Trending now

លើកកម្ពស់តួនាទីរបស់នារីក្នុងការរក្សាព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាពនិងស្ថិរភាព

10:32 | 10/10/2019

យុគសម័យ - នាថ្ងៃទី ៩ ខែតុលា នៅឃុំ Krong Na (ស្រុក Buon Don ខេត្ត Dak Lak) សម្ព័ន្ធសមាគមនារីខេត្ត Dak Lak បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (កម្ពុជា) បានរៀបចំសិក្ខាសាលា “តួនាទីរបស់នារីក្នុងការរក្សាព្រំដែនប្រកបដោយសន្តិភាពនិងស្ថេរភាព”។

ថ្នាក់ដឹកនាំខេត្ត Dak Lak បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់មន្រ្តីនិងសមាជិកសមាជិកាស្ត្រីនៅខេត្តមណ្ឌលគីរី (រូបថតៈ daklak.gov.vn)

ថ្លែងមតិក្នុងឱកាសបើកសិក្ខាសាលា ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak លោកស្រី Nguyen Thi Thu Nguyet មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងផ្តល់ដំណោះស្រាយជួយដល់នារីក្នុងខេត្តទាំងពីរ បន្តអនុវត្តបានល្អនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ “ដើម្បីសន្តិភាពនិងការអភិវឌ្ឍ”។ ជាពិសេសការស្នើសុំសកម្មភាពជាក់ស្តែងដើម្បីចូលរួមក្នុងការកសាងព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាពនិងមិត្តភាព។

ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak លោកស្រី Nguyen Thi Thu Nguyet ថ្លែងមតិក្នុងពិធី...

លោកស្រី Nguyen Thi Thu Nguyet បានស្នើឱ្យស្ត្រីនៃខេត្តទាំងពីរ បន្តសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជន កងកំលាំងការពារព្រំដែននិងព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីឃោសនាអោយប្រជាជនអោយ គោរពបទប្បញ្ញត្តិនៃច្បាប់និងចូលរួមក្នុងការគ្រប់គ្រងខ្សែព្រំដែនរួមទាំងបង្គោលព្រំ ដែនទៀតផង។

... និងជូនវត្ថុអនុស្សាវរីយ៍ជូនចំពោះមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (រូបថតៈ daklak.gov.vn)

ចំណែកឯលោកស្រីនាយិការមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (កម្ពុជា) ម៉ាលី សុខនីបានស្នើឱ្យភាគីទាំងពីរ ស្រាវជ្រាវនិងរៀបចំកម្មវិធីចែករំលែកបទពិសោធ ន៍ ដើម្បីជួយស្ត្រីក្នុងខេត្តទាំងពីរជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកមានឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រីនាយិការមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (កម្ពុជា) ម៉ាលី សុខនី ថ្លែងក្នុងពិធី (រូបថតៈ daklak.gov.vn)

មុននេះនាថ្ងៃទី ៨ ខែតុលា គណៈប្រតិភូនៃសម្ព័ន្ធសមាគមនារីខេត្ត Dak Lak បានចុះទៅបំពេញការងារនៅឃុំស្រែហួយស្រុកកោះញែកខេត្តមណ្ឌលគីរី (កម្ពុជា)។ គណៈប្រតិភូបានផ្តល់ដើមទុនចាប់ផ្តើមអាជីវកម្ម សម្រាប់សមាជិកស្ត្រី ៥ នាក់ដែលមានដើមទុនសរុប ១០០ លានដុង និងផ្តល់អំណោយចំនួន ១០០ កញ្ចប់ដល់គ្រួសារក្រីក្ររួមទាំងចែករំលែកបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចរវាងស្ត្រីក្នុងខេត្តទាំងពីរផងដែរ៕

ខេត្ត Dak Lak (វៀតណាម) និងខេត្តមណ្ឌលគីរី (កម្ពុជា) មានព្រំប្រទល់ជាប់ប្រវែង ៧៣ គីឡូម៉ែត្រ តំបន់នេះជាប់គ្នារវាងឃុំចំនួន ៤ នៃស្រុក Buon Don, Ea Sup (ខេត្ត Dak Lak) និងឃុំចំនួន ២ នៃស្រុក កោះញែក (ខេត្តមណ្ឌលគីរី)។ ឈរលើការអនុវត្តនូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្ព័ន្ធសមាគមនារីនៃខេត្តទាំងពីរ បានចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ “ដើម្បីសន្តិភាពនិងការអភិវឌ្ឍ” ដំណាក់កាល ២០១៧-២០២០។

បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមកបានបង្កើតចំណងមិត្តភាពដ៏ល្អប្រសើរ រវាងនារីនៃខេត្តទាំងពីរ ជាពិសេសគឺប្រជាជនដែលរស់នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីររួមចំណែកធានាដល់សន្តិសុខនៅតាមតំបន់ព្រំដែនផងដែរ៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់