Trending now

វៀតណាមផ្លាស់ប្តូរថ្មីនូវព័ត៌មានកិច្ចការបរទេសតាមខ្សែព្រំដែន

13:34 | 26/03/2021

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១១៩១/ QĐ-TTg ស្តីពីការផ្តល់សច្ចាប័នលើគោលដៅ ភារកិច្ចនិងដំណោះស្រាយផ្លាស់ប្តូរថ្មីនិងលើកកំពស់សមត្ថភាពក្នុងការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេស ដើម្បីរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ។

វៀតណាមផ្លាស់ប្តូរថ្មីនូវព័ត៌មានកិច្ចការបរទេសតាមខ្សែព្រំដែន (រូបថត៖ vnanet)

មួយក្នុងចំណោមភារកិច្ចនិងដំណោះស្រាយដើម្បីសម្រេចបាននូវគោលដៅដូចពោលខាងលើនេះគឺដើម្បីផលិតមាតិកាសម្រាប់ការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេស; បង្កើតនិងផលិតព្រឹត្តិប័ត្រព័ត៌មាន វីដេអូឃ្លីប បណ្ណាល័យអេឡិ ចត្រូនិកជាភាសាវៀតណាម ភាសាបរទេស និងគ្រាមភាសា (ភាសាជនជាតិភាគតិច) ដែលមានខ្លឹមសារផ្សព្វផ្សាយអំពីគោលមាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋ រួមទាំងសមិទ្ធិផលប្រទេសជាតិ លើកកម្ពស់មុខមាត់ប្រទេសការពារអធិបតេយ្យភាពទឹកដី សិទ្ធិមនុស្ស ជនជាតិ សាសនា និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតនិងមូលបង្កាច់ជាដើមផងដែរ។

ទន្ទឹមនឹងនេះគោលដៅនៃបង្កើនការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេស គឺដើម្បីលើករូបភាពប្រទេស វៀតណាមទៅកាន់ប្រទេសដែលមានខ្សែព្រំដែនជាប់នឹងគ្នា ព្រមទាំងរួមចំណែកក្នុងការកសាងព្រំដែនជាតិប្រកបដោយសន្តិភាពមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។ ព័ត៌មានកិច្ចការបរទេសរួមបញ្ចូលជាមួយសកម្មភាពជួបប្រាស្រ័យនៃការជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងណែនាំអំពីសក្តានុពលភាព ឧត្តមភាពនិងលក្ខណៈវប្បធម៌ពិសេសរបស់ខេត្តជាប់ព្រំដែន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់រូបភាពប្រទេសជាតិផងដែរ។

លើសពីនេះទៀតវៀតណាមគប្បីវិនិយោគនិងធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ទំនើបនិងមធ្យោបាយសម្រាប់បុស្តិ៍ការពារព្រំដែននៅតាមខ្សែព្រំដែនទាំងមូលព្រមទាំងជំរុញភាពខ្លាំងនៃ បច្ចេកវិទ្យាព័ត៌មានដើម្បីលើកកម្ពស់គុណភាពនៃព័ត៌មានក្នុងការផ្សព្វ ផ្សាយឃោសនានិងព័ត៌មានកិច្ចការបរទេសនៅតាមតំបន់ព្រំដែនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ