Trending now

ទីក្រុង Hai Phong និងក្រសួងការបរទេសបានប្រគល់ម៉ាសពេទ្យដល់ប្រទេសមួយចំនួន

15:57 | 24/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ មិថុនា នៅផ្ទះសំណាក់រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong សហការជាមួយក្រសួងការបរទេសបានរៀបចំពិធីប្រគល់ម៉ាសពេទ្យនៃទីក្រុង Hai Phong ដល់ប្រទេសមួយចំនួនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃ COVID - 19 ។

ប្រតិភូចូលរួមពិធីប្រគល់ម៉ាសពេទ្យថតរូបរួម។ (ប្រភព៖ baoquocte)

ថ្លែងនៅក្នុងពិធីនេះលោក Nguyen Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមកវៀតណាមមានសកម្មភាពគាំទ្រនិងសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 និងត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់មិត្តភក្តិអន្តរជាតិ។ ទីក្រុង Hai Phong ដែលជាកំពង់ផែសមុទ្រនៃខេត្តភាគខាងជើងនៃប្រទេសវៀតណាមបានខិតខំអស់ជាច្រើនឆ្នាំដើម្បីជំរុញកិច្ចការបរទេសជាទូទៅកិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសពង្រឹងតួនាទីរបស់ខ្លួន និងការទទួលខុសត្រូវចំពោះបញ្ហាសកល។

លោក Thanh បានសង្កត់ធ្ងន់ថា៖ ទីក្រុង Hai Phong ចង់បង្ហាញពីសាមគ្គីភាពជាមួយប្រជាជនពិភពលោកតាមរយៈការបរិច្ចាគម៉ាសពេទ្យដល់ប្រជាជននៅប្រទេសមួយចំនួនដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាត ។ ការបរិច្ចាគនេះក៏បង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហាសកលនៃទីក្រុង​ Hai Phong។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Quang Hieu បានបញ្ជាក់ថា៖ ក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់ការប្រយុទ្ធប្រឆាំងយ៉ាងលំបាកនឹង ជំងឺរាតត្បាត COVID - 19 ចាប់តាំងពីដើមឆ្នាំមក ប្រទេសវៀតណាមមានការយល់ដឹងនិងចែករំលែកយ៉ាងខ្លាំងជាមួយនឹងការខាតបង់ដែលប្រជាជន ប្រទេសកំពុងឆ្លងកាត់។ ទោះបីមានធនធាននៅមានកំរិតក៏ដោយក៏វៀតណាមបានប្រឹងប្រែងចូលរួមគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម