Trending now

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអង្គការសហប្រជាជាតិនិងនៅសហរដ្ឋអាមេរិក

10:48 | 16/08/2020

តាងនាម ក្រសួងការពារជាតិអាមេរិក ឧបការីរងរដ្ឋមន្ត្រី លោក Reed Werner បាន សម្ដែងនូវការគោរពចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ជា ថ្នាក់ដឹកនាំមួយរូបដែលបានរួមចំណែកកំណត់ទិសដៅអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាមេរិក ចាប់តាំងពីថ្ងៃដំបូងនៃ ការធ្វើប្រក្រតីភាពនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)

នាថ្ងៃទី១៤ សីហា ក្រុមបេសក កម្មវៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធហើយបើកសៀវភៅមរណទុក្ខ អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Le Kha Phieu ដើម្បីឲ្យ សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉ក តំណាងក្រុមបេសកកម្មប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិនិង តំណាងអាជ្ញាធរនៃប្រទេសសាមី អាចផ្ញើរក្ដីរំលែកទុក្ខនិងសរសេរសៀវភៅ មរណទុក្ខតាមអនឡាញ។

សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្រុមបេសកកម្មការទូត នៃប្រទេសជាច្រើនបានផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខា បក្សលោក Le Kha Phieu ជាថ្នាក់ដឹកនាំមួយរូបដែលមានការលះបង់ដ៏ធំ ធេងចំពោះការអភិវឌ្ឍរបស់វៀតណាម៕

ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខ័ន្ធ។ (រូបថត៖ VOV)

គួរជម្រាបថា នាថ្ងៃដដែលនេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបាន រៀបចំយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ តំណាងស្ថាប័នរដ្ឋ រដ្ឋសភាអាមេរិក និងតំណាងក្រុមបេសក កម្មការទូតនៃប្រទេសនានាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានផ្ញើរផ្ការំលែក ទុក្ខ សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្នុងនោះមានឧបការីរង នៃក្រសួងការពារជាតិអាមេរិកលោក Reed Werner ឯកអគ្គរដ្ឋទូតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាថៃ និងប្រទេសអាស៊ាននានា បណ្ដាប្រទេសអាហ្វ្រិក ថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តអាមេរិក សមាគមន៍ធុរកិច្ច អង្គការក្រៅរដ្ឋាភិបាល និងប្រជាអាណិក ជនវៀតណាមនៅអាមេរិកទៀតផង។

តាងនាម ក្រសួងការពារជាតិអាមេរិក ឧបការីរងរដ្ឋមន្ត្រី លោក Reed Werner បាន សម្ដែងនូវការគោរពចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ជា ថ្នាក់ដឹកនាំមួយរូបដែលបានរួមចំណែកកំណត់ទិសដៅអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាមេរិក ចាប់តាំងពីថ្ងៃដំបូងនៃ ការធ្វើប្រក្រតីភាពនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម