Trending now

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរចំនួន ៩៩ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម

14:07 | 21/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២០ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត An Giang បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរចំនួន ៩៩ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដោយក្រុម K ៩០ និងក្រុម K ៩៣ ដែលជាអង្គការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងស្រុកនិងបរទេស។

តំណាងយោធភូមិភាគទី ៩ បានដាក់ផ្កា​ និងកែលំអផ្នូរចំនួន ៩៩ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម នៅទីបញ្ចុះសពយុទ្ធជនពលី Doc Ba Dac។ ( រូបថត៖ Tuoi Tre)

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរចំនួន ៩៩ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងនោះរួមមាន ​យុទ្ធជនពលីនៅប្រទេសកម្ពុជាចំនួន ៦៦​ នាក់ និង​យុទ្ធជនពលីក្នុងប្រទេសវៀតណាមចំនួន ៣៣ នាក់​។

ជាក់ស្តែង ក្រុម K ៩០ (យោធភូមិភាគទី ៩) ប្រមូលអដ្ឋិធាតុ​យុទ្ធជន​​ចំនួន ៣៦ អដ្ឋិធាតុ នៅប្រទេសកម្ពុជា ក្រុមខេ ៩៣ (បញ្ជាការដ្ឋាន​យោធាខេត្ត An Giang) ប្រមូលបាន ៦៣ អដ្ឋិធាតុ បន្ទាប់ពីជីកបានរាប់ពាន់រណ្តៅនៅកន្លែងជាច្រើន។

“យើងពោពេញទៅដោយអារម្មណ៍ ការដឹងគុណរាប់មិនអស់​ចំពោះ​កម្មាភិបាលនិងទាហានដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុ​រំដោះជាតិនិងបង្រួបបង្រួមប្រទេសជាតិ។ ជារៀងរហូត យើង​រក្សា​ពណ៌ក្រហមនៃទង់ជាតិឱ្យកាន់តែភ្លឺស្វាង ដើម្បីប្រទេសជាតិមានភាពសុខសាន្តនិងសុភបង្គល។ អដ្ឋិធាតុ​របស់យុទ្ធជនពលី​​បាន​បញ្ចុះក្នុងទឹកដីនៃ​ស្រុកកំណើត​ហើយ។ ​​សូម​បួងសួងវិញ្ញាណក្ខ័ន្ធរបស់​វិរៈជនទាំងឡាយ​បាន​ទៅកាន់​សុគតិភព​“ លោក Nguyen Thanh Binh - ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានសង្កត់ធ្ងន់។

អាជ្ញាធរខេត្ត An Giang បាន​រៀបចំ​ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរចំនួន ៩៩ របស់​កងទ័ពស្ម័គ្រ​ចិត្តវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្រោយមក អាជ្ញាធរនិងអង្គភាពនានានៃខេត្ត An Giang បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងកែលំអផ្នូរផ្នូរចំនួន ៩៩ របស់​កងទ័ពស្ម័គ្រ​ចិត្តវៀតណាម។ កម្មាភិបាលនិងទាហានរាប់រយនាក់​បានអុជធូប និង​គោរព​វិញ្ញាណក្ខ័ន្ធវីរជន នៅទីបញ្ចុះសពយុទ្ធជនពលី Doc Ba Dac ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់