Trending now

រដ្ឋបាលខេត្តស្ទឹងត្រែង ដាំត្នោត១០ម៉ឺនគ្រាប់ នៅព្រំដែនកម្ពុជា-ឡាវ ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ

13:39 | 01/06/2020 (សរុបដោយឌីណា)

ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចលើសពី ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។

លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ដាំ​គ្រាប់ត្នោត​ចំនួន ១០​ម៉ឺន​គ្រាប់ ។ (រូបថត៖ Thmey Thmey.com)

រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ។

នៅ​ថ្ងៃទី​៣០ ឧសភា​កន្លងទៅ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ដាំ​គ្រាប់ត្នោត​ចំនួន ១០​ម៉ឺន​គ្រាប់ នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ចាប់ពី​ចំណុច​បង្គោល​លេខ ០៤៦ ដល់​បង្គោល​លេខ ០៧៨ និង​បន្ត​ទៅកាន់​ទីរួមស្រុក​សៀម​ប៉ាង​។

​នា​ពិធី​ដាំ​គ្រាប់ត្នោត លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង លើកឡើងថា​៖ «​សកម្មភាព​ដាំ​ដើមត្នោត​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត ក្នុងការ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូ​ផង់​របស់​ជាតិ ការថែរក្សា​អត្តសញ្ញាណ​ជាតិ ដួង​ប្រ​លឹ​ង​ជាតិ ការពារ​អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ដល់​អ្នកជំនាន់ក្រោយ​ឲ្យ​ស្រឡាញ់​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ និង​ដួងព្រលឹង​ជាតិ​របស់ខ្លួន​»​។

​នេះ​ជា​លើក​ទី​៤ ហើយ​ដែល​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ដាំ​គ្រាប់ត្នោត នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា រដ្ឋបាលខេត្ត នឹង​បន្ត​ដាំ​គ្រាប់ត្នោត​នៅតាម​បណ្ដោយ​ខ្សែក្រវ៉ាត់​បន្តទៀត ដែល​ស្ថិតនៅ​ព្រំដែន​កម្ពុជា​-​ឡាវ​។ លោក ម៉ែន គុង ប្រាប់​យ៉ាង​ដូច្នេះ​៖ «​ផ្លូវ​ក្រវ៉ាត់​មាន​ប្រវែង​ប៉ុណ្ណា ខេត្ត​នឹង​បន្ត​ដាំ​នៅ​សងខាង​ផ្លូវ​នោះ​»៕

(សរុបដោយឌីណា)

(សរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម