Trending now

វៀតណាមផ្តល់ជំនួយជាម៉ាស់សុវត្ថិភាពចំនួន ១០០០ គ្រឿងដល់ភូមិចងសម្ព័ន្ធមាត្រីភាពនៃប្រទេសចិន

15:57 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៥ ខែកុម្ភះ នៅច្រកព្រំដែន Na Hinh ស្រុក Van Lang ខេត្ត Lang Son បុស្តិ៍ការពារព្រំដែន Na Hinh នៃកងទ័ពការពារព្រំដែន Lang Son បានប្រគល់ជូនម៉ាស់សុវត្ថិភាពចំនួន ១០០០ គ្រឿងដល់ភូមិ Běn Juān ខេត្តក្វាងស៊ី (ប្រទេសចិន)។

ទិដ្ឋភាពនៃពិធីផ្តល់ជំនួយដល់ភាគីចិន (រូបថត៖ baobienphong)

នេះជាភូមិចងសម្ព័ន្ធមាត្រីភាពជាមួយភូមិ Na Hinh ឃុំ Thuy Hung ស្រុក Van Lang ខេត្ត Lang Son ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីចែករំលែកនិងជួយជ្រោមជ្រែងដល់ប្រជាជនចិននិយាយរួម និងភូមិ Běn Juān និយាយដោយឡែក ក្នុង បរិបទដែលការវិវត្តន៍កាន់តែស្មុគស្មាញនៃការឆ្លងជំងឺរលាកផ្លូវដង្ហើមស្រួចបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ព្រមទាំងជួយពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនភូមិ Na Hinh និងភូមិ Běn Juān។

ក្នុងឱកាសនេះ អង្គភាពនានាបានជម្រុញការផ្សព្វផ្សាយ ការឃោសនាឱ្យប្រជាជននៅតាមព្រំដែនឱ្យយល់ដឹងពីកំរិតដ៏គ្រោះថ្នាក់នៃការរាតត្បាតជំងឺនេះ តាមរយៈនោះសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការនិងប្រឆាំងនឹងជំងឺដ៏កាចហសាហាវនេះតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម