Trending now

ពិធីប្រគល់សម្ភារៈឧបករណ៍ពេទ្យដល់កងកម្លាំងការពារព្រំដែនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

16:21 | 18/06/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាថ្ងៃទី ១៧ មិថុនា នៅប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារការពារព្រំដែន BuPrang (ខេត្ត Dak Nong) បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Lak បានរៀបចំពិធីប្រគល់សម្ភារៈឧបករណ៍ពេទ្យ និងស្បៀងអាហារ ជូនដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ពិធីប្រគល់សម្ភារៈឧបករណ៍ពេទ្យដល់កងកម្លាំងការពារព្រំដែនកម្ពុជា។ (រូបថត៖ Bienphong)

ថ្លែងក្នុងពិធីនេះលោកវរសេនីយ៍ឯក Tong Anh Tuan មេបញ្ជាការរង​នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានប្រសាសន៍ថា ស្បៀងអាហារ សម្ភារៈឧបករណ៍ពេទ្យរបស់កងទ័ពការពារព្រំដែនវៀតណាម នាពេលនេះនឹងចូលរួមចំណែកជួយកងកម្លាំងការពារព្រំដែន ខេត្ត​មណ្ឌលគីរីបានកាត់បន្ថយការលំបាកនិងបានសហការយ៉ាងល្អជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Lak ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ទន្ទឹមនឹងនេះធ្វើឱ្យប្រសើរឡើងនូវការងារផ្លាស់ប្តូរព័ត៌មាន ពង្រឹងការល្បាត ត្រួតពិនិត្យនិងគ្រប់គ្រងការការពារព្រំដែន។

ក្នុងនាមកម្លាំងវរការពារព្រំដែនខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ព្រៀក វុត្ថា មេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការគាំទ្រដ៏មានតម្លៃនិង​ជាក់ស្តែង​របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Đắk Lắk ។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្តដ៏ធំធេង​សម្រាប់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីក្នុងកិច្ចការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលរួមចំណែកក្នុងការកសាងព្រំដែន ប្រកបដោយ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍./.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់