Trending now

សន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរវាងរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម

14:54 | 17/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាឡុង ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានធ្វើជាអធិបតីនៃសន្និសីទលើកទី ៧ គណៈកម្មាធិការកិច្ចការបរទេសរវាងរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាមក្រោមប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ - វៀតណាមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍”។ កិច្ចប្រជុំនេះបានធ្វើឡើងរហូតដល់ថ្ងៃទី ១៨ ខែសីហា ដើម្បីឈានដល់សម្រេចសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង ៣ ផងដែរ។

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

ចូលរួមក្នុងសន្និសីទនេះ ភាគីវៀតណាមមានវត្តមានសមាជិកការិយាល័យនយោបាយនិងជាអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong; ភាគីកម្ពុជាមានវត្តមាន លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា; ភាគីឡាវមានវត្តមានសមាជិកគណៈកម្មាធិ ការអចិន្ត្រៃយ៍,ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងសមាជិកគណៈ ប្រតិភូនៃប្រទេសចំនួន ៣ ផងដែរ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអះអាងថា ក្នុងបរិបទដែលពិភពលោកនិងតំបន់នាពេលកន្លងមកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍បាននោះ ប៉ុន្តែប្រទេសយើងទាំងបីវៀតណាម ឡាវនិងកម្ពុជាតែងតែសាមគ្គីភាព ស្និទ្ធស្នាលជាមួយគ្នា និងម្ចាស់ការសម្របសម្រួលដោយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ៣ ឱ្យកាន់តែរីកចម្រើនដោយឥតឈប់ឈរ។ ឈរលើមូលដ្ឋានដ៏រឹងមាំនោះ គំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមានខេត្តដែលជាប់ព្រំដែនរវាងប្រទេសទាំង ៣ បាននិងកំពុងបន្តរួមចំណែកជំរុញការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព រាល់សក្តានុពលនិងគុណប្រយោជន៍របស់គ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងលើសពីនេះទៅទៀតគឺសហគមន៍អាស៊ានតែម្តង។

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាលោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះយន្តការសហប្រតិបត្តិការរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃរដ្ឋសភាទាំង ៣ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដើម្បីបង្ហាញពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំង ៣ ប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែងបន្ថែមទៀត។ ជាពិសេស សន្និ សីទលើកនេះ បានគូសសញ្ញារយៈពេល ២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀត ណាម ព្រមទាំងការវាយតម្លៃដ៏ទូលំទូលាយនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង ៣។

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាលោកស្រី Tong Thi Phong និងថ្នាក់ដឹកនាំនៃគណៈប្រតិភូបានធ្វើជាអធិបតីក្នុងពិធីបើក (រូបថត៖ TTXVN)

ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាសសម្រាប់ភាគីនានាផ្លាស់ប្តូរនិងពិភាក្សា ក៏ដូចជាដាក់ចេញទិសដៅដើម្បីលើកកម្ពស់តួនាទីរបស់រដ្ឋសភាក្នុងសកម្មភាពតាក់តែងច្បាប់ ឃ្លាំមើលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងបី។ ម្យ៉ាងវិញទៀត គណៈ កម្មាធិការទាំងនេះគឺជាស្ពានតភ្ជាប់រវាងរដ្ឋសភានិងភ្នាក់ងាររដ្ឋាភិ បាលនិងប្រជាជនដោយបង្ហាញយ៉ាងច្បាស់នូវបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៅក្នុងបណ្តាគោលនយោ បាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ។

ក្នុងកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា សមិទ្ធិផលដែលប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ប្រកបនូវលក្ខណៈធំធេងណាស់ ដែលរួមចំណែកអនុវត្តជាក់ស្តែងនិងជួយដល់មូលដ្ឋានបង្រួញគម្លាតអភិវឌ្ឍន៍ រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

ថ្លែងនៅក្នុងសន្និសីទ តំណាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជានិងឡាវបានអះអាងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ៣ បានបន្តពង្រឹងនិងពង្រីកដោយឥយឈប់ឈរ។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានៃប្រទេសទាំង ៣ ដែលបានជួយលើកកម្ពស់និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងបីកម្ពុជា - ឡាវ - វៀត ណាមផងដែរ។

ថ្នាក់ដឹកនាំនៃសភាទាំងបីបានឯកភាពថា ដើម្បីពង្រីកអោយអស់នូវសក្តានុពលនិងឧត្តមភាពដែលមានស្រាប់នោះ គួរតែអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ផែនការសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ។ ម្យ៉ាងវិញទៀត ប្រទេសទាំងបីចាំបាច់ត្រូវវាយតម្លៃយ៉ាងពេញលេញ នូវលទ្ធផលដែលសម្រេចបាន ទាំងភាពងាយស្រួលក៏ដូចជាការលំបាក រួមទាំងបញ្ហាប្រឈមក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទៀតផង។ ពីនោះមក ភាគីអាចដាក់ចេញសំណើរ គំនិតផ្តួចផ្តើមថ្មីនិងដំណោះស្រាយសមស្របសម្រាប់ស្ថានភាពថ្មី។

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong រួមជាមួយថ្នាក់ដឹកនាំប្រតិភូ បានថតរូបអនុស្សាវរីយ៍នៅឯពិធីបើក (រូបថត៖ TTXVN)

ភាគីពាក់ព័ន្ធក៏បានបន្តពិនិត្យនិងកែលម្អប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗ ដើម្បីងាយស្រួលដល់ការអនុវត្តគោលនយោ បាយសហប្រតិបត្តិការរបស់ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍ។ ភាគីទាំងបីចាំបាច់ត្រូវពង្រឹងការចែករំលែកព័ត៌ មានរវាងគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ជាមួយគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភានៃប្រទេសទាំង ៣ ដែលជារបៀបប្រតិបត្តិការសម្របសម្រួលដើម្បីគ្រប់គ្រងព័ត៌មានទូទៅនិងចាត់វិធានការរួមសម្រាប់រដ្ឋសភានៃប្រទេសទាំង ៣។

សូមជម្រាបថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម មានខេត្តចំនួន ១៣ ដែលមានផ្ទៃដីសរុប ១៤៤.៣០០ គីឡូម៉ែត្រក្រឡា ដែលស្រូបយកផ្ទៃដី ១៩,៣% នៃតំបន់ធម្មជាតិនៃប្រទេសចំនួន ៣។ តំបន់នេះមានចំនួនប្រជាជនជាង ៧ លាននាក់ ស្មើនឹង ៦,១% នៃចំនួនប្រជាជនសរុបរបស់ប្រទេសទាំង ៣។ ចាប់តាំងពីការបង្កើតយន្តការសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមមក រហូតមកដល់ពេលនេះ តំបន់បានបើកកិច្ចប្រជុំកំពូលចំនួន ១០ (កម្រិតនាយករដ្ឋមន្រ្តី)​ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ១២ ក៏ដូចជាសម្រេចបានលទ្ធផលគួរអោយកត់ សម្គល់លើច្រើនវិស័យ។

សន្និសីទនេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំង ៣ កម្ពុជា - ឡាវ - វៀតណាម ក្រឡេកមើលឡើងវិញនូវដំណើរការបង្កើតនិងការអភិវឌ្ឍរបស់តំបន់ត្រីកោណ ដើម្បីវាយតម្លៃលទ្ធផលដែលទទួលបាននាពេលកន្លងមក ចាប់តាំងពីសន្និសីទលើកទី ៣ នៃគណៈកម្មាធិការទី ៦មក ជាពិសេស រួមគ្នាផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាដាក់ចេញដំណោះស្រាយនិងទិស ដៅនានាដើម្បីជំរុញការប្តេជ្ញាចិត្តនិងកិច្ចព្រមព្រៀងរបស់ប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នាពេលខាងមុខ។ ការអភិវឌ្ឍរបស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម មិនត្រឹមតែចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងបីប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផង ដែរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់