Trending now

កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អណិកជននិងប្រជាជនកម្ពុជាក្រីក្រ

16:59 | 12/08/2019 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ក្រុមគ្រូពេទ្យបានចុះទៅសាកសួរសុខទុក្ខ ពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនខ្មែរចំនួន ៥០០ នាក់ ដែលបានស្ថានភាពលំបាក។

Ảលោក Le Quang Trung អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

នាថ្ងៃទី ១២ ខែសីហា សមាគមកាកបាទក្រហមខេត្ត Tay Ninh បានរួមសហការជាមួយសមាគមកាកបាទក្រហមខេត្តកំពង់ឆ្នាំង (កម្ពុជា) ដើម្បីរៀបចំកម្មវិធីពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ រួមទាំងជូនអំណោយដល់បងប្អូនចំនួន ៥០០ នាក់ដែលជាអាណិជននិងប្រជាជនកម្ពុជាក្រីក្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រជាជននៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចូលរួមក្នុងកម្មវិធី (រូបថតៈ TTXVN)

ក្រៅពីការពិនិត្យជំងឺនិងផ្តល់ឱសថដោយឥតគិតថ្លៃមក ក្រុមការងារក៏បានផ្តល់អំណោយចំនួន ៥០០ ចំណែក ដល់គ្រួសារវៀតណាមនិងកម្ពុជាក្រីក្រនៅក្នុងស្រុកផងដែរ។ ការពិនិត្យជំងឺនិងផ្តល់ថ្នាំឥតគិតថ្លៃលើកនេះ ចំណាយសរុប ២៤០ លានដុង ដែលជាជំនួយឧបត្ថម្ភរបស់សមាគមកាកបាទក្រហមខេត្ត Tay Ninh និងសមាគមកាកបាទក្រហមខេត្តកំពង់ឆ្នាំង(កម្ពុជា) រួមទាំងសប្បុរសជនទៀតផង។

ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ TTXVN)

លោក Le Quang Trung សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម និងជាប្រធានសមាគមកាកបាទក្រហមខេត្ត Tay Ninh បានចែករំលែកថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដើម្បីបង្ហាញនូវការស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមនិយាយរួម និងខេត្ត Tay Ninh និយាយដោយឡែកសម្រាប់អាណិកជន ក៏ដូចជាប្រជាជនកម្ពុជានៅខេត្តកំពង់ឆ្នាំងតែម្តង។ តាមរយៈកម្មវិធីនេះ នឹងបង្កើតការតភ្ជាប់កាន់តែរឹងមាំ រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាជាពុំខាន។

ក្រុមគ្រូពេទ្យកំពុងពិនិត្យសុខភាពជូនប្រជាជន (រូបថតៈ VOV)

ទើបតែចេញពីបន្ទប់ចែកថ្នាំដោយឥតគិតថ្លៃ អ្នកស្រី Nguyen Thi Nga អាយុ ៥៤ ឆ្នាំដែលរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំរួចហើយ បាននិយាយថា អ្នកស្រីមានអាការៈឈឺខ្នង គេងមិនលក់និងមានសម្ពាធឈាមខ្ពស់ផង។ មកពិនិត្យជំងឺ អ្នកស្រីត្រូវបាន វេជ្ជបណ្ឌិតណែនាំពីវិធីព្យាបាលជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ រួមទាំងទទួលបានអំណោយទៀតផង។ អ្នកស្រីប្រាប់ថា ខ្លួនសប្បាយរីករាយយ៉ាងប្រៃលែង។

ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ TTXVN)

សូមជម្រាបថា នាពេលកន្លងទៅ គ្រួសារកម្ពុជាដើមកំណើតវៀតណាមរាប់ពាន់គ្រួសារដែលរស់នៅក្នុងផ្ទះអណ្តែតទឹកនៅតាមបឹងទន្លេសាប ហើយត្រូវបានផ្លាស់ប្តូរទីលំនៅតាមសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។ បច្ចុប្បន្ននេះ ក្រុមគ្រួសារទាំងនេះ កំពុងជួបការលំបាកជាច្រើន ក្នុងការស្ថិរភាពជីវភាពរស់នៅប្រចាំថ្ងៃ និងរកកន្លែងស្នាក់នៅយូរអង្វែងនោះ ហើយសកម្មភាពរបស់ក្រុមគូរពេទ្យវៀតណាម គឺមានអត្ថន័យធំធេងណាស់ ដែលបានអាជ្ញាធរនិងប្រជាជនកោតសរសើរយ៉ាងខ្លាំងផងដែរ៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់