Trending now

ពិធីជួយជ្រោមជ្រែងដល់សិស្សដើមកំណើតវៀតណាមនៅកម្ពុជា៖ មនុស្សធម៌និងជាក់ស្តែង

12:29 | 09/09/2020

យុគសម័យ - ក្នុងរយៈប៉ុន្មានឆ្នាំមកនេះ សាលាបង្រៀនភាសាវៀតណាមសម្រាប់កុមារដើមកំណើត ដែលរស់នៅក្នុងខេត្តរតនគិរី (កម្ពុជា) បានជួយឲ្យកុមារដែលជួបការលំបាកអាចទៅរៀនបានយ៉ាងពេញលេញ។ ចំណុចនេះមិនត្រឹមតែជួយឱ្យពួកគេរក្សាអត្តសញ្ញាណដើមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខខណ្ឌដែលនឹងឈានទៅមុខប្រកបមុខរបររបស់ខ្លួននាពេលអនាគតទៀតផង។

ពិធីជួយជ្រោមជ្រែងដល់សិស្សដើមកំណើតវៀតណាមនៅកម្ពុជា៖ មនុស្សធម៌និងជាក់ស្តែង

លោកផាមវ៉ាននិញ (Phan Van Ninh) ប្រធានសមាគមខ្មែរ - វៀតណាម - សាខាខេត្តរតនគិរីបានមានប្រសាសន៍ថា “សាលាបង្រៀនភាសាវៀតណាមសម្រាប់កុមារដើមកំណើតវៀតណាម ដែលរស់នៅក្នុងខេត្តរតនគិរីត្រូវបានបើកដោយសមាគមខ្មែរ - វៀតណាមកាលពីឆ្នាំ ២០១២ ។ ដំបូងឡើយ យើងខ្ញុំបានជួលបន្ទប់និងគ្រូ ដើម្បីបង្រៀនដោយមានគោលបំណងលុបបំបាត់អក្ខរកម្ម សម្រាប់កុមារវៀតណាមនៅក្នុងគ្រួសារដែលលំបាកដែលគ្មានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីទៅសាលារៀននៅប្រទេសកម្ពុជាទេ។ ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការប្រជាជនខេត្តទាំង ២ គឺ Gia Lai និង Kon Tum របស់វៀតណាម បានផ្តល់ជំនួយឧបត្ថម្ភជាថវិកាជាង ២ ពាន់លានដុង ដើម្បីទិញដី និងសាងសង់សាលារៀននៅចំកណ្តាលទីក្រុង Ban Lung ដែលមានផ្ទៃដី ២៧០ ម រួមមានបន្ទប់ធ្វើការនិងបន្ទប់បង្រៀនចំនួន ២ កន្លែងផងដែរ។

ពិធីជួយជ្រោមជ្រែងដល់សិស្សដើមកំណើតវៀតណាមនៅកម្ពុជា៖ មនុស្សធម៌និងជាក់ស្តែង

គ្រូបង្រៀនភាសាវៀតណាមសម្រាប់សិស្សនៅទីនេះ ត្រូវបានបញ្ជូនដោយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត KonTum នាឆ្នាំ ២០១៥ ហើយគ្រូបង្រៀនភាសារខ្មែរត្រូវបានជួលឱ្យបង្រៀនតាមកម្មវិធីអប់រំរបស់ប្រទេសកម្ពុជាផងដែរ»។ បើយោងតាមលោកនិញ សាលាបច្ចុប្បន្នមាននិស្សិតចំនួន ៤៧ នាក់ដែលកំពុងសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ។ ក្រៅពីសិក្សាកម្មអប់រំវៀតណាម ពួកគេនៅតែចូលរួមក្នុងកម្មវិធីអប់រំនៅកម្ពុជាផងដែឬ ដើម្បីសម្រួលដល់ការបន្តការសិក្សារបស់ពួកគេដល់កំរិតខ្ពស់នៅក្នុងប្រព័ន្ធសាលាប្រទេសម្ចាស់ផ្ទះ។ គ្រូទទួលបន្ទុកការបង្រៀនភាសាវៀតណាមនៅទីនេះបានឲ្យដឹងថាទោះបីជាស្ថានភាពការធ្វើដំណើរនិងកន្លែងស្នាក់នៅនៅតែមានការលំបាកក៏ដោយក៏ប៉ុន្តែគ្រូទាំងអស់នៅទីនេះមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា យោងតាមព័ត៌មានពីសមាគមខ្មែរ - វៀតណាម - សាខាខេត្តរតនគិរីបច្ចុប្បន្នមានគ្រួសារជនជាតិវៀតណាមចំនួន ៦២៤ គ្រួសារដែលមានប្រជាជនជាង ១៣០០ នាក់រស់នៅក្នុងខេត្តរតនគិរី ក្នុងនោះ ១៤០ នាក់កំពុងជួបការលំបាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះតាមរយៈសមាគមខ្មែរ - វៀតណាម ស្ថាប័នរជាច្រើនអង្គភាព អង្គភាពអាជីវកម្ម និងម្ចាស់ជំនួយរបស់ខេត្ត Gia Lai បានផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភនិងជួយទ្រទ្រង់ដល់ក្រុមគ្រួសារវៀតណាមអោយមានការរីកចម្រើននៅក្នុងឆាកជីវិត។ ជាពិសេសគឺសិស្សនៅទីនេះដោយទទួលបានការគាំទ្រជាច្រើនក្នុងការរៀនសូត្រផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស