Trending now

មិត្តហ្វូន ( Metfone) របស់ក្រុមហ៊ុន Viettel (វៀតណាម) នៅកម្ពុជានឹងអនុវត្តបណ្តាញ 5G ចាប់ពីខែកក្កដាឆ្នាំ ២០១៩

12:11 | 10/07/2019 (យោងតាម ictnews.vn បកប្រែ ដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមហ៊ុនមិត្តហ្វូន ( Metfone) និង Telecom Combodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការអនុវត្តសាកល្បងបណ្តាញ 5G នៅរាជធានីភ្នំពេញហើយបន្តទៅទៀតនឹងពង្រីកទៅកាន់បណ្តាខេត្តក្រុងផ្សេងៗទៀតនៅកម្ពុជាផងដែរ។

ទិដ្ឋភាពនៃការចុះហត្ថាលេខា (រូបថត៖​ vietnamfinance.vn)

នាដើមខែកក្កដាកន្លងមក ក្រុមហ៊ុន Viettel Cambodia (ដែលមានពាណិជ្ជសញ្ញាក្រុមហ៊ុន មិត្ត ហ្វូន) និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា Telecom Cambodia បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសាកល្បងប្រើប្រាស់បណ្តាញ 5G នៅកម្ពុជា។ យោងតាមនោះ ភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តសាកល្បងសម្រាប់បណ្តាញ 5G នៅរាជធានីភ្នំពេញ ហើយបន្ទាប់មកពង្រីកទៅកាន់ខេត្តក្រុងផ្សេងទៀត។ ក្រុមហ៊ុនមិត្តហ្វូនបានបញ្ចប់ការតំឡើងនិងផ្សាយរលកពីស្ថានីយ៍ 5G យ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញនានាខែកក្កដាឆ្នាំ ២០១៩។ បន្ទាប់ពីក្រុមហ៊ុន Viettel បានធ្វើការហៅទូរស័ព្ទ 5G ដំបូងបង្អស់នៅវៀតណាមកាលពីខែឧសភាឆ្នាំ ២០១៩ នោះក្រុមហ៊ុន Viettel បានបន្តនាំយកបណ្តាញ 5G ទៅកាន់ប្រទេសកម្ពុជាដោយបញ្ជាក់ថាប្រទេសនេះអាចរួមដំណើរជាមួយពិភពលោកក្នុងការធ្វើភាពជាម្ចាស់ការនិងអនុវត្តបច្ចេកវិទ្យាទាន់សម័យបំផុត។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Viettel Combodia និងក្រុមហ៊ុន Telecom Combodia គ្រោងនឹងជួយជំរុញប្រៀបខ្លាំងរបស់ភាគីនីមួយៗផងដែរ។ ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក ត្រាំអ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធនានាក្នុងការអនុវត្តបណ្តាញ 5G នៅប្រទេសកម្ពុជាព្រមទាំងទទួលស្គាល់ថា ពិធីចុះហត្ថលេខានេះគឺជាបុព្វបទមួយសម្រាប់ជំហានបន្តទៀតររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាក្នុងការជំរុញនិងអភិវឌ្ឍបណ្តាញទូរគមនាគមន៍ 5G តាមទិសដៅនៃរដ្ឋាភិបាលអេឡិចត្រូនិកនិងតាមវិស័យសេដ្ឋកិច្ចទីផ្សារនាពេលអនាគតផងដែរ៕

(យោងតាម ictnews.vn បកប្រែ ដោយ ហេង វុធ្ធី)

(យោងតាម ictnews.vn បកប្រែ ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស