Trending now

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់កំពង់ - សាលាពោរពេញទៅដោយលក្ខណៈមនុស្សធម៌ចំកណ្តាលព្រៃកៅស៊ូនៅប្រទេសកម្ពុជា

19:57 | 21/06/2020

យុគសម័យ - ដំបូលប្រក់ក្បឿងពណ៌ក្រហមមានទីតាំងស្ថិតនៅចំកណ្តាលព្រៃកៅស៊ូបៃតង សាលាបឋមសិក្សាមិត្តភាពបារៀកំពង់ថ្ម ដែលបានចាត់ទុកថាជា “គំនួសពណ៌”ក្នុងតំបន់គំរោងកៅស៊ូវៀតណាមនៅកម្ពុជា។ កុមាររាប់រយនាក់គឺជាកូនរបស់កម្មករឬជាបងប្អូនប្រជាជនកម្ពុជានៅតំបន់គម្រោងដែលជាមនុស្សដ៏សប្បាយរីករាយនៃបន្ទប់ដ៏ធំទូលាយស្អាតបាតនិងបំពាក់ឧបករណ៍បង្រៀននិងរៀនសូត្រគ្រប់គ្រាន់ផងដែរ។ កូនសិស្សកម្ពុជានៅតែហៅសាលានេះថាជា “សាលាពោរពេញទៅដោយក្តីសប្បាយ” និងជានិមិត្តរូបនៃចំណងមិត្តភាពវៀតណាម - កម្ពុជា។

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់កំពង់ (រូបថត៖ tapchicaosu.vn)

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំត្រូវបានសាងសង់ថ្មីកាលពីឆ្នាំ ២០១៦ នៅខេត្ដកំពង់ធំ (ប្រទេសកម្ពុជា) ដោយមានទឹកប្រាក់វិនិយោគជិត ៥ ម៉ឺនដុល្លារអាមេរិក ក្នុងនោះអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនភាគហ៊ុនកៅស៊ូបារៀកំពង់ធំ(ដែលជាអង្គភាពចំណុះសហព័ន្ធកៅស៊ូវៀតណាមនៅកម្ពុជា) និង អង្គការក្រៅរដ្ឋាភិបាល Room to Read ជាអង្គភាពសហការគ្នាដើម្បីផ្តល់ជំនួយឧបត្ថម្ភសាងសង់សាលានេះ។ សាលានេះមានសិស្សសរុបចំនួន ១៨៦ នាក់ដែលត្រូវបានសាងសង់នៅចំកណ្តាលតំបន់ព្រៃកៅស៊ូប្រមាណ ៩.៥១៤ ហិកតាដោយមានគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់កុមាររបស់កម្មករ និយោជិកកម្ពុជានៅការដ្ឋាន សាងសង់កៅស៊ូរបស់ក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំអាចទៅសាលារៀនឲ្យបានគ្រប់គ្រាន់ដោយគ្មាននរណាម្នាក់ត្រូវឈប់រៀនហើយទៅសាលារៀននៅឆ្ងាយ ព្រមទាំងបង្កើតលក្ខណៈអំណោយផលល្អបំផុតសម្រាប់កម្មករនៅទីនេះអាចយកចិត្តទុកដាក់ធ្វើការនិងទទួលបានសុខុមាលភាព សង្គមក៏ដូចជាតម្រូវការជីវភាពរស់នៅចាំបាច់ដែលក្រុមហ៊ុននាំមកឲ្យពួកគេតែម្តង។

លោក Phung The Minh អគ្គនាយកក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំបានមានប្រសាសន៍ថា៖ “ក្រុមគ្រូបង្រៀនមានចំនួន ៧ នាក់។ ពួកគេអាចនិយាយថាជាគ្រូដ៏ស្វាហាបណាស់។ ជាមួយនឹងការលើកទឹកចិត្តនិងការគាំទ្រពីក្រុមហ៊ុនពួកគេធ្វើបានយ៉ាងល្អក្នុងការបង្រៀន ហើយត្រូវបានមាតាបិតាកូនសិស្សកល៏ផ្តល់ទំនុកចិត្តនិងធ្វើការងារដោយមិនខ្វល់ចិត្តទៀតផង។ ក្រៅពីនេះ យើងខ្ញុំក៏ដឹកនិងទទួលសិស្សទៅសាលារៀនផងដែរដើម្បីធ្វើឲ្យ ឪពុកម្តាយកូនសិស្សនឹងនរចិត្តធ្វើការងារតែម្តង”។

ថ្នាក់ដឹកនាំស្ថានទូតវៀតណាមនិងមេដឹកនាំក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំអញ្ជើញមកសួរសុខទុក្ខក្រុមគ្រូបង្រៀននិងកុមារាកិមារីនៅសាលានេះ (រូបថត៖ tapchicaosu.vn)

ថ្នាក់រៀនរបស់កូនសិស្សនៅទីនេះច្រើនតែត្រូវបានរួមបញ្ចូលជាមួយល្បែងឬប្រស្នាដែលធ្វើឱ្យពួកគេមានអារម្មណ៍ដូចជាទាំងបានរៀននិងលេងផងដែរ។ រឿងដែលសិស្សានុសិស្សចូលចិត្តបំផុតនៅសាលារបស់ពួកគេគឺបណ្ណាល័យដែលពោរពេញទៅដោយសៀវភៅនិងស្នាដៃសិល្បៈថ្មីៗនិងបរិកាសស្រស់ស្អាត ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កូនសិស្សនៅទីនេះមានបំណងប្រាថ្នាថាចង់ឲ្យសាលារៀនរបស់គេនឹងមានអនុវិទ្យាល័យនៅឯក្បែរហេតុដូច្នេះពួកគេមិនចាំបាច់ចាកចេញពីសាលាដ៏ស្រស់ស្អាតនេះជារៀងរហូតនោះទេ។ លោក Phung The Minh បានចែករំលែកបន្ថែមទៀតថា៖ «យើងខ្ញុំគ្រោងនឹងសាងសង់សាលាមត្តេយ្យចំនួន ២ បន្ថែមទៀត។ ហើយក៏ទទួលការយល់ព្រមពីមន្ទីរអប់រំខេត្តកំពង់ធំហើយសន្យាថានឹងបណ្តុះបណ្តាលក្រុមបុគ្គលិកនិងគ្រូមត្តេយ្យដល់សាលាទាំងពីរនេះ។ ហើយមន្ទីរអប់រំក៏បានគ្រោងទុកនៅឆ្នាំសិក្សា ២០២០ - ២០២១ យើងនឹងមានអនុវិទ្យាល័យមួយផងដែរ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្មករនិយោជិកក៏ដូចជាការផ្តោតយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានផងដែរ»។

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់កំពង់ (រូបថត៖ tapchicaosu.vn)

ទោះបីសាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំជាសាលាស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយក៏ប៉ុន្តែគុណភាពសិក្សារៀនសូត្ររបស់សិស្សមិនទាបជាងកន្លែងផ្សេងទៀតទេ អត្រាសិស្សទៅថ្នាក់រៀនគឺខ្ពស់ផងដែរ។ សាលារៀបចំការដឹកកូនសិស្សទៅសាលាដោយឥតគិតថ្លៃ ក្រុមគ្រូបង្រៀនត្រូវបានចាត់តាំងដោយការិយាល័យអប់រំក្នុងតំបន់ ហើយក្រុមហ៊ុនគាំទ្រប្រាក់ខែបន្ថែមជួយឱ្យគ្រូមានស្ថេរភាពក្នុងជីវិត និងបង្រៀនកូនសិស្សឲ្យបានល្អទៀតផង។ ទន្ទឹមនឹងនេះមន្ត្រីនិងថ្នាក់ដឹកនាំក្រុមហ៊ុនបារៀកំពង់ធំនិងអាជ្ញាធរមូលដ្ឋានកម្ពុជាបានបង្ហាញការចាប់អារម្មណ៍និងព្យាយាមអស់ពីសមត្ថភាពដើម្បីសាងសង់សាលាធំទូលាយនិងបំពាក់សម្ភារៈបានល្អទាំងនេះសម្រាប់និស្សិត។អាស្រ័យហេតុនេះកម្មករនិយោជិកដែលធ្វើការនៅទីនេះតែងតែមានទំនុកចិត្តនិងបង្ហាញការប្តេជ្ញាចិត្តធ្វើការយូរអង្វែងជាមួយក្រុមហ៊ុនពីព្រោះថាពួក គេមានកន្លែងស្នាក់នៅ មានអគ្គិសនី ទឹកស្អាត ប្រាក់ចំណូលមានស្ថេរភាពនិងកូនៗរបស់គេមានឱកាសទៅសាលារៀនគ្រប់គ្រាន់ផងដែរ។

លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ អាជ្ញាធរមូលដ្ឋានបានកោតសរសើរខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំ ជាពិសេសការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅក្នុងតំបន់នេះ។ គម្រោងមានការរីកចម្រើនល្អនិងទទួលបានជោគជ័យទៀតផង ហើយក្រៅពីប្រសិទ្ធភាពខាងអាជីវកម្មក្រុមហ៊ុនក៏បានបង្ហាញយ៉ាងត្រឹមត្រូវអំពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមក្នុងមូលដ្ឋាន ដើម្បីធានាបាននូវអត្ថប្រយោជន៍សម្ភារៈនិងស្មារតីគ្រប់គ្រាន់ក៏ដូចជាផ្តោតការយកចិត្តទុកដាក់លើលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់សាលារៀន កន្លែងស្នាក់នៅនិងការថែទាំសុខភាពសម្រាប់កម្មករនិយោជិកនៅទីនេះផងដែរ»។

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់កំពង់ (រូបថត៖ tapchicaosu.vn)

ឥឡូវនេះសាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំហាក់ដូចជាបានក្លាយជា “ចំការបណ្តុះពន្លក” សម្រាប់កូនៗរបស់កម្មករ និយោជិកជាង ១០០០ នាក់នៅទីនេះ។ សាលានេះបានក្លាយទៅជា“ ចំណុចភ្លឺមួយ” ដែលពោរពេញទៅដោយមនុស្សធម៌ដែលមិនត្រឹមតែជួយគាំទ្រដល់គ្រូនិងសិស្សក្នុងការបំពេញគោលដៅអប់រំដែលបានកំណត់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជា “លំយោល”មួយ ដើម្បីបណ្តុះបណ្តាលសិស្សឲ្យ ក្លាយជាជំនាន់ក្រោយបន្តធ្វើការងារជាមួយក្រុមហ៊ុននៅឯតំបន់ជនបទនេះ។ លើសពីនេះទៅទៀតទំនាក់ទំនងជិតស្និទ្ធរវាងវិនិយោគិននិងនិយោជិកពិតជាបានផ្សាភ្ជាប់នូវចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជានៅខេត្តកំពង់ធំផងដែរ៕

(ហេង វុធ្ធ និងសហការី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន