យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែកក្កដា គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៅខេត្ត Binh Phuoc បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ១០ របស់យុទ្ធជនពលីជីវិត និងអុជធូបនិងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីជីវិត នៅឯទីបញ្ចុះសពយុទ្ធជនពលីខេត្ត Binh Phuoc ។
ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ១០ របស់យុទ្ធជនពលីជីវិត ប្រកបដោយមហោឡារិក នៅទីបញ្ចុះសពយុវជនពលីខេត្ត Binh Phuoc។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
លោកស្រី Tran Tuyet Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានសម្តែងការគោរពចំពោះលោកប្រធាន Ho Chi Minh ថ្នាក់ដឹកនាំបក្ស វីរជន ជំនាន់មន្រ្តីនិងទាហានជាច្រើន ដែលបានប្រយុទ្ធយ៉ាងអង់អាច ដើម្បីឯករាជ្យ ការបង្រួបបង្រួមនិងការការពារជាតិ។
ជាមួយគ្នានេះ លោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារយុទ្ធជនពលី វីរៈអ្នកម្តាយវៀតណាម ក្រុមគ្រួសារដែលមានគុណចំពោះប្រទេសជាតិ យុទ្ធជនពិការ សមមិត្តនិងជនរួមជាតិបានលះបង់ ដើម្បីបុព្វហេតុរំដោះជាតិនិងការបំពេញនូវកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។
លោកស្រី Tran Tuyet Minh បានមានប្រសាសន៍ថា នៅខេត្ត Binh Phuoc មានវីរៈអ្នកម្តាយវៀតណាមចំនួន ៣៦៤ នាក់ដែលបច្ចុប្បន្ននេះមានវីរៈអ្នកម្តាយចំនួន ២២ នាក់នៅរស់នៅឡើយ។ មានគ្រួសារយុទ្ធជនពលីជិត ៥.៨០០ នាក់ យុទ្ធជនពិការជិត ៣.៩០០ នាក់ ប្រជាជនមានគុណចំពោះបដិវត្តជាង ១២.០០០ នាក់ ។
ថ្នាក់ដឹកនាំខេត្ត Binh Phuoc អុជធូបលើផ្នូរយុទ្ធជនពលី នៅឯទីបញ្ចុះសពយុទ្ធជនពលី ខេត្ត។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ក្រោមការចង្អុលបង្ហាញរបស់ក្រសួងការងារយុទ្ធជនពិការយុទ្ធជននិងសង្គមកិច្ច ក្នុងឱកាសគម្រប់ខួប ៧៣ ឆ្នាំនៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី គណៈកម្មាធិការប្រជាជនខេត្តនេះបានកែតម្រូវខ្លឹមសារដែលសរសេរលើផ្នូរ ដោយមានព័ត៌មានពី“យុទ្ធជនពលីមិនស្គាល់អត្តសញ្ញាណ” បានប្រែក្លាយទៅជា "យុទ្ធជនមិនទាន់បញ្ជាក់ឈ្មោះ" ។ រហូតមកដល់ពេលនេះជិត ៥០% នៃចំនួនផ្នូរដែលបានកែតម្រូវរាល់ហើយ ចំនួនផ្នូរនៅសល់នឹងត្រូវបញ្ចប់នៅខែសីហា។
ក្នុងនៅរដូវប្រាំង ២០១៩-២០២០ ទោះបីរងផលប៉ះពាល់ដោយស្ថានភាពរាតត្បាតនៃជំងឺ COVID-19 ខេត្ត Binh Phuoc បានខិតខំប្រឹងប្រែង រុករក ជីកគាស់ ប្រមូលផ្តុំអដ្ឋិធាតុ ចំនួន ៩ របស់កងទ័ពស្ម័គ្រចិត្តបន្ថែមទៀតនៅក្នុងសមរភូមិកម្ពុជានិងអដ្ឋិធាតុចំនួន ១ របស់យុទ្ធជនពលីនៅនៅស្រុក Bu Dop ខេត្ត Binh Phuoc ។ អដ្ឋិធាតុទាំង ១០ ដែលត្រូវបានបញ្ចុះ នៅថ្ងៃនេះដែលមិនទាន់បញ្ជាក់ឈ្មោះទេ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន