Trending now

រំលឹកខួបលើកទី៣០ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចយ៉ាងល្អប្រពៃនូវភារ កិច្ចអន្តរជាតិនៅកម្ពុជា

23:52 | 23/09/2019

នៅពិធីនេះ បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តសមរភូមិ ៤៧៩បាន រួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលនៅតែចងចាំ ក៏ដូចជាបណ្ដាយុទ្ធមិត្តដែលបាន ពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីសម្រេចកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នេះផងដែរ។

ប្រជាជននៅរាជធានីភ្នំពេញមកជំរាបលាបណ្ដាយុទ្ធជនស្ម័គ្រចិត្តវៀតណាមវិលត្រឡប់មកប្រទេសវិញក្រោយពីសម្រេចកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា (រូបថត៖ TTXVN)

នាថ្ងៃទី២២ ខែកញ្ញា នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជានិងបណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តនៅសមរភូមិ៤៧៩តំបន់ហាណូយ បាន រៀបចំពិធីរំលឹកខួបលើកទី៣០ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចអន្តរជាតិនៅកម្ពុជា (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៧៩-ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៩)។ នៅពិធីនេះ បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តសមរភូមិ៤៧៩ បាន រួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលនៅតែចងចាំ ក៏ដូចជាបណ្ដាយុទ្ធមិត្តដែលបាន ពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីសម្រេចកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នេះផងដែរ។

សមរភូមិ៤៧៩ត្រូវបានបង្កើតឡើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៩ ដោយ មានភារកិច្ចស្នូលចំនួន៣នោះគឺ៖ ជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការបញ្ជូន ប្រជាពលរដ្ឋមកស្រុកកំណើតវិញ ព្យាបាលជំងឺ សង្គ្រោះភាពអត់ឃ្លាន ស្ដារ ផលិតកម្មឡើងវិញកសាងរដ្ឋអំណាចនិងកងកម្លាំងប្រដាប់អាវុធពីមជ្ឈឹមចុះទៅ មូលដ្ឋាន ហើយបន្តប្រយុទ្ធដើម្បីកំចាត់គ្រោះអាសន្ននៃរបបប្រល័យ ពូជសាសន៍៕

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស