Trending now

ផ្សព្វផ្សាយគំរូចងសម្ព័ន្ធភាពរវាងខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

05:42 | 19/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ដើម្បីបង្កើនការកសាងទំនាក់ទំនងប្រពៃណីយូរអង្វែងនិងប្រកបដោយនិរន្តរភាពរវាងប្រជាជននិងកងកំលាំងការពារព្រំដែនវៀតណាមនិងកម្ពុជានោះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី (កម្ពុជា) តែងតែបានផ្សព្វផ្សាយគំរូចងសម្ព័ន្ធភាពរវាងភូមិ ស្រុក និងប៉ុស្តិ៍ការពារព្រំដែនផងដែរ។

តំណាងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai កាត់ខ្សែបូសម្ពោធផ្ទះ “សាមគ្គីភាព-មិត្តភាព” សម្រាប់ប្រជាជននៅតាមព្រំដែនកម្ពុជាដែលមានស្ថានភាពលំបាកខ្លាំង (រូបថតៈKim Nhuong)

ដោយហេតុនេះកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានធ្វើការឃោសនាយ៉ាងល្អដើម្បីប្រជាជនយល់ដឹងអំពីកិច្ចព្រមព្រៀងនិងបទបញ្ញត្តិព្រំដែន ជាពិសេស រួមគ្នាដើម្បីដោះស្រាយបញ្ហាកើតមានឡើងនិងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនអោយមានការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ។

រហូតមកដល់ពេលនេះ នៅខេត្ត Gia Lai មានឃុំចំនួន ៤ និងភូមិចំនួន ៤ នៃស្រុក Ia Grai និងស្រុក Duc Co ដែលបានចងសម្ព័ន្ធភាពជាមួយភូមិចំនួន៤ នៃស្រុក ចំនួន ២ គឺស្រុក អូរយ៉ាដាវ និង អណ្ឌូងមាស នៃខេត្តរតនគិរី។ ក្រៅពីការជួយឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាននិងប្រជាជនមក កម្មាភិបាលនិងកងទ័ពការពារព្រំដែនក៏អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការការបរទេសរបស់ប្រជាជនផងដែរ។ ជាក់ស្តែងគឺ ប៉ុស្តិ៍ការពារព្រំដែនច្រកព្រំដែន Le Thanh បានកសាងរូបគំរូ ឃុំនិងភូមិព្រំដែនរវាងភូមិចំនួន ២ គឺ Mok Den ឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai ជាមួយភូមិ Bo Lon និងប៉ក់ញ៉ៃស្រុកអូរហ្សាដាវខេត្តរតនគិរី។

នៅក្នុងសកម្មភាពកិច្ចការបរទេស ប្រជាជននៃភាគីទាំងពីរតែងតែបានជួបជុំគ្នានិងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំ អំពីគំរូល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច អំពីលក្ខណៈស្រស់ស្អាតនៃវប្បធម៌របស់ក្រុមជនជាតិក្នុងឱកាសបុណ្យទានប្រពៃ ណីនិងបុណ្យតេតរបស់ប្រទេសជាតិទាំងពីរដើម្បីជួយប្រជាជននៅឃុំ ភូមិជាប់ព្រំដែនទាំងពីរ រឹតបន្តឹងសាមគ្គីភាពនិងមិត្តភាពរក្សាសន្តិសុខភូមិព្រំដែនផងដែរ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកកងការពារព្រំដែន Gia Lai បានសហការជាមួយមន្ទីរនិងទីភ្នាក់ងារនានាក្នុងខេត្តជួយឧបត្ថម្ភសាងសង់ផ្ទះ “សាមគ្គីភាព-មិត្តភាព” ចំនួន ៦ ខ្នងនៅក្នុង ស្រុកអូហ្សាដាវនៃខេត្តរតនគីរីដែលមានទឹកប្រាក់សរុបជាង ២៧០ លានដុង ដើម្បីជួយគ្រួសារដែលជួបការលំបាកស្ថេរភាពក្នុងការរស់នៅនិងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

លើសពីនេះទៅទៀត អនុវត្តកម្មវិធី “អំដំណើរស្នាមជើងរបស់ប្អូនៗទៅសាលារៀន” កងទ័ពការពារព្រំដែនខេត្ត Gia Lai បានជួយសិស្សានុសិស្សកម្ពុជាចំនួន ៤ នាក់ដោយទទួលបានប្រាក់ចំនួន ៥០ម៉ឺនដុង/ខែ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់