យុគសម័យ - តាងនាមបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តស្វាយរៀង លោក Nguyen Kim Khanh ប្រធានសមាគមខ្មែរ- វៀតណាមប្រចាំខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារដែលបានចំណាយពេលដ៏ថ្លៃថ្នូរសម្រាប់ការប្រគល់អំណោយទាំងនេះ។
ទិដ្ឋភាពនៃពិធីនេះ
នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិញហៀប (Binh Hiep) ទីរួមស្រុកគៀនទឿង (Kien Tuong ) លោកស្រី Pham Ngoc Tiep អនុប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្តឡុងអាន (Long An) រួមជាមួយតំណាងមេដឹកនាំគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមទីរួមស្រុក Kien Tuong បានអញ្ជើញចុះប្រគល់ អង្ករចំនួនមួយពាន់ គីឡូក្រាមដល់សមាគមខ្មែរ-វៀតណាមនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីសង្ឃឹម ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលកំពុងរស់នៅឯខេត្តស្វាយរៀងអាចពុះពារលើរាល់ការលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩ផងដែរ។
ចំនួនអង្ករសរុបដែលបានបរិច្ចាគនៅពេលនេះមានចំនួន ១៨ លានដុងដកដោយដកពីថវិកាជំនួយឧបត្ថម្ភ របស់អង្គការ ទីភ្នាក់ងារនិងបុគ្គលក្នុងខេត្តសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។ តាងនាមបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តស្វាយរៀង លោក Nguyen Kim Khanh ប្រធានសមាគមខ្មែរ- វៀតណាមប្រចាំខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារដែលបានចំណាយពេលដ៏ថ្លៃថ្នូរសម្រាប់ការប្រគល់អំណោយទាំងនេះ ព្រមទាំងផ្តល់ព័ត៌មាន ទៅគណៈប្រតិភូអំពីជវភាពរស់នៅរបស់សហគមន៍ប្រជាជនវៀតណាមនៅឯខែត្តស្វាយរៀងដែលត្រូវបាន រងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: la34.com.vn)
មតិពីមិត្តអ្នកអាន