Trending now

ប្រទេសគុយបាបានបរិច្ចាគថ្នាំនិងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសវៀតណាម ដើម្បីជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

11:42 | 06/08/2020 (បកប្រែដោយឌីណា)

យុគសម័យ- ខណៈពេលដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក តាមការកំណាត់ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រគុយបានៅតែផ្លាស់ប្តូរ តាមប្រព័ន្ធអ៊ីនធើណិតជាទៀងទាត់ជាមួយក្រុមគ្រូពេទ្យយោធាវៀតណាម។ នៅពេលបញ្ចប់អំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែក ក្រុមអ្នកជំនាញវេជ្ជសាស្ត្រគុយបា បានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិតវៀតណាម ក្នុងទីក្រុង Da Nang។

ប្រទេសគុយបាបានបរិច្ចាគថ្នាំនិងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសវៀតណាម ដើម្បីជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រទេសគុយបាក៏គាំទ្រដល់ប្រទេសវៀតណាមថ្នាំ interferon Alfa 2B ចំនួន ២ ពាន់ដបផងដែរ។ នេះគឺជាថ្នាំ​ដែល​ទទួល​ស្តង់ដាររបស់អឺរ៉ុប​នៅពេលដែលចាក់ថ្នាំនេះបញ្ចូលក្នុងរាងកាយដែលនឹងបង្កើនអង់ទីក័រ ប្រឆាំង​នឹងវីរុស corona។ ប្រការនេះ​មានសារៈសំខាន់ក្នុងការព្យាបាល​សម្រាប់​អ្នកជម្ងឺធ្ងន់ធ្ងរ។ ថ្នាំទាំងអស់ត្រូវបញ្ជូនទៅកាន់​ខេត្ត​ Quang Nam និង Da Nang ភ្លាមៗ។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសវៀតណាម លោកស្រី Lianys Torres Rivera បាននិយាយថា ថ្នាំ interferon Alfa 2B បាន​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងការព្យាបាល​ចំពោះ​អ្នកមានជំងឺ COVID-19 នៅ​ប្រទេស​គុយបា ដែលកាត់បន្ថយអត្រា​អ្នកជំងឺ​មានអាការៈ​​ធ្ងន់ធ្ងរ។ លោកស្រីបានមានប្រសាសន៍ថា“ ប្រទេសជាង ៨០ បាន​បង្ហាញ​​នូវ​បំណងចង់ទិញថ្នាំនេះ​ពីប្រទេសគុយបា ​ដោយបង្ហាញ​ពីប្រសិទ្ធភាពរបស់ថ្នាំក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត” ។

ទន្ទឹមនឹងនេះ សំភារៈបរិក្ខារពេទ្យចំនួន ៣ តោន​របស់ប្រទេសវៀតណាម​ដែលជួយគាំទ្រដល់ប្រទេសគុយបា រួមមាន ឧបករណ៍​(Kit) ធ្វើតេស្ត រកឃើញជំងឺ COVID-19 យ៉ាងឆាប់រហ័ស ម៉ាស់ពេទ្យ របាំងវេជ្ជសាស្ត្រ, សម្លៀកបំពាក់ការពារ ... ក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុង La Habana ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស