Trending now

ពិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាព វៀតណាម - កម្ពុជា៖ រួមទន្លេមេគង្គ

08:34 | 28/08/2019 (យោងតាម baobienphong បកប្រែដោយ ស្រី ព្រេជ)

យុគសម័យ - ការសម្តែងសិល្បៈ “វៀតណាមស្រស់ស្អាត - សូមស្វាគមន៍មិត្តមកពីគ្រប់ទិសទី” សម្តែងដោយសិល្បករនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា គឺជាការបើកបង្ហាញនូវកម្មវិធី ជួបប្រជុំប្រាស្រ័យ “រួមទន្លេមេគង្គ” ដែលបានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ២៧ ខែសីហានៅទីក្រុង Chau Doc ខេត្តអានយ៉ាង។

ភ្ញៀវកិត្តយសដែលចូលរួមក្នុងកម្មវិធី (រូបថតៈ Hai Luan)

នេះជាព្រឹត្តិការណ៍សំខាន់ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាពវៀត ណាម - កម្ពុជា ឆ្នាំ ២០១៩ ដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរបញ្ជាណែនាំ ហើយកងទ័ពការពារព្រំដែនវៀតណាមរួមសហការជាមួយកម្លាំងការពារព្រំដែនច្រកព្រំដែនកម្ពុជានិងមូលដ្ឋាននានា ទទួលរៀបចំផងដែរ។

អញ្ជើញចូលរួមក្នុងកម្មវិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាពលើកនេះ មានវត្តមាន លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh,សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិនៃព្រះរាជា ណាចក្រកម្ពុជា; ថ្នាក់ដឹកនាំក្រសួងការពារជាតិ; អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម; បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម; ថ្នាក់ដឹកនាំទីបញ្ជាការកងទ័ពជើងគោក; បញ្ជាការដ្ឋានកងរាជអាវុធហត្ថ; ទីបញ្ជាការកងយោធពលខេមរភូមិន្ទ; អគ្គនាយកដ្ឋាននគរបាលជាតិ; អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៃព្រះរាជា ណាចក្រកម្ពុជា; តំណាងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ; ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅសងខាងព្រំដែនផងដែរ។

ការសម្តែងសិល្បៈអបអរសាទរពិធីជួបជុំប្រាស្រ័យ “រួមទន្លេមេគង្គ” សម្តែងដោយសិល្បៈករនៃប្រទេសទាំងពីរ (រូបថតៈ Dang Bay)

ឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរង ប្រធានសេនាធិការការពារព្រំដែន (ទីបីពីឆ្វេង) និងមេដឹកនាំកងការពារព្រំដែនកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងកម្មវិធីនេះ (រូបថតៈ Hai Luan)

តំណាងនៃខេត្តចំនួន ៣ គឺខេត្ត An Giang (វៀតណាម) និងតាកែវនិងកណ្តាល (កម្ពុជា) ជួបពិភាក្សាគ្នានៅក្នុងកម្មវិធីជួបប្រាស្រ័យ (រូបថតៈ Hai Luan)

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះបានប្រព្រឹត្តទៅនូវកិច្ចប្រជុំប្រាស្រ័យ ចំនួន ២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអោយកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិងថ្នាក់ដឹកនាំមូលដ្ឋាននៃភាគីទាំងពីរ។ តាមរយៈកម្មវិធីនេះ បានបង្ហាញយ៉ាងច្បាស់លាស់នូវទំនាក់ទំនងសាមគ្គីភាព កិច្ច សហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមក រវាងប្រជាជននិងកងទ័ពការពារព្រំដែនវៀតណាមនិងប្រជាជននិងកងកំលាំងការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។

ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលទទួលបានពីកិច្ចការពារព្រំដែនរួមសកម្មភាពរបស់ខេត្ត ជាប់ព្រំដែនវៀត ណាម - កម្ពុជាជាទូទៅនិងខេត្តចំនួន ៣ គឺ An Giang,ខេត្តតាកែវនិងខេត្តកណ្តាលនិយាយដោយឡែក។ ពីសកម្មភាពទាំងនេះ បានរួមចំណែករឹតចំណងមិត្តភាពនិងសាមគ្គីភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ដោយបានប្រព្រឹត្តក្នុងអំឡុងពេលជិត ២ ម៉ោង ទស្សនិកជនបានរីករាយនឹងការសម្តែងសិល្បៈពិសេសជាច្រើន សម្តែងដោយសិល្បៈករ សិល្បៈការិនីនៃក្រុមសិល្បៈកងទ័ពការពារព្រំដែនវៀតណាម, មជ្ឈមណ្ឌលសិល្បៈវប្បធម៌ខេត្ត An Giang និងប្រតិភូសិល្បៈនៃកងយោធពលខេមរភូមិន្ទផងដែរ។

ឧត្តមសេនីយ៍ទោ Hoang Xuan Chien សមាជិកមជ្ឈឹមបក្ស,សមាជិកនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម មេបញ្ជាការការពារព្រំដែននិងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកបានប្រគល់អាហារូបករណ៍ “រួមដំណើរជាមួយប្អូនទៅសាលា” សម្រាប់សិស្សានុសិស្សចំនួន ៣០ នាក់ នៅខេត្តចំនួន ៣ គឺ An Giang តាកែវនិងកណ្តាល (រូបថតៈ Hai Luan)

លោកឧត្តមសេនីយ៍ត្រី Do Danh Vuong អគ្គស្នងការនយោបាយនិងឧត្តមសេនីយ៍ សៅសុខាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់រូបសញ្ញា បរិច្ចាគគោចិញ្ចឹមដល់ថ្នាក់ដឹកនាំខេត្តទាំង ៣ គឺខេត្ត An Giang ខេត្តតាកែវនិងកណ្តាល (រូបថតៈ Ho Phuc)

ការសម្តែងសិល្បៈអបអរសាទរចំណងសាមគ្គីភាព វៀតណាម-កម្ពុជា សម្តែងដោយក្រុមសិល្បៈនៃប្រទេសទាំងពីរ (រូបថតៈ Ho Phuc)

រួមដៃគ្នាការពារព្រំដែនជាតិ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ តែងតែជាបាវចនានៃសកម្មភាពរួមគ្នារបស់កងកម្លាំងការពារព្រំដែនវៀតណាម-កម្ពុជា។ នាពេលកន្លងមក ដោយសារការលើកកម្ពស់ស្មារតីសាមគ្គីភាពស្អិតរមួត ត្រៀមខ្លួនជានិច្ចដើម្បីចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ កងកម្លាំងការពារព្រំដែនវៀតណាមនិងកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។ ប្រវត្តិសាស្រ្តបានបង្ហាញពីជោគវាសនារបស់ប្រជាជនទាំងពីរដែលមិនអាចបំបែកគ្នាបានឡើយ ដូចជាធម្មជាតិបានប្រទានទឹកទន្លេមេគង្គឆ្លងកាត់ទឹកដីវៀតណាមនិងកម្ពុជា នាំយកដីល្បាប់ពូនជ្រុំលើវាលស្រែដ៏ធំល្វឹងល្វើយនាំបង្កងនិងត្រីមកចិញ្ចឹមបីបាច់ថែរក្សាប្រជាជនធ្វើអោយជីវភាពរស់នៅដ៏សំបូរបែបសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីនេះបានបិទបញ្ចប់ដោយបង្កបនូវសាមគ្គីភាពនិងមិត្តភាព (រូបថតៈ Hai Luan)

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានប្រគល់អាហារូបករណ៍ “រួមដំណើរជាមួយប្អូនទៅសាលា” ដល់សិស្សានុសិស្សចំនួន ៣០ នាក់ និងប្រគល់គោចិញ្ចឹមចំនួន ៦០ ក្បាលដល់គ្រួសារក្រីក្រចំនួន ៦០ នៅតាមព្រំដែននៃខេត្តចំនួន ៣ គឺខេត្ត An Giang (វៀតណាម) និងតាកែវ ខេត្តកណ្តាល (កម្ពុជា) ផងដែរ៕

(យោងតាម baobienphong បកប្រែដោយ ស្រី ព្រេជ)

(យោងតាម baobienphong បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស