំដែន Hong Van កំពុងផ្តល់អំណោយដល់ប្រជាជនឡាវនៅតាមតំបន់ព្រំដែន (រូបថត៖ tapchithongtindoingoai.vn)

នៅទីនេះ កម្មាភិបាល បុស្តិ៍ការពារព្រំដែន Hong Van នៃកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានធ្វើការផ្សព្វផ្សាយដល់ប្រជាជននៃភូមិ Co Tai ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 សម្រាប់ខ្លួនគេជាផ្ទាល់ និងសហគមន៍ ដោយមិនគួរតែចាកចេញពីព្រំដែនដោយខុសច្បាប់។ ក្រៅពីនេះណែនាំបងប្អូននៅទីនេះអំពីបុព្វហេតុនៃជំងឺឆ្លង និងរោគសញ្ញាក៏ ដូចជាររៀបរការពារនិងប្រឆាំងនឹងជំងឺនេះប្រកបដោយប្រសិទ្ធភាពផងដែរ។

ក្នុងឱកាសនេះបុស្តិ៍ការពារព្រំដែន Hong Van បានកៀងគរសប្បុរសជនដើម្បីបរិច្ចាគអំណោយចំនួន ៦០ កញ្ចប់ជូនដល់ប្រជាជននៅភូមិ Co Tai ដោយមានតម្លៃសរុបជាង ៥០ លានដុង។ លោក វរសេនីយ៍ទោ Ho Van Diep បានឲ្យដឹងថាចំពោះមុខការ ចលនាយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្រៅពីការពង្រឹការរឹតបន្តឹងនៅច្រកទ្វារព្រំដែនយ៉ាងមឺងម៉ាត់នោះ បុស្តិ៍ការពារព្រំដែន Hong Van បានអនុវត្តយ៉ាងសកម្មនូវវិធានការជាច្រើនដើម្បីការពារនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងរៀបចំយុទ្ធនាការឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនជាពិសេសប្រជាជននៅតាមព្រំដែនអំពីផលវិបាកក៏ដូចរបៀបការពារនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស