Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត Tay Ninh

16:11 | 23/07/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០១៩) នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ (នៃស្រុក Tan Bien) គណៈកម្មា ធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជននិងរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Tay Ninh បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធ ពិធីគោរពវិញ្ញាក្ខ័ន្ធនិងពិធីបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលី ដែលត្រូវបានប្រមូលផ្តុំនៅខេត្ត Tay Ninh និងយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលត្រូវពលីកម្មនៅកម្ពុជានាគ្រាសង្គ្រាម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី នៅខេត្ត Tay Ninh (រូបថត: TTXVN)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹកនាំខេត្ត Tay Ninh រួមទាំងសាច់ញាតយុទ្ធជនពលីនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តផងដែរ។ ក្នុងបរិយាកាសដ៏សែនកក់ក្ដៅនិង ពោរពេញទៅដោយមនោសញ្ចេតនាប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូបានដាក់ផ្កា អុជធូប ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ វីរៈជន យុទ្ធជនពលីដើម្បីបុព្វហេតុតស៊ូរំដោះជាតិនិងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ ខ្ពស់។ បន្ទាប់មក លោកស្រីប្រធានរដ្ឋសភានិងគណៈប្រតិភូ បានអនុវត្តន៍ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលីទាំងអស់នេះនៅឯឈាបនដ្ឋានជាតិផងដែរ។

សូមគូសបញ្ជាក់ថា នាពេលថ្មីៗនេះ ខេត្ត Tay Ninh បានប្រមូលផ្តុំនូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤៥ ដែលក្នុងនោះ អដ្ឋិធាតុចំនួន ២៣៩ ត្រូវបានប្រមូលផ្តុំពីកម្ពុជា និងអដិ្ឋធាតុចំនួន ៦ ទៀតត្រូវបានប្រមូលផ្តុំនៅលើទឹកដីខេត្ត Tay Ninh តែម្តង។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចុះមូលដ្ឋាន ជូនអំណោយដល់វិរៈអ្នកម្តាយ Nguyen Thi Thua នៅទីរួមស្រុក Tan Bien ស្រុក Tan Bien ព្រមទាំងជូនអំណោយដល់វីរៈជន Phan Van Dien នៅខ័ណ្ឌទី១ ទីក្រុង Tay Ninh ផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម