Trending now

ដំណើរដោយមិនចេះនឿយហត់ដើម្បីស្វែងរកប្រយុទ្ធមិត្តដែលបានលះបង់ជីវិតនៅប្រទេសកម្ពុជា

17:48 | 26/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការដើរឆ្លងកាត់ព្រៃ ស្រះបឹងទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ជូនអដ្ឋិធាតុយុទ្ធជនពលី ដែលបាន លះបង់ជីវិតនៅលើទឹកប្រទេសមិត្តកម្ពុជាឲ្យត្រឡប់មកកាន់មាតុភូមិវិញគឺជាដំណើររបស់យុទ្ធជននៃក្រុម K៧២ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ដែលជាអង្គភាព ទទួលបន្ទុកក្នុងការរុករក ប្រមូល និង បញ្ជូនអដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាឲ្យការធ្វើមាតុភូមិនិវត្តន៍ស្រុកកំណើតពីប្រទេសកម្ពុជា។

ដំណើរដោយមិនចេះនឿយហត់ដើម្បីស្វែងរកប្រយុទ្ធមិត្តដែលបានលះបង់ជីវិតនៅប្រទេសកម្ពុជា រូបថត៖ VNA)

​​​​មួយថ្ងៃនៃការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីរបស់ក្រុម K៧២ ចាប់ផ្តើមមកពីព្រឹកព្រលឹម។ បន្ទាប់ពីទទួល បានព័ត៌មាន វិភាគស្ថានភាពភូមិសាស្ត្រ និងវត្ថុនានា ក្រុមស្រាវជ្រាវបានចាប់ផ្តើមរើទៅទីតាំងនោះយោង តាមព័ត៌មាន។ ដោយមានជំនួយ ពីអាជ្ញាធរកម្ពុជានិងកម្លាំងប្រដាប់អាវុធ ក្រុមស្រាវជ្រាវបានទៅដល់ទីតាំង ដែលចង់បាន។ ជាមួយនឹងឧបករណ៍សមាញ្ញៗដូចជាចបកាប់និងប៉ែល ក្រុម K៧២ បានជីករក ហើយមិន មែនថាជីកម្តងៗទើបរកឃើញបានទាំងអស់ទេពេលខ្លះត្រូវការចំណាយពេលច្រើនខែទើបតែរកបានកន្លែងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលីនៅទីនេះ។

មានពេលមួយ យុទ្ធជននៃសាខាក្រុមលេខ ១ នៃក្រុម K៧២ បានទៅដល់ព្រៃឃុំស្នូលខេត្តក្រចះនៃ ប្រទេសកម្ពុជា ដើម្បីរកឃើញអដ្ឋិធាតុយុទ្ធជនពលីដែលត្រូវគេផ្តល់ព័ត៌មាន។ ក្រុមនេះបានជីករកអស់ រយៈ ពេលជិត ១ ខែនៅក្នុងទីតាំងជាច្រើនប៉ុន្តែនៅតែមិនអាចរកឃើញអដ្ឋិធាតុរបស់យុទ្ធជនពលីទេ។

លោកវីរសេនីយ៍ឯក​ Tran Van Duyen ប្រធានសាខាក្រុមលេខ១នៃក្រុម K៧២ បានរៀបរាប់ថា«នា ថ្ងៃនោះខ្ញុំនិងយុទ្ធមិត្តម្នាក់ទៀតបានចូលទៅព្រៃ ដើម្បីពិនិត្យមើលដីនិងវត្ថុនានា ហើយមើលថាតើមាន អង្រឹងនៅសេសសល់ក្នុងព្រៃ ហើយពេលយើងខ្ញុំដើរក្នុងព្រៃយើងខ្ញុំបានរកឃើញអង្រឹងមួយដុំ។ បន្ទាប់ពី បានរកឃើញតីតាំងបញ្ចុះសពរបស់យុទ្ធជនពលី។ ពិតជារំជួលចិត្តណាស់យុទ្ធជនទាំងអស់ បានអោបគ្នា ស្រក់ទឹកភ្នែកដោយសារអស់រយៈពេលមួយខែដោយមិនបានរកឃើញអដ្ឋិធាតុណាមួយរបស់យុទ្ធជនពលីទេ។ ជាលទ្ធផល នៅទីតាំងខាងលើ ក្រុមបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧ នាក់ ដែលក្នុងនោះ មានអដ្ឋិធាតុរបស់វេជ្ជបណ្ឌិតម្នាក់ដែលមានប៊ិចបានឆ្លាក់ឈ្មោះ Khac Hai ផងដែរ”។

យោងតាមវរសេនីយ៍ទោ Nguyen Quoc Dinh ដែលជាប្រធានក្រុម K៧២ ការលំបាកដ៏ធំបំផុតរបស់ យុទ្ធជនជួបប្រទះក្នុងកំឡុងពេលនៃការស្រាវជ្រាវគឺថាមូលដ្ឋានបដិវត្តន៍ និងសមរភូមិកាលពីមុនបានផ្លាស់ ប្តូរច្រើន។ អង្គភាពជាច្រើនបានចល័តក្នុងការប្រយុទ្ធដូច្នេះនៅក្នុងដំណើរការនៃការបញ្ចុះអដ្ឋិធាតុ យុទ្ធជន ពិការមានការដកហូតជាច្រើន ការបង្កើតផែនទីបញ្ចុះសពនៅតែសាមញ្ញហើយយូរៗទៅផ្នូរសពរបស់យុទ្ធ ជនត្រូវបានលុបបំបាត់ចោល។ លើសពីនេះទៀតនៅក្នុងតំបន់នៃប្រទេសរបស់ប្រទេសមិត្តដោយសារ យុទ្ធជនមិនទាន់ចេះនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញនៅប្រទេសកម្ពុជា ហើយក៏មិនយល់ច្បាស់ពី ទំនៀមទម្លាប់ទឹកដីនិងភូមិសាស្ត្រដូច្នេះវាពិបាកក្នុងការកំណត់កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីប៉ុន្តែ អ្នកទាំងអស់គ្នាក្នុងក្រុមមិនដែលចេះចុះចាញ់ទេគេបែជាជំនះពុរពាររាល់ការលំបាកឧបសគ្គដើម្បីសម្រេចឲ្យបានបំណងគឺស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពិលីហើយបញ្ជូនទៅស្រុកកំណើតវិញ។

ក្រៅពីការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី ក្រុម K៧២ ក៏បានរៀបចំការពិនិត្យសុខភាព និងព្យាបាលជំងឺដល់ប្រជាជនកម្ពុជាផងដែរ (រូបថត៖ VNA)

ដោយមានគោលបំណងចង់ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីទាំងអស់ដើម្បីបញ្ជូនទៅមាតុភូមិវិញ លោកវរសេនីយ៍ទោ Nguyen Ngoc Anh ប្រធានផ្នែកនយោបាយនៃក្រុម K៧២ បានមានប្រសាសន៍ថាចាប់ តាំងពីការបង្កើតក្រុមនេះ ក្នុងឆ្នាំ ២០០១ ក្រុម K៧២ បានធ្វើការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុរបស់សពយុទ្ធជនពលីចំនួន ២,៨៨៧ នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានយុទ្ធជនពលីចំនួន ២៤៤ នាក់ត្រូវបានកំណត់ឈ្មោះនិងមានអាសយដ្ឋានត្រឹមត្រូវ។

បើតាមលោកវរសេនីយ៍ Nguyen Ngoc Anh ក្រុម K៧២ ទទួលបន្ទុកការងារស្រាវជ្រាវរក្សាទុកនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលី នៅឯខេត្តក្រចេះ ខេត្តកំពង់ធំនិងស្រុកជិតខាងខេត្តត្បូងឃ្មុំនិងស្រុកកំពងចាមជាដើម។ សម្រាប់ ដំណើរ នីមួយៗគឺជាដំណើរថ្មីមួយដែលមានការលំបាកនិងបញ្ហាប្រឈមជាច្រើន ប៉ុន្តែយុទ្ធជនវ័យក្មេងជាច្រើន នៅក្នុងក្រុមស្វែងរកអដ្ឋិធាតុបានចាប់ដៃធ្វើការងារនេះយ៉ាងឆាប់រហ័ស។ ពួកគេបានទុកការងារនៅក្នុង គ្រួសារចោល ដើម្បីទៅស្វែងរកអដ្ឋិធាតុយុទ្ធជនពលីហើលមានដំណើរស្វែងរកអដ្ឋិធាតុមានរយៈពេល ៤-៥ ខែនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីជំនាញវិជ្ជាជីវៈរបស់ខ្លួន ក្នុងដំណើរការបំពេញបេសកកម្មនៅឯប្រទេសកម្ពុជា ក្រុម K៧២ តែងតែ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រជាជននិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្ត ដើម្បីធ្វើឱ្យបានល្អនូវការការឃោសនាដល់ភូមិនានាជាពិសេសនៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលនិងមូល ដ្ឋានបដិវត្តន៍ផងដែរ។

ដោយសារផ្អែកទៅលើទំនាក់ទំនងជិតស្និទ្ធនិងស្អិតរមួតជាមួយប្រជាជនក្នុងតំបន់អង្គភាពនេះតែងតែទទួលបានលក្ខខណ្ឌអំណោយផលល្អបំផុតក្នុងដំណើរស្វែងរក ប្រមូលនិងការធ្វើមាតុ ភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងអ្នកជំនាញ វៀតណាមដែលបានលះបង់ជីវិតនៅប្រទេស កម្ពុជាក្នុងគ្រាសង្គ្រាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់