Trending now

គាំទ្រប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត Covid - 19

05:23 | 15/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជារាប់រយនាក់នៅរាជធានីភ្នំពេញបានជួបលំបាកដោយសារជំងឺរាតត្បាត Covid – 19 ទទួលបានអំណោយជាច្រើន។

គាំទ្រប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត Covid - 19។​ (ប្រភព៖​ TTXVN)

នេះគឺជាកម្មវិធីជំនួយបន្ទាន់ដែលផ្តួចផ្តើមដោយសមាគមខ្មែរ - វៀតណាម ដោយមានការគាំទ្រពីក្លឹបពាណិជ្ជកម្មវៀតណាមនៅកម្ពុជា (VBCC) ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងភ្នាក់ងារនិងអង្គភាពជាច្រើនក្នុងស្រុក។

សមាគមខ្មែរ - វៀតណាមបានឱ្យដឹងថា អំណោយប្រហែល ២០០ ត្រូវបានប្រគល់ជូនប្រជាជនដែលជួបការលំបាកបំផុត។ ទាំងនេះគឺជាអំណោយជាក់ស្តែងនៅពេលវេលាដ៏ត្រឹមត្រូវនៃពិធីបុណ្យចូលឆែមថ្មីប្រពៃណីខ្មែរ។ គ្រួសារនីមួយៗ នឹងទទួលបានអង្ករ ១៥ គីឡូ ម៉ាស់ចំនួន ១០ ម៉ាស់ ទឹកលាងដៃ និងថវិកាចំនួន ១០ ដុល្លារ។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាម បានឲ្យដឹងថាម៉ាស់ការពារមេរោគដែលត្រូវបានបញ្ជូនដោយបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បញ្ជាការទីក្រុងហូជីមិញជូនដល់បងប្អូនកម្ពុជាមានដើមកំណើតវៀតណាម។

ក្នុងរយៈពេលមួយខែកន្លងមក ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងសាខាជាច្រើននៃសមាគមខ្មែរ - វៀតណាមបានអនុវត្តសកម្មភាពគាំទ្រសហគមន៍ជាក់ស្តែងនៅតាមមូលដ្ឋានជាច្រើន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ