Trending now

ថ្នាក់ដឹកនាំចិនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu

10:57 | 15/08/2020

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping , នាយករដ្ឋមន្រ្តី Li Keqiang, លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(រដ្ឋសភា) និងលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានផ្ញើកម្រងផ្កាមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu ផងដែរ។

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្ស Le Kha Phieu

នាព្រឹកថ្ងៃទី ១៤ ខែសីហា សមាជិកការិយាល័យនយោបាយនៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្ម ការកិច្ចការបរទេស មជ្ឈិមចិន លោក Yang Jiechi បានតាងនាមបក្សនិងរដ្ឋាភិបាលចិន បានអញ្ជើញមកកាន់ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ដើម្បីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ និងសរសេរសៀវភៅមរណទុក្ខ ចំពោះ មរណភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping , នាយករដ្ឋមន្រ្តី Li Keqiang, លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(រដ្ឋសភា) និងលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានផ្ញើកម្រងផ្កាមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu ផងដែរ។

ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai, លោក Li Zhanshu បានពាំនាំនូវការចូលរួមមរណទុក្ខនិងការសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលបំផុតពីថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលចិនជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមនិងក្រុមគ្រួសារសពអតីតអគ្គលេខាបក្ស Le Kha Phieu ព្រមទាំងសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងប្រែក្លាយជាការឈឺចាប់ទៅជាកម្លាំងពលំ ហើយបន្តទទួលបានសមិទ្ធិកាន់តែច្រើនថែមទៀត ក្នុងបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម។

នៅថ្ងៃដដែលនោះ តំណាងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នជាច្រើនរបស់ចិនបានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរលើសៀវភៅមរណទុក្ខផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់