Trending now

ប្រទេសឡាវមានមោទនភាពនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការទូតវៀតណាម

13:30 | 28/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតវិស័យការទូតវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០) ក្នុងឋានៈជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Sengphet Hougboungnuang បានជំនួសមុខឲ្យបក្ស រដ្ឋនិងប្រជាជនឡាវ សូមគោរពជូនពរដល់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Binh Minh រួមទាំងកម្មាភិបាលបុគ្គលិកទាំងអស់នៃក្រសួងការបរទេសវៀតណាមទទួលសខុភាពល្អបរិបូរណ៍និងជោគជ័យលើគ្រប់ភារកិច្ចការងារផងដែរ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Sengphet Hougboungnuang និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ វិស័យការទូតវៀតណាម បានរីកចម្រើននិងរំលេចជារូបរាងជាជំហានៗយ៉ាងខ្លាំងខ្លាំ ព្រមទាំងអនុវត្តនិងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរក្នុងដំណាក់កាលនីមួយៗនៃអាជីពបដិវត្ត ជាពិសេសគឺរក្សានិងពង្រឹងសុខសន្តិភាពនិងស្ថិរភាព ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បុព្វហេតុការពារជាតិនិងសំណង់ ដើម្បីសំរេចបានគោលដៅកសាងប្រទេសជាតិនិងនិងប្រជាជនដ៏សំបូរធូរធារ សង្គមសមធម៌ ប្រជាធិបតេយ្យនិងអរិយធម៌ផងដែរ។

នាបច្ចុប្បន្ននេះ ស្ថានភាពពិភពលោកនិងតំបន់ ជាពិសេសការរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៅលើសកលលោក។​ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រទេសវៀតណាមនៅតែទទួលបានជោគជ័យនូវការបំពេញភារកិច្ចដ៏សំខាន់ជាច្រើន រួមមានការលើកកម្ពស់តួនាទីប្រធានអាស៊ាន ឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាព និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ទន្ទឹមនឹងនេះវៀតណាមបានប្រកាន់ខ្ជាប់នូវគោលមាគ៌ានៃកិច្ចការបរទេសឯករាជ្យនិងស្វ័យភាព ព្រមទាំងមានភាពម្ចាស់ការនិងភាពសកម្មក្នុងការចូលរួមពិគ្រោះយោបល់លើបញ្ហាក្នុងតំបន់និងអន្តរជាតិ ហេតុដូច្នេះវៀតនាមបានទទួលជោគជ័យយ៉ាងខ្លាំង និងមានកិត្យានុភាពនិងឋានៈដ៏គួរឲ្យមោទនភាពលើវិស័យការទូត ហើយវៀតណាមក៏បាននិងកំពុងលើកកំពស់តួនាទីរបស់ខ្លួនដោយឥតឈប់ឈរនៅលើឆាកវេទិកាតំបន់និងពិភពលោកផងដែរ។

ក្នុងនាមជាប្រទេសមិត្តដ៏ស្និទ្ធស្នាលជាមួយវៀតណាម ប្រទេសឡាវមានមោទនភាពនិងកោតសរសើរយ៉ាងខ្លាំងចំពោះជ័យជំនះនៃវិស័យការទូតវៀតណាម ហើយនេះក៏ជាកម្លាំងចលករដ៏ធំធេងមួយដើម្បីលើកទឹកចិត្ត សម្រាប់ការទូតឡាវ ព្រមទាំងសូមថ្លែងអរគុណចំពោះជំនួយការគាំទ្រ កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចការបរទេសទាំងទ្វេភាគីនិងពហុភាគីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ