Trending now

ចែករំលែកការលំបាកជាមួយអាណិកជននិងប្រជាជនក្រីក្រកម្ពុជា

10:06 | 28/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - សមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជាបានរួមសហការជាមួយសហគ្រាសវៀតណាម មួយចំនួននិងសហគ្រាសអាណិកជននៅកម្ពុជា រៀបចំពិធីប្រគល់អំណោយមនុស្សធម៌ចំនួន១០០កញ្ចប់ ជូនចំពោះគ្រួសារជាអាណិកជននិងប្រជាជនកម្ពុជាមានស្ថានភាពលំបាកផងដែរ។

ទិដ្ឋភាពនៃពិធីប្រគល់អំណោយ (រូបថតៈ nhandan.com)

នាថ្ងៃទី២៥ខែឧសភា នៅរាជធានីភ្នំពេញ សមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បាន រួមសហការជាមួសហគ្រាសវៀតណាមមួយចំនួននិងសហគ្រាសអាណិកជននៅកម្ពុជា រៀបចំពិធីប្រគល់អំណោយមនុស្សធម៌ចំនួន១០០កញ្ចប់ ជូនចំពោះគ្រួសារជាអាណិកជននិងប្រជាជនកម្ពុជាមានស្ថានភាពលំបាក។

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi បានតាងនាម គ្រួសារអាណិកជននិងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រាសនិងសប្បុរសជនដែលមានសណ្តានចិត្ត “ស្លឹកល្អគ្របដណ្តប់ស្លឹករហែក” ចែករំលែកក្តីលំបាកជាមួយគ្រួសារក្រីក្រ។

នៅក្នុងពិធីចែកអំណោយនេះ លោក Chau Van Chi បានឲ្យដឹងថា បច្ចុប្បន្ន ជីវភាពរស់នៅរបស់ អាណិកជននិងជនកម្ពុជានៅរាជធានីភ្នំពេញនៅជួបប្រទះនឹងការលំបាកជាច្រើន ហើយសង្ឃឹមថា អំណោយនេះនឹងរួមចំណែកបន្ធូស្រាលក្តីលំបាករបស់គ្នាទាំងអស់។

លោក Vo Tranh អាណិកជនក្រីក្រមួយរួបដែលកំពុងរស់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន សម្តែងការដឹងគុណចំពោះសណ្តានចិត្តចែករំលែករបស់ជនវៀតណាមទាំងអស់សម្រាប់គ្រួសារលោក។ លោក Tranh សំណេះសំណាលថា ទឹកចិត្តរបស់ប្រជាជនវៀតណាមជាកម្លាំងចលករ លើកទឹកចិត្តឲ្យក្រុមគ្រួសារលោកផងដែរ។

ក្រៅពីកម្មវិធីពោលខាងលើ សមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាក្រកម្ពុជា នឹងបន្តរួមសហ ការជាមួយសហគ្រាសវៀត ណាមមួយចំនួននិងសហគ្រាសអាណិកជន ប្រគល់អំណោយសប្បុរសធម៌ដល់អាណិកជននិងប្រជាជនកម្ពុជា ដែលមានស្ថានភាពលំបាកនៅខេត្តព្រៃវែងនាពេលខាងមុខ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍