Trending now

វៀតណាមផ្តល់ជំនួយនិងបញ្ជូនអ្នកជំនាញខាងសុខាភិបាល ដើម្បីជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩

12:01 | 08/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមេសា នៅច្រកព្រំដែន Cau Treo (ខេត្ត Ha Tinh) បានប្រព្រឹត្តទៅពិធីស្វាគមន៍អ្នកជំនាញវេជ្ជសាស្រ្តមកពីក្រសួងការពារប្រទេសវៀតណាម ដែលមកជួយណែនាំនិងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីជួយក្រសួងការពារជាតិឡាវក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ទិដ្ឋភាពនៃពិធី។

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមេសា នៅច្រកព្រំដែន Cau Treo (ខេត្ត Ha Tinh) បានប្រព្រឹត្តទៅពិធីស្វាគមន៍អ្នកជំនាញវេជ្ជសាស្រ្តមកពីក្រសួងការពារប្រទេសវៀតណាម ដែលមកជួយណែនាំនិងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងប្រគល់សម្ភារបរិក្សាពេទ្យដែលមានតម្លៃជាង ៣ ពាន់លានដុង ដើម្បីជួយក្រសួងការពារជាតិឡាវក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang បានប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី Volasan Viladavong នូវគ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យដូចជាម៉ាស់ក្រណាត់ចំនួន ១០០,០០០ សន្លឺក ម៉ាស់វេជ្ជសាស្ត្រ ៣០,០០០ សន្លឹក និងសំលៀកបំពាក់ការពារចំនួន ២,០០០ ឈុតជាដើម។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang បានសង្កត់ធ្ងន់ថាទោះបីចំនួនគ្រឿងបរិក្ខារដែលបានផ្តល់គឺមិនមានចំនួនច្រើនទេបើប្រៀបធៀបទៅនឹងតម្រូវការរបស់ប្រទេសឡាវ តែអ្វីៗល្អបំផុតដែលបក្ស រដ្ឋ រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមអាចរៀបចំ សម្រាប់ពេលបច្ចុប្បន្ននេះ។ ជាមួយនឹងជំនួយដំបូងនេះ កងទ័ពប្រជាជនវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីជួយចែករំលែកជាមួយប្រទេសឡាវអំពីការរៀបចំ បទពិសោធន៍នៃការការពារជំងឺឆ្លងនេះក្នុងកងទ័ពនិងចូលរួម ក្នុងការបង្ការនិងនិងទប់ស្កាត់ការរីករាលដាលជំងឺនៅទូទាំងប្រទេសផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម