Trending now

ប្រទេសវៀតណាមផ្តល់អំណោយដែលមានតំលៃ ៥ ម៉ឺនដុល្លារអាមេរិកដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងជំងឺកូវីដ១៩( Covid-19)

18:58 | 10/04/2020 (បកប្រែដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃទី ១០ ខែមេសា នៅទីក្រុងហាណូយ លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានអញ្ជើញប្រគល់អំណោយជំនួយជានិមិត្តរូបរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលមានតំលៃ ៥ ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់និងជំងឺរាតត្បាតសកលកូវីដ១៩ ។

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ baoquocte)

ក្រោមការផ្ទេរសិទ្ធពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី ១០ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស បានប្រគល់អំណោយជានិមិត្តរូបចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា ដើម្បីបម្រើការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ផងដែរ។ អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Quoc Dung បានសង្ឃឹមថាការផ្តល់ជំនួយឧបត្ថម្ភនេះនឹងរួមចំណែកក្នុងការលើកទឹកចិត្តនិងជួយឲ្យប្រទេសមីយ៉ាន់ម៉ាឱ្យឆ្លងផុតដំណាក់កាលលំបាកនាបច្ចុប្បន្ននេះផងដែរ។

ថ្លែងនៅក្នុងពិធីនេះអនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថាវៀតណាមនិងមីយ៉ាន់ម៉ាមិនត្រឹមតែជាប្រទេសសមាជិកអាស៊ានចំនួនពីរប៉ុណ្ណោះទេប៉ុន្តែក៏ជាមិត្តប្រពៃណីយូរអង្វែងនិងជាដៃគូភាពជិតស្និទ្ធគ្រប់ជ្រុងជ្រោយផងដែរ។ក្នុងស្មារតីមិត្តភាពនិងអ្នកជិតខាងជិតស្និទ្ធរដ្ឋាភិបាលនិងប្រជាជនវៀតណាមបានសំរេចចិត្តប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ានូវទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីវៀតណាមក៏កំពុងរងគ្រោះផលប៉ះពាល់ជាច្រើនដែលបណ្តាលមកពីជំងឺនេះតែម្តង។។ នេះមិនត្រឹមតែបង្ហាញពីភាពស្អិតរមួតនិងទំនៀមទំលាប់នៃការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងអាស៊ានផងដែរ។

ចំណែកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម លោក Kyaw Soe Win វិញ លោកបានមានប្រសាសន៍ថានៅក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញនៅ ប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាក៏កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដែរ ប៉ុន្តែនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ហេតុដូច្នេះ ការជួយឧបត្ថម្ភទាន់ពេលវេលារបស់ប្រទេសវៀតណាមគឺជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីយ៉ាងខ្លាំងក្លា ដើម្បីជួយប្រទេសមីយ៉ាន់ម៉ាយកឈ្នះលើគ្រាលំបាកនា បច្ចុប្បន្ននេះតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់