Trending now

ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យេកឯករាជ្យជាតិវៀតណាមនៅឡាវ

16:13 | 29/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបដិវត្តខែសីហា និងទិវាឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) នាយប់ថ្ងៃទី ២៨ ខែសីហានៅនៅរដ្ឋធានីវៀងចន្ទន៍ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាបង្កើតវិស័យការទូតរបស់វៀតណាម។

ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឡាវ លោគ Nguyen Ba Hung

នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានរៀបចំពិធីលាងសាយភោជន៍ ដើម្បី អបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា) ។ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឡាវ លោគ Nguyen Ba Hung បានពិនិត្យឡើងវិញនូវសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងវិស័យជាច្រើននៃប្រទេសវៀតណាម ក្នុងបរិបទនៃការប្រឈមនឹងការលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺ Covid-19 ។ ជាមួយគ្នានេះ វៀតណាមសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភដ៏គួរឲ្យកត់សម្គាល់របស់សហគមន៍អន្តរជាតិក្នុងបុព្វហេតុរំដោះជាតិ ក៏ដូចជាក្នុងការងារកសាងនិងការពារមាតុភូមនាសព្វថ្ងៃជាពិសេសគឺជំនួយពី បក្សនិងប្រជាជននៃបងប្អូនជនជាតិឡាវផងដែរ។

ឧបនាយករដ្ឋមន្រ្តីឡាវលោក Bounthong Chithmany

ទន្ទឹមនឹងនេះដែរលោកឯកអគ្គ រដ្ឋទូត Nguyen Ba Hung មានបំណងចង់ឲ្យបណ្តាប្រទេសនិងមិត្តភក្តិអន្តរជាតិបន្តគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ី។ អញ្ជើញចូលរួមពិធីនេះដែរ ឧបនាយករដ្ឋមន្រ្តីឡាវលោក Bounthong Chithmany បានជឿជាក់ថាវៀតណាមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យទៅជាប្លុកមួយដ៏រឹងមាំនិងឯកភាពគ្នាផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ