Trending now

វៀតណាម - វេណេស៊ុយអេឡា រឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាព

06:34 | 01/10/2019

យុគសម័យ - នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាព ការគាំទ្រ និងជំនួយរបស់ប្រជាជនវេណេស៊ុយអេឡាចំពោះប្រជាជនវៀតណាម ក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យភាពកាលពីមុនក៏ដូចជានៅក្នុងរយៈពេលនៃការកសាងនិងការអភិវឌ្ឍជាតិសព្វថ្ងៃនេះ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ thoidai.com.vn)

នាថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា (PSUV) ដែលជាគណបក្សកាន់អំណាចនៅវេណេស៊ុយអេឡា ដឹកនាំដោយលោក Diosdado Cabello អនុប្រធានទី ១ នៃ PSUV, ប្រធានសភាធម្មនុញ្ញវេណេស៊ុយអេឡា ក្នុងនាមជាប្រធានគណៈប្រតិភូដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅប្រ ទេសវៀតណាម។

នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាព ការគាំទ្រ និងជំនួយរបស់ប្រជាជនវេណេស៊ុយអេឡាចំពោះប្រជាជនវៀតណាម ក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យភាពកាលពីមុនក៏ដូចជានៅក្នុងរយៈពេលនៃការកសាងនិងការអភិវឌ្ឍជាតិសព្វថ្ងៃនេះ។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនអនុប្រធានទី ១ PSUV ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Diosdado Cabello (រូបថតៈ thoidai.com.vn)

ប្រធាន VUFO បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវពង្រឹងសាមគ្គីភាពអន្តរជាតិ ក្នុងដំណាក់កាលបច្ចុប្បន្ន។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថា ពីព្រោះប្រទេសវេណេហ្ស៊ុយអេឡាកំពុងត្រូវការហ៊ំព័ទ្ធ បានជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មមិនសមស្របនឹងទំនាក់ទំនងនយោបាយល្អនិងតម្លៃមនោគមវិជ្ជារួមដែលបានចែករំលែករវាងប្រទេសទាំងពីរឡើយ។ នាពេលខាងមុខ ប្រទេសទាំងពីរ ត្រូវពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននិងរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងវេណេស៊ុយអេឡា។

តាងនាមគណៈប្រតិភូជាន់ខ្ពស់នៃបក្សសង្គមនិយមឯកភាពនៃប្រទេសវេណេហ្ស៊ុយអេឡាអនុប្រធានទីមួយនៃ PSUV លោក Diosdado Cabello បានថ្លែងអំណរគុណដល់លោកប្រធាន VUFO សម្រាប់ការទទួលស្វាគមន៍ដ៏ឧឡារិកនេះ ព្រមទាំងសម្តែងនូវបំណងចង់មានឱកាសសហប្រតិបត្តិការបន្ថែមទៀតរវាងប្រជាជននិងប្រទេសពីរនាពេលអនាគត។

ក្នុងនាមជាមេដឹកនាំ លោក Diosdado Cabello បានអះអាងថា លោកនឹងជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ តាមរយៈសកម្មភាពនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងទំនាក់ទំនងការបរទេសរបស់ប្រជាជន។

សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមនិងវេណេស៊ុយអេឡាបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៨៩ និងបានផ្លាស់ប្តូរទៅជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧ ។ ក្នុងកំឡុងពេលនៃសង្គ្រាមតស៊ូរបស់វៀតណាមដើម្បីសង្គ្រោះប្រទេស ចលនានៃសាមគ្គីភាពនិងការគាំទ្រសម្រាប់ប្រទេសវៀតណាមបានរីកចម្រើនខ្លាំងនិងរីករាលដាលនៅវ៉េណេស៊ុយអេឡា បង្ហាញតាមរយៈការដែលថា អ្នកប្រយុទ្ធទ័ពព្រៃវេណេហ្ស៊ុយអេឡាបានចាប់ខ្លួនវរសេនីយ៍ទោចារកម្មអាមេរិកម្នាក់ដើម្បីទាមទារសហរដ្ឋអាមេរិកដោះលេងខ្លួនវីរបុរស Nguyen Van Troi៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់