Trending now

ពិធីអបអរសាទរខួបលើកទី ៤១ នៃជ័យជម្នះការផ្តួលរំលំប្រល័យពូជសាសន៍ ប៉ុល ពត នៅទីក្រុង Ho Chi Minh

11:00 | 08/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ នាថ្ងៃទី ៧ មករា ឆ្នាំ២០២០ សម្ព័ន្ធសមាគមមិត្តភាពទីក្រុង Ho Chi Minh សហការជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅទីក្រុង Ho Chi Minh បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជំនះការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត( ថ្ងៃទី ៧ខែមករា ១៩៧៩-ថ្ងៃ៧ ខែមករា ឆ្នាំ ២០២០) និង ៤០ ឆ្នាំនៃការបង្កើតសមាគមមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុង Ho Chi Minh។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង Ho Chi Minh អ្នកតំណាងមកពីផ្នែក ស្ថាបន័មជ្ឈិមនិងទីក្រុង Ho Chi Minh តំណាងបញ្ជាការដ្ឋានយោធាភាគទី ៧ អតីតអ្នកជំនាញនិងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា រួមជាមួយនិស្សិតកម្ពុជាជាច្រើននាក់ នៅទីក្រុង Ho Chi Minh។

គណៈកម្មការប្រតិបតិ្តសមាគមមិត្តភាពវៀតណាម កម្ពុជា នៅទីក្រុង Ho Chi Minh ទទួល​ទង់ប្រពៃណីរបស់គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh (រូបថត៖ កាសែត Tin tuc online)

ថ្លែងក្នុងពិធីនោះលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុង Ho Chi Minh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល អតីតអ្នកជំនាញនិងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានជួយកម្ពុជាដោយគ្មានកង្វល់។ ជាជាក់ស្តែង កងទ័ពស្ម័គ្រចិត្តវៀតណាមបានឆ្លងកាត់លំបាកជាច្រើន ត្រៀមខ្លួនជាស្រច ដើម្បីលះបង់សាច់ឈាមស្រស់ ដែល​រួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ។ ប្រជាជនកម្ពុជាចងចាំជានិច្ចថា “ថ្ងៃទី៧ មករា នេះគឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា "ហើយបើគ្មានជ័យជំនះ ៧ មករា គ្មានអ្វីៗ ដូចថ្ងៃនេះទេ" - នេះ​ជាការពិតប្រវត្តិសាស្រ្តដែលគ្មានកំលាំងប្រតិកម្មណាមួយអាចផ្លាស់ប្តូរបានឡើយ។

លោកអគ្គកុងស៊ុលក៏អបអរសាទរចំពោះសមិទ្ធិផលនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុងHo Chi Minhទទួលបាន។ លោក សុខ ដារ៉េត បានបង្ហាញនូវបំណងចង់បន្តការរួមវិភាគទានកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ។ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងរវាងប្រជាជនទីក្រុង Ho Chi Minh និង​ប្រជាជន​រាជរដ្ឋធានីភ្នំពេញនិយាយដោយឡែក។ ជាពិសេសគឺ​ការទាក់ទងប្រាស្រ័យរវាងយុវជនជំនាន់ក្រោយដែលជាជំនាន់ទទួល​យក​បេសកកម្មអនាគត នៅប្រទេសនីមួយៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ៖សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ទេសចរណ៍ ... ជាដើមរវាងប្រទេសទាំងពីរ។

លោក Truong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់សម្រាប់ស្មារតីសាមគ្គីភាពអន្តរជាតិ ចំណងមិត្តភាពជាពិសេសរវាងជនជាតិវៀតណាមនិងជនជាតិកម្ពុជា។ នាំប្រទេសកម្ពុជារួមផុតពីរបបប្រល័យពូជសាសន៍ ឈានចូលសករាជថ្មីឯករាជ្យភាព សេរីភាព ការរស់ឡើងវិញនិងបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិង​កម្ពុជា ជាប្រទេសភូមិរបងជាមួយគ្នា។

លោក Truong Minh Nhut បានសង្កត់ធ្ងន់ថា ខួបលើកទី ៤១ នៃទិវាជ័យជម្នះរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាឱកាសសម្រាប់ប្រទេសទាំងពីររំលឹក និងសម្តែងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិត នៅទឹកដីអង្គរ ចងចាំជានិច្ចនូវគុណរបស់ប្រជាជនកម្ពុជាបានជួយទំនុកបំរុងកងទ័ពនិងអ្នកជំនាញវៀតណាម នៅពេលបំពេញភារកិច្ចអន្តរជាតិលើទឹកដីកម្ពុជា។ ចំណងសាមគ្គីភាព មិត្តភាពរវាង វៀតណាម - កម្ពុជាត្រូវបានបង្កើតនិងពូនជ្រុំដោយញើសនិងសាច់ឈាមស្រស់របស់ប្រជាជននៃប្រទេសទាំងពីរ។ សើសពីនេះទៀត ឥឡូវនេះ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរនៅតែពង្រីកនិងពង្រឹងទំនាក់ទំនងនេះលើគ្រប់វិស័យ ដូចជា៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ... ​​ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ។

យោងតាមរបាយការណ៍នូកការបូកសរុបលទ្ធផលការងារនៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ho Chi Minh ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ លោក Truong Minh Nhut បានបញ្ជាក់ថា មន្រ្តីនិងសមាជិកជាច្រើនជំនាន់បានខិតខំអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជនកម្ពុជានិយាយរួម កិច្ចសហប្រតិបត្តិការរវាងទីក្រុង Ho Chi Minh និងតំបន់នានានៃប្រទេសកម្ពុជានិយាយដោយឡែក។ ជារៀងរាល់ឆ្នាំ សមាគមមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុង Ho Chi Minh រៀបចំកម្មវិធីមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា៖ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ធំៗ ​ ការផ្លាស់ប្តូរគណៈប្រតិភូ ទាក់ទងប្រាស្រ័យការរវាងប្រជាជននៃប្រទេសទាំងពីរ រៀបចំ​កម្មវិធីសិល្បៈ ជួយឧបត្ថម្ភនិងផ្តល់អំណោយដល់ប្រជាជនកម្ពុជាក្រីក្រ ...

(ប្រែសម្រួលដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស