Trending now

វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីគ្រប់គ្រងការរាតត្បាត វីរុសកូរ៉ូណាប្រភេទថ្មី (nCoV)

07:07 | 07/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វៀតណាមសង្ឃឹមថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិស្ថានភាពរាតត្បាតជំងឺរលាកផ្លូវដង្ហើមដោយវីរុស nCoV នៅប្រទេសចិននិងប្រទេសដទៃទៀតនឹងត្រូវបានស្ថិតក្នុងការគ្រប់គ្រងនាពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)

ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ សម្រាប់ប្រទេសចិន វៀតណាមបាននិងកំពុងសហការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលគ្នាក្នុងការគ្រប់គ្រងការឆ្លងរាលដាលវីរុសដ៏កាចសាហាវនេះ ក៏ដូចជាបង្កើនការគាំពារពលរដ្ឋនៃភាគីទាំងពីរផងដែរ ដែលក្នុងនោះរដ្ឋាភិបាល វៀតណាមនិងប្រជាជនវៀតណាម បានអនុវត្តសកម្មភាពផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌មួយចំនួនដល់ប្រទេសចិនផងដែរ ដែលក្នុងនោះរួមមានការអនុវត្តផ្តល់ជំនួយទាំងទំនិញនិងឧបករណ៍សុខាភិបាលដែលមានតម្លៃ ៥០០.០០០ ដុល្លារអាមេរិក ដើម្បីចែករំលែកជាមួយរដ្ឋាភិបាល និងប្រជាជនចិន។ អង្គការកាកបាទក្រហមនិងខេត្តជាប់ព្រំដែនមួយចំនួនរបស់វៀតណាមក៏បានផ្តល់ជំនួយឧបត្ថម្ភសមស្របដល់ជនជាតិចិនផងដែរ។ ដោយមានគោលបំណងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ឆ្ពោះទៅរកការគ្រប់គ្រងការរាតត្បាតនេះ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយចិន។

គួរបញ្ជាក់ថាវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់អំពីស្ថានភាពអភិវឌ្ឍន៍និងការរីករាលដាលវីរុស nCov នៅប្រទេសចិន។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះទិសដៅនិងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាននិងប្រជាជនចិនក្នុងរយៈពេលកន្លងមក ក្នុងការការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចហាវនេះតែម្តង។ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក៏ដូចជាស្ថាប័នបេសកកម្មតំណាងរបស់វៀតណាមប្រចាំនៅឯប្រទេសចិន តែងតែសហការយ៉ាងជិតស្និទ្ធជាមួយភាគីចិនក្នុងការផ្លាស់ប្តូរព័ត៌មាន ដើម្បីគ្រប់គ្រងស្ថានការណ៍ ព្រមទាំងជួយឧបត្ថម្ភគាំទ្រនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋដែលកំពុងរស់នៅ ធ្វើការនិងធ្វើដំណើរទេសចរណ៍នៅប្រទេសចិនផងដែរ។ យើងសង្ឃឹមថា ដោយមានការខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ស្ថានការណ៍រាតត្បាតជំងឺអាសន្នរោគនេះនៅប្រទេសចិននិងប្រទេសដទៃទៀត នឹងត្រូវបានស្ថិតក្នុងការគ្រប់គ្រងនាពេលឆាប់ៗនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ