Trending now

ពង្រឹងទំនាក់ទំនងកិច្ចរបរទេសរវាងខេត្តឡុងអាន (Long An -​ វៀតណាម) និងខេត្តចំនួនពីរនៃប្រទេសកម្ពុជា

16:29 | 23/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចសហប្រតិបត្តិការរវាងខេត្តឡុងអាន (Long An -​ វៀតណាម) និងខេត្តទាំងពីរគឺខេត្តស្វាយរៀង និងព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះភាគីទាំងពីរបានសម្តែងនូវបំណងបញ្ចប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់ការកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ព្រំដែនត្រូវបានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព

កិច្ចសហប្រតិបត្តិការត្រូវបានរក្សានិងអភិវឌ្ឍលើវិស័យជាច្រើន

ខេត្តឡុងអាន មានព្រំប្រទល់ដែនជាប់នឹងខេត្តស្វាយរៀងនិងខេត្តព្រៃវែងនៃប្រទេសកម្ពុជាមានប្រវែងប្រមាណ ១៣៣ គីឡូម៉ែត្រដោយមានច្រកទ្វារអន្តរជាតិប៊ិញហៀប (Binh Hiep) ច្រកទ្វារព្រំដែនជាតិ My Quy Tay ច្រកព្រំដែនជំនួយចំនួន ៣ និងច្រកបើកចំនួន ៧ ថែមទៀតផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាពនិងមិត្តភាពរវាងខេត្តឡុងអាននិងខេត្តស្វាយរៀងនិងខេត្តព្រៃវែង ត្រូវបានរក្សានិងអភិវឌ្ឍលើវិស័យជាច្រើន។ ពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចមក តំបន់នានានៅខេត្កឡុងអានក៏ដូចជាប្រទេសកម្ពុជា បានរៀបចំសកម្មភាពជាក់ស្តែងនិងមានប្រយោជន៍ជាច្រើនផងដឍែរ។ កាលពីមុន វាគ្រាន់តែមានការមកទស្សនាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឬគាំទ្រប្រទេសមិត្តនៅពេលដែលគេស្នើសុំ ប៉ុន្តែឥឡូវនេះការរៀបចំសកម្មភាពផ្លាស់ប្តូរប្រតិភូទៅវិញទៅមកក៏ត្រូវបានប្រព្រឹត្តទៅយ៉ាងទូលំទូលាយជាមួយនឹងមាតិកានិងប្រធានបទច្បាស់លាស់យោងទៅតាមវិស័យវប្បធម៌ កីឡា ទេសចរណ៍ សុខាភិបាល កសិកម្ម ជាពិសេសគឺវិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសេវាកម្មនៅតាមតំបន់ព្រំដែននានាផងដែរ។

តាមសំណូមពររបស់ខេត្តទាំង ២ គឺខេត្តស្វាយរៀងនិងព្រៃវែង ខេត្តឡុងអានបានគាំទ្រភ្លាមៗដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំងពីរនេះ ក្នុងការសាងសង់ការិយាល័យធ្វើការ និងទិញសម្ភារៈបរិក្ខា និងធ្វើល្បាតការពារសន្តិសុខជាប្រចាំ ក៏ដូចជាធានាសន្តិសុខក្នុងការបង្ក្រាបបទល្មើសជាពិសេសក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ស្រុក/ខណ្ឌឆ្នាំ ២០១៩ ព្រមទាំងជួយឧបត្ថម្ភរៀបចំពិធីបុណ្យសន្និសីទនិងដំណើរទស្សនកិច្ច។ ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោក ខេត្តឡុងអានក៏បានចូលរួមគាំទ្រយ៉ាងក្លៀវក្លាចំពោះភាគីរបស់ប្រទេសមិត្តក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្រាប់វិស័យពាណិជ្ជកម្មការ តម្លៃនាំចេញ - នាំចូលពីវិស័យពាណិជ្ជកម្មក្នុងឆ្នាំកន្លងមកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣,៦៤ លានដុល្លារកើនឡើង ៩៨.៥% បើធៀបនឹងឆ្នាំ ២០១៨ (ការនាំចេញសម្រេចបាន ៣,៩៦ លានដុល្លារកើនឡើង ៣៣,៨% ហើយការនាំចូលឈានដល់ ៩,៦៨ លានដុល្លារកើនឡើង ១៤៧,៦%) ។ តម្លៃទំនិញដែលបានជួញដូរឆ្លងកាត់ព្រំដែនគោក កាលពីឆ្នាំមុនត្រូវបានគេប៉ាន់ប្រមាណថាមាន ចំនួន ៤,៩២ ពាន់លានដុងកើនឡើងជាង ៨ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ (ទំនិញសំខាន់ៗរួមមានសំភារៈសំណង់ ឥដ្ឋ ស៊ីម៉ងត៍ កសិផល និងផលិតផលក្នុងស្រុកដែលត្រូវបានអ្នកស្រុកតាមតំបន់ប្រជុំជនជាប់ព្រំដែនលក់ដូរដើម្បីបម្រើជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ពួកគេ)។

មេដឹកនាំប៉ុស្តិ៍ព្រំដែនថាញ់ទ្រីផ្តល់អំណោយដល់ប្រជាជនក្រីក្រនៅតាមតំបន់ព្រំដែននៃប្រទេសមិត្តកម្ពុជា

កសាងព្រំដែនសន្តិភាពនិងមិត្តភាពដើម្បីការអភិវឌ្ឍទៅវិញទៅមក

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាទូទៅស្ថានភាពផ្ទៃក្នុងនិងខាងក្រៅមានស្ថេរភាពជាមូលដ្ឋាន។ ការឃោសនាអំពីការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា ត្រូវបានអនុវត្តដោយគ្រប់លំដាប់ថ្នាក់និងសាខានៅក្នុងខេត្ត ដើម្បីអនុវត្តតាមការណែនាំរបស់ថ្នាក់លើ ក្នុងការជួយមន្ត្រី និយោជិកនិងប្រជាជនជាពិសេសប្រជាជននៅតាមតំបន់ព្រំដែនឲ្យក្តាប់ជាប់យ៉ាងខ្ជាប់ខ្ជួនអំពីការងារខ័ណ្ឌសីមានិងបោះបង្គោល ព្រំដែន ព្រមទាំងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តការងារ។ ទន្ទឹមនឹងនេះ ចូលរួមចំណែកដល់ការពង្រឹងការប្រយុទ្ធប្រឆាំងនិងបដិសេដចំពោះការមូលបង្កាច់និងញុះញង់ពីកងកម្លាំង អរិភាព ដែលមានប៉ុនប៉ងបំបែកបំបាក់ចំណងមិត្តភាពប្រពៃណីដ៏ល្អប្រពៃរវាងវៀតណាមនិងកម្ពុជាដែលរារាំងដំណើរការអនុវត្តការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៅលើតំបន់ដីជាក់ស្តែងផងដែរ។

កម្លាំងប្រដាប់អាវុធ ជាពិសេសកងការពារព្រំដែនឡុងអាន បានសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរនិងកម្លាំងការពារព្រំដែនខេត្តស្វាយរៀង និងខេត្តព្រៃវែងក្នុងកិច្ចការពារនិងប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមព្រំដែន។ តាមនោះ នឹងជួយឱ្យប្រជាជននៅតាមព្រំដែនទាំងពីរទទួលបានសុវត្ថិភាពក្នុងការវិលត្រឡប់ទៅរកស៊ី ដោះដូរនិងសួរសុខទុក្ខសាច់ញាតិ និងផ្តល់ការពិនិត្យនិងព្យាបាលជំងឺទៀតផង។ ករណីដែលធ្វើឱ្យស្មុគស្មាញដល់សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែនត្រូវបានគេរាយការណ៍ទៅគ្នាហើយដោះស្រាយឱ្យបានឆាប់រហ័ស ដោយមិនឲ្យភាពតានតឹងកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកជួយរក្សាស្ថេរភាព សន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែន។

ពីលទ្ធផលដែលសម្រេចបានក៏ដូចជាស្ថានភាពបច្ចុប្បន្ន ខេត្តឡុងអានប្តេជ្ញាបន្តដឹកនាំមន្ទីរអង្គភាពសាខាស្រុកក្រុងនិងតំបន់ព្រំដែន ដើម្បីសម្របសម្រួលក្នុងការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយ ខេត្តជាប់ព្រំដែនទាំងពីរគឺខេត្តស្វាយរៀងនិងព្រៃវែង។ ជាពិសេសបង្កើនការឃោសនានិងកៀរគរប្រជាជនទាំងពីរឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសវៀតណាមនិងកម្ពុជា ព្រមទាំងផ្សព្វផ្សាយអត្ថន័យនៃការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែនគោក និងមានទំនួលខុសត្រូវរួមគ្នាក្នុងការពារខ្សែបន្ទាត់ព្រំដែន និងរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមជាមួយគ្នាទៅវិញទៅមក៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: dangcongsan.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន