Trending now

លោកវរសេនីយ៍ឯក Tran Binh - អ្នកដែលចូលរួមចំណែកជួយពូនជ្រំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

09:22 | 20/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិចំពោះប្រទេសមិត្តកម្ពុជាហើយត្រឡប់មកស្រុកកំណើតវិញ ក្នុងរយៈពេលជាង ៤២ ឆ្នាំកន្លងមក លោកវរសេនីយ៍ឯក Tran Binh រស់នៅសង្កាត់ Tich Son ក្រុង Vinh Yen បន្តជាស្ពានតភ្ជាប់ចំណងមិត្តភាពនិងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា។

លោកវរសេនីយ៍ឯក Tran Binh - អ្នកដែលចូលរួមចំណែកជួយពូនជ្រំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា (ឈរនៅទី២រាប់ពីខាងឆ្វេងទៅស្តាំ)

លោកវរសេនីយ៍ឯក Tran Binh កើតក្នុងឆ្នាំ ១៩៥៥។ នៅពេលគាត់មានអាយុ ១៨ ឆ្នាំ យុទ្ធជន Tran Binh គោរពធ្វើតាមការអំពាវនាវដ៏ពិសិដ្ឋរបស់មាតុប្រទេស ដើម្បីចូលបម្រើក្នុងជួរកងទ័ព។ នាឆ្នាំ ១៩៧៣ គាត់ត្រូវបានចាត់បញ្ជូនឱ្យទៅតស៊ូប្រយុទ្ធនៅភាគខាងត្បូង ដើម្បីចូលរួមក្នុងការប្រយុទ្ធដើម្បីរំដោះ Buon Ma Thuot - សាយហ្គន។ បន្ទាប់ពីខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង ភាគខាងជើងនិងខាងត្បូងបង្រួបបង្រួម គាត់បានរំសាយចេញពីកងទ័ព ហើយបានវិលត្រឡប់មកស្រុកវិញ។ នាឆ្នាំ ១៩៧៦ លោកបានទទួលបញ្ជាឱ្យទៅបំរើជួរកងទ័ពនៅសមរភូមិព្រំដែនភាគនិរតី បន្ទាប់មកបានទៅប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្មអន្តរជាតិ ប្រកៀកស្មាជាមួយនឹងកងទ័ពនិងប្រជាជននៃប្រទេសមិត្តប្រឆាំងនឹងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលកងទ័ពស្ម័គ្រចិត្តជួយប្រទេសមិត្តរក្សារការកាន់កាប់បដិវត្ត ពង្រឹងនិងកសាងកម្លាំង រាល់ការលំបាកនិងឧបសគ្គរបស់លោក និងយុទ្ធជនវៀតណាមគឺពិតជាពិបាករៀបរាប់ឲ្យបានអស់នោះឡើយ។

នាឆ្នាំ ១៩៧៨ លោក Tran Binh បានបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជាហើយបានវិលត្រឡប់មកស្រុកកំណើតវិញ។ នៅពេលត្រឡប់ទៅផ្ទះវិញ លោកត្រូវបានចាត់ឱ្យទៅធ្វើការក្នុងមុខតំណែងផ្សេងៗជាច្រើន។ នាឆ្នាំ ២០០០ លោកបានកាន់តំណែងជាមេបញ្ជាការនៃទីបញ្ជាការដ្ឋានយោធានៅទីក្រុង Vinh Yen បន្ទាប់មកលោកបានធ្វើជាសាកលវិទ្យាធិការនៃសាលាយោធាខេត្ត (ចាស់) អស់រយៈពេល ២ ឆ្នាំ។

នៅចុងឆ្នាំ ២០១២ លោកវរសេនីយ៍ឯក Tran Binh បានចូលនិវត្តន៍។ ទោះបីចូលនិវត្តន៍ក៏ដោយប៉ុន្តែលោកនៅតែចង់លះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពូនជ្រុំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។ លោកក៏បានចូលរួមជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជា។ បច្ចុប្បន្នលោកធ្វើជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា។

ទោះបីជាកាន់តំណែងណាក៏ដោយ លោកវរសេនីយ៍ឯក Tran Binh ជានិច្ចកាលបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាមេដឹកនាំដែលមានសមត្ថភាពនិងការប្តេជ្ញាចិត្តយ៉ាងខ្ពស់ផងដែរ។ ក្នុងតួនាទីជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោកវរសេនីយ៍ឯករូបនេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរំលឹកថ្ងៃបុណ្យសំខាន់ៗរបស់វៀតណាម - កម្ពុជា ព្រមទាំងគាំទ្រចំពោះសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជា និងសម្ព័ន្ធសមាគមមិត្តភាពតាមបណ្តាខេត្តនានា និងឃោសនាស្តីពីសកម្មភាពមិត្តភាពវៀតណាម - កម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈដ៏សំខាន់ទៀតផង។

ចំពោះការងារមនុស្សធម៌និងសប្បុរសធម៌ លោកវរសេនីយ៍ឯក Tran Binh រួមជាមួយនឹងគណៈកម្មការប្រតិបត្តិរបស់សមាគមបានសិក្សានិងជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងកម្ពុជា ព្រមទាំងអំពាវនាវនិងគៀរគរអង្គភាពអាជីវកម្មបរទេស បុគ្គល និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baovinhphuc.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម