Trending now

​វៀតណាមនិងកម្ពុជាធ្វើស​មយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទ្រង់ទ្រា​យធំ នៅតាម​បណ្ដោយ​ព្រំដែន​តាកែវ- An Giang

21:49 | 28/08/2019 (ប្រភព៖ cen.com.kh)

វៀតណាម​និងកម្ពុជា បានរៀ​បចំ​ធ្វើសមយុ​ទ្ធប្រឆាំ​ងគ្រឿង​ញៀនដ៏​ធំមួយ នៅតាមច្រកបណ្ដោយព្រំ​ដែ​នខេត្ត​តាកែ​វ និងខេត្ត An Giang​ ដោយប្រើកងកម្លាំងប្រដា​ប់អា​វុធនៃ​ប្រទេសទាំ​ង​ពីរ។ សមយុទ្ធប្រឆាំងគ្រឿងញៀ​នឆ្ល​ងដែន​នេះ ភាគីវៀតណា​ម អញ្ជើញ​ចូលរួ​មដោ​យអនុរ​ដ្ឋម​ន្រ្តីការ​ពារជា​តិវៀត​ណាម លោកឧ​ត្តម​សេនីយ៍ឯកបម្រុង លោក Nguyen Chi Vinh។ ភាគីកម្ពុជា ត្រូ​វបានចូល​រួម​ជាអធិប​តីភាព​ដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួ​ងកា​រពា​រជាតិ និង​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរង និងជា​មេបញ្ជាការក​ងទ័ពជើងគោ​ក។

រូបថតៈ www.cen.com.kh

សមយុទ្ធប្រឆាំងបទល្មើសគ្រឿ​ងញៀន ដែលរៀ​បចំ​ធ្វើឡើង នៅតាម​បណ្ដោ​យព្រំដែ​នខេត្ត​តាកែវ - An Giang នេះ គឺចង់​សំដៅ​បង្កើន​កិច្ចស​ហប្រ​បត្តិការ លើកា​រប​ង្រ្កាប​គ្រឿងញៀន​ឆ្លង​ដែន ឲ្យកាន់​តែប្រ​សើរទ្វេឡើង ជាពិសេ​សរាល់​ការ​ចរាចរ ណ៍គ្រឿងញៀន នៅតាម​បណ្ដោយ​ព្រំដែន រវាង​ប្រទេសវៀតណាមនិងកម្ពុជា។ កងកម្លាំងដែល​ឈរនៅតាម​បណ្ដោ​យព្រំដែន ត្រូវស​ហកា​រគ្នាទប់​ស្កាត់ និងចាប់​ជនល្មើ​ស យកទៅ​ធ្វើការ​ផ្ដន្ទាទោ​សទៅតា​មច្បាប់​។

បន្ទាប់ពីធ្វើសមយុ​ទ្ធដោ​យប្រើ​កម្លាំងយោធា និងកម្លាំងនគបាលដើម្បីបង្ក្រាបបទល្មើ​ស​គ្រឿងញៀ​នឆ្លង​ដែន​ កម្លាំ​ងការ​ពារព្រំដែន រវាង​ប្រទេ​ស​វៀតណាមនិងកម្ពុជា ក៏បាន​ដើរល្បា​ត នៅតាម​បណ្ដោ​យព្រំដែ​នរួមគ្នា ចម្ងាយប្រ​មាណ៤​គីឡូម៉ែ​ត្រ។

រូបថតៈ www.cen.com.kh

ថ្លែងនៅក្នុ​ងពិ​ធីស​មយុទ្ធ​ប្រឆាំ​ងប​ទល្មើសគ្រឿ​ងញៀន តាមព្រំ​ដែន រវាងប្រ​ទេសក​ម្ពុជានិ​ងវៀតណា​ម ថ្នាក់​ដឹក​នាំក្រសួ​ងការ​ពារជាតិ​ប្រទេស​ទាំង២ បានស​ន្យាថា នឹងពង្រឹ​ងកិច្ចស​ហប្រតិបត្តិការ នៅតាម​បណ្ដោយ​ព្រំដែន​ ឲ្យកាន់​តែល្អប្រ​សើរ​ថែមទៀ​ត ពោលក្រៅពីបង្កើនកិ​ច្ចស​ហប្រ​បត្តិកា​រ ទប់ស្កា​ត់គ្រឿ​ងញៀន ឲ្យកាន់​តែខ្លាំង​ក្លា ប្រទេ​សវៀត​ណាមនិងកម្ពុជា សហកា​រទប់​ស្កាត់ រាល់បទល្មើសជួញដូរមនុស្ស​ឆ្លងដែ​ន ការ​រត់ព​ន្ធទំនិញខុ​សច្បាប់ តាមប​ណ្ដោយ​ព្រំដែន​ ជាពិ​សេស​ទៅទៀត នឹងធ្វើយ៉ាងណាខិតខំ​​ប្រែក្លាយ​ព្រំដែ​នប្រទេសទាំង២ ទៅជាព្រំ​ដែនដែ​លមាន​សន្តិ​ភាព មាន​ការ​អភិវឌ្ឍ និងធ្វើឲ្យ​ប្រជា​ពលរដ្ឋ ដែលរ​ស់នៅតា​មបណ្ដោ​យព្រំ​ដែន កាន់​តែមានជី​វភាពធូរធារទ្វេរឡើងថែ​មទៀ​ត ។

រូបថតៈ www.cen.com.kh

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជួ​បប្រា​ស្រ័យទំ​នាក់ទំ​នងមិ​ត្តភាព​វៀតណា​ម-កម្ពុជា​ នេះ ក៏មានការដាំ​ដើម​រាំង នៅជា​ប់នឹ​ងបង្គោល​ព្រំដែ​នលេខ ២៧៥ ត្រង់ចំណុចច្រក​ទ្វា​រទ្វេភា​គីភ្នំ​ដិន តាកែវ – An Giang ទុកជា​កម្រ​ងអនុ​ស្សាវរីយ៍​ផងដែ​រ និង​តម្រូវឲ្យកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសទាំងពី​រ ធ្វើការ​ដើរ​ល្បាត នៅតាមខ្សែ​បន្ទា​ត់ព្រំដែ​ន ៕

(ប្រភព៖ cen.com.kh)

(ប្រភព៖ cen.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់