Trending now

ប្រតិភូកម្ពុជាជាច្រើនបានអបអរសាទរយ៉ាងកក់ក្តៅចំពោះទិវាបុណ្យឯករាជ្យជាតិវៀតណាម

07:06 | 04/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងឱកាសប្រារព្ធគម្រប់ខួប ៧៥ ឆ្នាំនៃទិវាបុណ្យេករាជ្យជាតិវៀតណាម គណៈប្រតិភូខេត្តបាត់ដំបងដឹកនាំដោយលោក ងួនរតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអភិបាលខេត្ត បានអញ្ជើញអបអរសាទរដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។

អគ្គកុងស៊ុល លោក Le Tuan Khanh ទទួលជួបប្រតិភូកម្ពុជានៅខេត្តបាត់ដំបង

ក្នុងគណៈប្រតិភូកម្ពុជាចូលរួមពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមមានឧត្តមសេនីយ៍ឯក ឯកសំអុល មេបញ្ជាការយោធភូមិភាគទី ៥ នៃកងយោធពលខេមរភូមិន្ទ; ឧត្តមសេនីយ៍ទោ ជូសីហា មេបញ្ជាការរងនៃយោធភូមិភាគទី ៤ ព្រមទាំងតំណាងសហគមន៍ធុរជនវៀតណាម និងប្រជាជនដើមកំណើតវៀតណាមនៅខេត្តបាត់ដំបងមានវត្តមានជាច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះផងដែរ។

គួរបញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់អបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (២ កញ្ញា) មន្ត្រីនិងបុគ្គលិកអគ្គកុងស៊ុល រួមទាំងតំណាងអង្គភាពអាជីវករនិងប្រជាជនដើមកំណើកម្មវៀតណាមនៅខេត្តបាត់ដំបង ដឹកនាំដោយអគ្គកុងស៊ុល លោក Le Tuan Khanh បានអញ្ជើញអុជធូប ដើម្បីរំលឹកវិញ្ញាក្ខ័ន្ធដល់វីរយុទ្ធជនពលី ដែលបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុឯករាជ្យជាតិ ដើម្បីមិត្តភាព សាមគ្គីភាព និងការភ្ជាប់ប្រពៃណីនៃប្រទេសទាំងពីរនៅស្តូតមិត្តភាពកម្ពុជា - វៀតណាមក្នុងខេត្តបាត់ដំបង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ