Trending now

ការចងចាំនូវការប្រយុទ្ធប្រឆាំងនឹងពួកប្រតិកិរិយា Fulro ដើម្បី ការពារក្រុមតន្ត្រីនិងរបាំរបស់កម្ពុជា

21:50 | 28/03/2021

យុគសម័យ - ដោយទទួលរងរបួសនៅពេលបំពេញភារកិច្ច លោក Hoang Cong Vinh រួមជាមួយសមមិត្តរបស់លោក នៅតែការពារក្រុមតន្រ្តីនិងរបាំរបស់កម្ពុជាទៅកាន់ប្រទេសកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីការវាយប្រហាររបស់ពួកប្រតិកិរិយា Fulro ។

ជិតដល់ថ្ងៃទី ២៧ ខែកក្កដា ​យើងមានឱកាសបានទៅលេងផ្ទះ​លោក Hoang Cong Vinh​ (អាយុ ៥៨ ឆ្នាំរ ស់នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak) ដែលជាអតីត​អនុសេនីយទោ​និង​ជា​យុទ្ធជនពិការ​ដែលមានអត្រារបួស ៨១% ។

លោក Hoang Cong Vinh មកពីស្រុក Ky Anh (ខេត្ត Ha Tinh) នៅតែមានអារម្មណ៍រំជើបរំជួលចិត្ត នៅពេលដែលគាត់រំលឹកនូវ​អនុស្សាវរីយ៍ដែលធ្លាប់ជាប៉ូលិសម្នាក់។

នៅឆ្នាំ ១៩៨២ លោកបានធ្វើការនៅស្នងការដ្ឋាន​នគរបាល​ខេត្ត Dak Lak ហើយបន្ទាប់មក លោកទទួលការងារថ្មីនៅក្រុម​ប៉ូលិស​ចល័ត​នៃស្នងការដ្ឋាននគរបាលខេត្ត។ រហូតដល់ឆ្នាំ ១៩៨៣ គាត់និងមិត្តរួមក្រុម​បានទទួលភារកិច្ច​សហការជាមួយកងទ័ព ដើម្បីបញ្ជូនក្រុម​តន្រ្តីតន្ត្រីនិង​របាំ​របស់កម្ពុជាដែលទើបតែបានសម្តែងប្រកបដោយជោគជ័យនៅរដ្ឋធានី Ha Noi ទៅកាន់ប្រទេសកម្ពុជាវិញ។

គណៈប្រតិភូមានចំនួន ៣៦ នាក់ (ក្រុម​តន្រ្តីតនិង​របាំ​របស់កម្ពុជា មានចំនួន ១៨ នាក់ ក្រុមសន្តិសុខមានចំនួន ១៨ នាក់) ។ នៅពេលប្រតិភូបានមកដល់ប៉ុស្តិ៍ ៨ នៃខេត្ត Dak Lak ជាប់នឹងខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) បាន​ជួប​ប្រទះក្រុមនិរទេស Fulro លើកំពូលភ្នំបានរត់ចុះមកក្រោម។

លោកទទួលគ្រឿងឥស្សរិយយសជាច្រើន​ដោយ​មាន​ស្នាដៃ​ក្នុងដំណើរការនៃការបម្រើនៅក្នុងផ្នែកប៉ូលិស។

នៅពេលនោះ ពួកប្រតិកិរិយា Fulroបាន​បាញ់ប្រហារ​ទៅលើ​ប្រតិភូជាបន្តបន្ទាប់ ដែលបណ្តាលឱ្យអនុសេនីយ៍ទោ​កងទ័ពម្នាក់​បានស្លាប់និងគ្រាប់កាំភ្លើងមួយគ្រាប់បានធ្វើឱ្យលោក Vinh រង​របួស​ត្រូវក្បាល។

ទោះបីត្រូវបានវាយប្រហារដោយចៃដន្យ ទាហាននិងប៉ូលិស​បាន​វាយមកវិញភ្លាមៗ ដោយការពារការពារគណៈប្រតិភូ។ បន្ទាប់ពី​ការប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់ជាច្រើនម៉ោង ពួកនិរទេស​ Fulro បានទទួលបរាជ័យនិងរត់គេចខ្លួន ។ មិត្តរួមក្រុមរបស់លោក Vinh បានការពារនិងបញ្ជូនក្រុមតន្រ្តីនិងរបាំត្រឡប់ទៅ​ព្រះរាជាណាចក្រ​កម្ពុជា​​ដោយសុវត្ថិភាព។

“ ខ្ញុំបានរងរបួសត្រង់ក្បាលនិងឈាមហូរច្រើន ប៉ុន្តែវាមិន​បាន​អាចប្រៀបធៀប​​ទៅនឹងការលះបង់របស់មិត្តរួមក្រុមរបស់ខ្ញុំទេ។ យើងសោកស្តាយណាស់ចំពោះសមមិត្តរូបនោះ។ បេសកកម្ម​បានប្រគល់ យើងត្រូវបានបំពេញយ៉ាងដាច់ខាត ​ការការពារក្រុម​តន្ត្រីនិងរបាំរបស់កម្ពុជាគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។” លោក Vinh បាន​និយាយឲ្យដឹងថា

បន្ទាប់ពីប្តីរធ្លាក់ខ្លួនឈឺ លោកស្រី Xuan តែងតែនៅក្បែរប្តី​ដើម្បីជួយប្តីរបស់លោកស្រីឱ្យជាសះស្បើយ

បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា លោក Vinh បាន​វិល​ត្រឡប់​វៀតណាមវិញ​និង​សម្រាក​នៅ​មន្ទីរពេទ្យពីរបីថ្ងៃ​ហើយបន្ទាប់មកលោកបានបន្តការងាររបស់លោកនៅស្នងការដ្ឋាន​នគរបាល​ខេត្ត Dak Lak ដោយទទួលមុខតំណែង​ជាច្រើន​ក្នុងផ្នែកប៉ូលិស។

ស្នាមរបួសនៅលើក្បាលគ្រាន់តែក្លាយទៅជាអនុស្សាវរីយ៍តូច​មួយ។ ប៉ុន្តែនៅឆ្នាំ ២០០០ លោក Vinh ​ស្រាប់តែឈឺក្បាល យ៉ាងខ្លាំង។ លោកមិនអាចផ្តោតអារម្មណ៍លើ​ការងារ​ការធ្វើដំណើរមានការលំបាក ហើយការ​ប្រាស្រ័យទាក់ទង​កាន់តែ​យ៉ាប់យ៉ឺន។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងភាពអាសន្ន។

នៅទីនេះ គ្រូពេទ្យបានព្យាបាលនិងសន្និដ្ឋានថា លោកមានអត្រា​រងរបួស ៨១% ដោយសារផលប៉ះពាល់នៃការប្រយុទ្ធ នា​ពេល​អតីតកាល។ ចាប់តាំងពីពេលនោះមក ​លោក Vinh​ត្រូវបានបង្ខំឱ្យឈប់ធ្វើការ ដើម្បីបន្តការព្យាបាល។

លោកស្រី Tran Thi Thanh Xuan (ប្រពន្ធរបស់លោក Vinh) បាន និយាយថា នៅពេលប្តីរបស់គាត់ធ្លាក់ខ្លួនឈឺ កូន ២ នាក់នៅក្មេង​ដូច្នេះក្រុមគ្រួសារពិតជាលំបាកខ្លាំងណាស់។ អ្វីដែលលោកស្រីនិងកូនមានការព្រួយបារម្ភបំផុតនោះគឺលោក Vinh មានរបួសលើក្បាលដែលធ្វើឱ្យប៉ះពាល់ដល់​សរសៃប្រសាទ​របស់លោក។ ដូច្នេះពេលខ្លះគាត់​ចេញពីផ្ទះ​តាមចិត្ត​ ហើយ​វង្វេងផ្លូវដែលបណ្តាលឱ្យក្រុមគ្រួសារប្រញាប់ស្វែងរក។

លោក Vinh ទទួលបានគ្រឿងឥស្សរិយយសយុទ្ធជនថ្លៃថ្នូរ​ថ្នាក់ទីមួយពីប្រធានរដ្ឋវៀតណាម

“ពេលខ្លះដែលគាត់បានទៅណា និងមិនបានស្គាល់​ផ្លូវទៅផ្ទះ មាន​ថ្ងៃ​គាត់បានចេញពីផ្ទះពេញមួយយប់ ​ហើយគ្រួសាររបស់ខ្ញុំព្រួយបារម្ភខ្លាំងណាក់និង​យកចិត្តទុកដាក់លើ​ការ​ស្វែងរកគាត់។ គាត់មិនមានសុខភាពល្អ ដូច្នេះ​គាត់បាន​ដួល​នៅលើ​ចិញ្ចើមថ្នល់។ ម្រាមដៃពីររបស់គាត់​ត្រូវបានខ្ទេចខ្ទី ហើយ បង្ខំឱ្យកាត់ផ្តាច់។ មើលប្តី​ខ្ញុំ​ដូចអញ្ចឹង​ខ្ញុំពិតជា​អាណិតអាសូរ​ប្តីរបស់ខ្ញុំណាស់” ។ លោកស្រី Xuân បានចែក​រំលែក

លោកស្រី Xuân កំពុងនិយាយ​និងចាប់ដៃប្តី​ ហើយលួងលោមប្តី “ ប៉ុន្មានថ្ងៃទើបធ្លាក់ខ្លួនឈឺ គាត់តែងតែ​ចេញ​ពីផ្ទះ​ឬទៅណា​មិនដឹងទេ ប៉ុន្តែឥឡូវនេះ គាត់មិនសូវទៅទៀតទេ សុខភាពរបស់គាត់​បានល្អជាង។ ប៉ុន្តែនៅពេល​ណា អាកាសធាតុប្រែប្រួល​ ប្តីរបស់ខ្ញុំឈឺ ខ្ញុំបានតាមដានយ៉ាងដិតដល់ ​ហើយ​បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

នៅពេលភ្ញាក់ដឹងខ្លួន លោក Vinh បានសារភាពអំពីការ​សោកស្តាយបំផុតដែលលោកត្រូវបញ្ឈប់ការងារការជាប៉ូលិស​ម្នាក់ នាពេលឆាប់ៗ ។ ទោះយ៉ាងណាក៏ដោយ​លោកពិតជារំភើបណាស់​នៅពេលដែលលោកតែងតែទទួលបានការយកចិត្តទុកដាក់ពីបក្សរដ្ឋនិងមន្ទីរនានាក្នុងខេត្ត។

“អរគុណចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋាភិបាល ទោះបី ខ្ញុំឈឺធ្ងន់ក៏ដោយក៏ ខ្ញុំមិនបានក្លាយជាបន្ទុកគ្រួសារខ្ញុំដែរ។ ជារៀងរាល់ឆ្នាំ បុណ្យតេត​ឬព្រឹត្តិការណ៍សំខាន់ៗ ​ខ្ញុំតែងតែ​ត្រូវបាន​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​និងស្ថាប័ននានា​ក្នុងខេត្ត​មកសួរសុខទុក្ខ​និងរំលឹកឡើងវិញនូវពេលវេលាធ្វើការក្នុងជួរកងកំលាំងប៉ូលិស” ./.

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ